ខេត្តព្រះសីហនុ ៖ តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ជនបរទេសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានពលរដ្ឋជួយសង្គ្រោះបឋម បន្ទាប់ពីបុរសជាបរទេសម្នាក់នេះបានឈប់ម៉ូតូរបស់គាត់ ហើយមានអាការៈដូចជាខ្យល់គរ មិនអាចធ្វើដំណើរទៅមុខទៀតបាន កាលពីម៉ោងជិត២រសៀលថ្ងៃទី៥ ឧសភា ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ (វាលរេញ-កំពត) ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមប្រភពដដែលបានបន្តថា បន្ទាប់ពីប្រជាពលរដ្ឋនៅចំណុចខាងលើជួយសង្គ្រោះបឋមរួចមក ភ្លាមៗនោះបុរសជាជនបរទេសខាលើមិនទាន់អាចបន្តដំណើរទៅមុខបានភ្លាមឡើយ ដោយគាត់នៅមានអាការៈញ័រ សូម្បីតែទឹកក៏ពុំទាន់អាចពិសារបានដែរ ហើយជាមួយគ្នានោះត្រូវបានប្រជាពលរដ្ឋផ្តល់ដំណឹងដល់លោកខូវ ថានិត មេឃុំវាលរេញ ដើម្បីប្រាប់ដំណឹងនេះបន្តទៅកាន់នគរបាលប៉ុស្តិ៍ចុះមកជួយដល់បុរសជាជនបរទេសម្នាក់ខាងលើផងដែរ ៕
ចែករំលែកព័តមាននេះ