ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ក៏​ខ្ទេច ជីវិត​មនុស្ស​អ្នក​ក៏​ត្រូវ​មច្ចុរាជ​ឆក់​យក​ទៅ​បាត់​ដោយ​គ្មាន​ប្រណី​ទៀត

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្រុក​ចំនួន​២​ក្នុង​ខេត្តរតនគិរី​រង​ផល​ប៉ះពាល់​ខូចខាត​ទ្រព្យសម្បតិ្ត​ផ្ទះសម្បែង​និង​មាន​មនុស្ស​ស្លាប់​៤​នាក់​បន្ទាប់​ពី​មាន​ភ្លៀង​១​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​ន្ទះ​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ បណ្ដាល​អោយ​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្តរតនគិរី ប្រជាពលរដ្ឋ​ត្រូវ​រង​គ្រោះ​មហន្តរាយ​ដល់​អាយុជីវិត និង​ទទួល​រង​ការ​ខូចខាត​ទាំង​ផ្ទះសំបែង ទ្រព្យសម្បត្តិ ហេតុការណ៍​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២…

ខេត្តរតនគិរី ៖ ស្រុក​ចំនួន​២​ក្នុង​ខេត្តរតនគិរី​រង​ផល​ប៉ះពាល់​ខូចខាត​ទ្រព្យសម្បតិ្ត​ផ្ទះសម្បែង​និង​មាន​មនុស្ស​ស្លាប់​៤​នាក់​បន្ទាប់​ពី​មាន​ភ្លៀង​១​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​ន្ទះ​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ បណ្ដាល​អោយ​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្តរតនគិរី ប្រជាពលរដ្ឋ​ត្រូវ​រង​គ្រោះ​មហន្តរាយ​ដល់​អាយុជីវិត និង​ទទួល​រង​ការ​ខូចខាត​ទាំង​ផ្ទះសំបែង ទ្រព្យសម្បត្តិ ហេតុការណ៍​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២ និង​៤ ខែឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ ហើយ​ស្រុក​ដែល​ទទួល​រង​ផល​ប៉ះពាល់​ខ​ង​លើ​នេះ​គឺ​ស្រុក​អណ្តូង​មាស និង​ស្រុក​អូរ​យ៉​ដាវ ។

យោង​តាម​របាយការណ៍​ស្រុក​បាន​បង្ហាញ​ថា នៅ​ព្រលប់​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៩ មាន​ភ្លៀង​ធា្ល​ក់​គ្របដណ្ដប់​លើ​ខេត្តរតនគិរី ស្ទើរ​គ្រប់​ស្រុក​-​ក្រុង​ទាំងអស់ ក៏​ប៉ុន្តែ​មានស្រុក​ខ្លះ​ភ្លៀង​តិច និង​ស្រុក​ខ្លះ​ធ្លាក់​ភ្លៀង​ច្រើន​ក្នុង​នោះ​មានស្រុក​ចំនួន​២ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​ផ្ទះសំបែង​អស់​ចំនួន​៦​ខ្នង​ព្រមទាំង​មាន​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​ក្នុង​ករណី​រន្ទះបាញ់​ផង​ដែរ ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ស្រុក​អណ្ដូង​មាស​ថា នៅ​វេលា​ម៉ោង​៥​និង​៥៥​នាទី​មាន​បុរស​ម្នាក់​ឈ្មោះ ក្វា​យ ពឿ​ក អាយុ​៤៦​ឆ្នាំ ជនជាតិ​កាចក់ បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ គ្រា​ដែល​គាត់​អង្គុយ​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ភូមិ​កា​ជូត ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស និង​នៅ​វេលា​ម៉ោង ៦​និង​២៥​នាទី នៅ​ភូមិ​កា​តែ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្ដូង​មាស ក៏​មាន​យុវជន​ម្នាក់​ឈ្មោះ ទីង ដេះ ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ពេល​ជន​រង​គ្រោះ​អង្គុយ​លើ​ម៉ូតូ ក្រោមផ្ទះ​យកដៃ​កាន់​សរសរ ដែល​មាន​ខ្សែរ​ភ្លើង​ត​ចូល​មក​ពី​ខាងក្រៅ​ក៏​ស្រាប់តែ​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ។

ចំណែក​នៅ​ស្រុក​អូ​រយ៉ា​ដាវ​វិញ​លោក ឆាយ ធី មេឃុំ​ប៉ា​តេ​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​២៥​នាទី ព្រលប់​មាន​ជនរ​ង្គ្រោះ​ស្លាប់​ដោយសារ​រន្ទះបាញ់​២​នាក់​ម្ដាយ និង​កូន ស្លាប់​ក្នុង​ខ្ទម​ចំការ​របស់​ខ្លួន ខណៈ​ដែល​គាត់​ចូល​ជ្រក​ទឹកភ្លៀង​ខ្ទម​ចំការ​របស់​គាត់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ