ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​កា.ប់​ប្លន់​យក​ម៉ូតូ​តាម​ដងផ្លូវទាំង​ថ្ងៃ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេង​ទំនើង​ចំនួន​២​នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ដែល​បែកគំនិត​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​តាម​ដងផ្លូវ​ទាំង​ថ្ងៃ បាន​ត្រូវ​កម្លាំង​អន្តរាគមន៍​ផ្នែក​បង្ការ​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សង្កែ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានកាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា​កន្លង​ទៅ នៅ​ភូមិ​បល្ល័ង្ក សង្កាត់​អូរ​ម៉ា​ល់…

ខេត្តបាត់ដំបង ៖ ក្មេង​ទំនើង​ចំនួន​២​នាក់​ក្នុងចំណោម​បក្សពួក​៣​នាក់ ដែល​បែកគំនិត​ស្ទាក់​កាប់​ប្លន់​យក​ម៉ូតូ​តាម​ដងផ្លូវ​ទាំង​ថ្ងៃ បាន​ត្រូវ​កម្លាំង​អន្តរាគមន៍​ផ្នែក​បង្ការ​បង្ក្រាប​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សង្កែ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បានកាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា​កន្លង​ទៅ នៅ​ភូមិ​បល្ល័ង្ក សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ក្រោយ​ពី​ក្រុម​នេះ​ ធ្វើ​សកម្មភាព​បាន​មួយ​ថ្ងៃ ។

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជន​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ ភ័​ណ្ឌ សុភា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង និង​ម្នាក់​ទៀត​ឈ្មោះ ផា​ន់ សង្វា​ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ផ្កាស្លា សង្កាត់ចំការ​សំរោង ក្រុង​បាត់ដំបង រីឯ​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

លោកនាយ​ការិយាល័យ​ថ្លែង​ថា ជន​ទាំង​២នាក់​រួម​នឹង​បក្សពួក​ម្នាក់​ទៀត ត្រូវ​សង្ស័យ​ថា​បាននាំ​គ្នា​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ជន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ហុ​ន កា​នឿ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អូរ​គគីរ ឃុំ​អូរ​ដា ស្រុក​កំ​រៀង ដើម្បី​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សុ​៊​យ​ហ្សុ​៊​យ​គី​ណិ​ច សេ​៊​រី​ឆ្នាំ​២០១៨ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១JS-០៧៤៨ កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១ខែឧសភា ខណ​:​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើ​តាម​ផ្លូវ​ដល់​ភូមិ​តា​កុក ឃុំ​ន​រា ស្រុក​សង្កែ ។

លោក ឈឿ​ង គឹ​ម​សុង បញ្ជាក់​ថា ក្រោយ​កើតហេតុ លោកស្នងការ​បាន​បញ្ជា​ឲ្យ​កម្លាំង​កា​រិយា​ល័យ​របស់​លោក​តាម​ស៊ើបអង្កេត​មុខសញ្ញាក្រុម​ជនសង្ស័យ​យ៉ាង​ដុតដៃដុតជើង​បំផុត រហូត​ឈាន​ដល​ឃាត់ខ្លួន​ជន​ដៃដល់​បាន​២​នាក់ រីឯ​ម្នាក់​ទៀត​កំពុង​រត់គេច​ខ្លួន ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ ជន​ទំនើង​ដែល​បែកគំនិត​ធ្វើ​ចោរ​ស្ទាក់​ប្លន់​អ្នកដំណើ​តាម​ដងផ្លូវ​នេះ​សារភាព​ថា ពួក​ខ្លួន​មាន​គ្នា​៣​នាក់ ហើយ​ពិតជា​បាន​ស្ទាក់​កាប់​ជន​រង​គ្រោះ​ខាងលើ ដើម្បី​ប្លន់យក​ម៉ូតូ​មែន ។

ជន​អន្ធពាល​ទាំង​២​នាក់​នេះ​និយាយ​ថា ក្រោយ​ពី​ប្លន់​បាន​សម្រេច ពួក​ខ្លួន​បានជិះ​ម៉ូតូ​នោះ​យក​ទៅ​ប្តូរ​ផ្លា​ក​លេខ​នៅផ្ទះ​បក្សពួកនៅ​កន្លែង​ចាប់ខ្លួន​ខាងលើ តែ​ទើបបាន​មួយ​ថ្ងៃ​ក៏​សមត្ថកិច្ច​ឆ្មក់​ទៅ​ក្រសោប​ជាប់​តែ​ម្ដង ។ នៅពេល​សួរ​ថា តើ​ហេតុ​អ្វី​ត្រូវ​ប្ដូរ​ផ្លា​ក​លេខ ? ក្រុម​ជនពាល​នេះ​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ខ្លី​ថា ពួក​ខ្លួន​ប្ដូរផ្លា​ក​ដើម្បី​ងាយ​ស្រូល​ជិះ​ធ្វើ​សកម្មភាព​ប្រព្រឹត្តបទល្មើស​ទៀត ។

នៅ​ក្នុង​សកម្មភាព​ប្លន់​នេះ បើ​តាម​លោក​ឈឿ​ង គឹ​ម​សុង ថា នៅ​ក្នុង​ហេតុការណ៍​កាប់​ប្លន់​យ​កុំ​ម៉ូតូ​នោះ ជន​រង​គ្រោះ​មិន​មាន​របួស​ស្នាម​ទេ ព្រោះ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ផ្ដូ​ល​ម៉ូតូ​រត់ ទើប​ក្រុម​ជនល្មើស​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ទៅ​។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា បើ​តាម​ការ​ស្រាវជ្រាវ​កន្លង​មក ក្រុម​ជន​ដៃដល់​ទាំងនេះ​គឺជា​មុខសញ្ញា​ក្រុម​ក្មេង​ទំនើង តែ​ពួក​នេះ​បាន​បែកគំនិត​ធ្វើ​ចោរឆក់​ចោរប្លន់​ម្ដង ។ ទោះជា​យ៉ាងណា ជាមួយនឹង​ការ​ចាប់​ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន​២​គ្រឿង​ពី​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។ លោក​ស្នង​ការ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋា​ន​នគរបាល​ស្រុក​សង្កែ ធ្វើការ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង និង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ