ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាក​ទូរស័ព្ទ​នៅ​ក្បាល​ដំណេក​សុខ​ៗ …​ស្រាប់តែ​ភ្ញាក់​ឡើង​ស្រែក​ឆោឡោ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ឃើញ​បុរស​អ្នក​បើ​បររថ​យន្ត​ម្នាក់​ទៀត​ដេក​លក់ និង​សាក​ទូរស័ព្ទ​នៅ​ក្បាល​ដំណេក​ក៏​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច ប៉ុន្តែ​មិន​ត្រឹមតែ​លួច​មិន​បាន​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ត្រូវ​បាន​ម្ចាស់​ភ្ញាក់​ទាន់​ស្រែក​ឆោឡោ និង​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​ថែម​ទៀត​ផង ។ ប៉ុន្តែ​មុន និង​ចាប់ខ្លួន​ជន​នេះ​បាន​មិន​ងាយ​ឡើយ​ជន​នេះ​បាន​វាយ​តដៃ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ដេញ​តាម​ទាន់​នោះ​ហើយ​រហូត​ទាល់តែ​មានការ​ជួយ​ពី​សំណាក់​អ្នក​ភូមិ​ទើប​ចាប់​បាន ។…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ឃើញ​បុរស​អ្នក​បើ​បររថ​យន្ត​ម្នាក់​ទៀត​ដេក​លក់ និង​សាក​ទូរស័ព្ទ​នៅ​ក្បាល​ដំណេក​ក៏​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច ប៉ុន្តែ​មិន​ត្រឹមតែ​លួច​មិន​បាន​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ត្រូវ​បាន​ម្ចាស់​ភ្ញាក់​ទាន់​ស្រែក​ឆោឡោ និង​ចាប់ខ្លួន​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់​ថែម​ទៀត​ផង ។ ប៉ុន្តែ​មុន និង​ចាប់ខ្លួន​ជន​នេះ​បាន​មិន​ងាយ​ឡើយ​ជន​នេះ​បាន​វាយ​តដៃ​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ដេញ​តាម​ទាន់​នោះ​ហើយ​រហូត​ទាល់តែ​មានការ​ជួយ​ពី​សំណាក់​អ្នក​ភូមិ​ទើប​ចាប់​បាន ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ខ្លា​កូន ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​រូប​នេះ​ឈ្មោះ តេ​ង ទី អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិត​នៅ​ភូមិ​ជំទាវ​ម៉ៅ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ម៉ាក​IPhone6Plus មួយ​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់​ឈ្មោះ អូន ចាន់​ថា អាយុ​២២​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​បើកបរ​រថយន្ត​ស្នាក់​នៅ​ក្នុង​បូ​រី​ភូមិ​ខ្លា​កូន​ឃុំ​ពើក ។ ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ដកហូត​យក​បាន​មក​វិញ រួម​ជាមួយ​កាបូបស្ពាយ​ជំ​ហៀ​ង​១ កន្ត្រៃ​០១​ផង​ដែរ ។

នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ដែល​យុវជន​អ្នកបើកបរ​រថយន្ត​កំពុង​ដេក​លង់លក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ដោយ​បាន​ទុក​ទូរស័ព្ទ​បញ្ចូល​ថ្ម​នៅ​ក្បាល​ដំណេក ស្រាប់តែ​ជនសង្ស័យ​បាន​ចូល​ទៅ​លួច​យក ។ ប៉ុន្តែ​ពេល​នោះ​មិន​បាន​សម្រេច​ឡើយ​ដោយសារ​តែ​យុវជន​នេះ​ភ្ញាក់​ទាន់​ហើយ​ស្រែ​កថា​ចោរ​ៗ ព្រមទាំង​ដេញ​តាម​បាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ទើប​ទាន់​ហើយ​ជនសង្ស័យ​មិន​ព្រម​ឲ្យ​ចាប់ខ្លួន​ងាយ​ៗ​ឡើយ បាន​ធ្វើការ​ប្រវាយប្រតប់​តដៃ​យុវជន​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​វិញ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​បោះ​ទូរស័ព្ទ​ចោល ហើយ​អ្នក​ភូមិ​បាន​ជួយ​ចាប់ខ្លួន​បាន ហើយ​យុវជន​រង​គ្រោះ​បាន​រក​ឃើញ​ទូរស័ព្ទ​របស់​ខ្លួន​មក​វិញ រួច​បាន​នាំ​ជនសង្ស័យ​ប្រគល់​ជូន​នគរបាល ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ពិតជា​បាន​ចូល​ទៅ​លួច​ទូរស័ព្ទ​នៅ​ចំ​ណុ​ជ​ខាងលើ​នេះ​មែន ហើយ​សំណាងអាក្រក់​ត្រូវ​ម្ចាស់ ភ្ញាក់​ទាន់​ខ្លួន​ក៏​បាន​រត់គេច​ខ្លួន ប៉ុន្តែ​រត់​មិន​រួច​ត្រូវ​ម្ចាស់​ដេញ​តាម​ទាន់​ចាប់ខ្លួន​បាន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ