ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎…ច្រឡំលេបកាសចូលពោះ​ដេក​លក់​ហើយអាចយកវាមកស្តាប់វិញបាន

4 ឆ្នាំ មុន

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ បាន​ច្រ​ឡំ​លេប​កាស​គ្មាន​ខ្សែ Airpod របស់​ក្រុមហ៊ុន Apple ម្ខាង​ទៅ​ក្នុង​ពោះ ពេល​កំពុង​ដេក​លក់​…

តាម​ប្រភព​ពី Shanghaiist បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់ បាន​ច្រ​ឡំ​លេប​កាស​គ្មាន​ខ្សែ Airpod របស់​ក្រុមហ៊ុន Apple ម្ខាង​ទៅ​ក្នុង​ពោះ ពេល​កំពុង​ដេក​លក់​ ។ អ្វី​ដែល​ហួសចិត្ត​នោះ​ គឺគាត់​បាន​យក​កាស​នោះ​ទៅ​ស្តាប់​វិញ ក្រោយ​ពី​ជុះ​ចេញ​តាម​លាមក ​។

បុរស​ម្នាក់​ត្រកូល Hsu មក​ពី Kaohsiung បាន​អះអាង​ថា ខ្លួន​បាន​ដេក​លក់ខណៈ​ពេល​ដែល​មាន​កាស​ស្តាប់​ជាប់​នឹង​ត្រចៀក​ពេល​យប់​។ ដល់​ពេល​ព្រឹក​ឡើង​ទើប​ដឹង​ថា កាស​ខាងស្តាំ​បាន​បាត់​រក​មិនឃើញ​។ ពេល​ដែល​គាត់​ចាក់​ចម្រៀង​តាម Bluetooth ទើប​ដឹង​ថា កាស​ម្ខាង​នៅ​នៅ​ក្នុង​ពោះ ព្រោះតែ​លឺ​សម្លេង​ចេញពី​ខាងក្នុង​មក​។

ភ្លាម​ៗ​នោះ គាត់​ក៏​បានរ​ត់ទៅ​មន្ទីរពេទ្យ ដើម្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​។ នៅ​ទីនោះ គេ​បាន​ថតកាំរស្មីអ៊ិច ដែល​បង្ហាញ​ថា ពិតជា​មាន​កាស​ម្ខាង​នៅ​ក្នុង​ពោះវៀន​ពិតមែន​។ គ្រូពេទ្យ​បានឱ្យ​ថ្នាំ​បញ្ចុះលាមក ដើម្បី​ឱ្យ​កាស​នោះ​ជ្រុះ​ចេញ​តាម​រន្ធ​ក្រោម​។ ពីរ​ថ្ងៃក្រោយ លាមក​ពិតជា​ចេញ​មក​មែន​។
លោក Hsu ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រោយ​ពី​ជុះ​ចេញ​ហើយ គាត់​បាន​យក​ទៅ​ស្តាប់​ជា​ធម្មតា​៕

អត្ថបទសរសេរ ដោយ