ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​អគា​អិ​ល​ប៊ី​ភី​មីក្រូហិរញ្ញវត្ថុ​ភ្ងា​ក់​ផ្អើល​ដល់​សមត្ថកិច្ច​ភ្លាម​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគា​រអិល​ប៊ី​ភី (L.B.P) មីក្រូហិរញ្ញវត្ថុ​ភី​អិ​ល​ស៊ី (PLC) បាន​រង​ការ​ខូចខាត​បន្ទាប់​ពី​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុំព្យូទ័រ បង្ក​អោយ​ហុយផ្សែង​ខ្មួលខ្មាញ់​ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ អគា​រអិល​ប៊ី​ភី (L.B.P) មីក្រូហិរញ្ញវត្ថុ​ភី​អិ​ល​ស៊ី (PLC) បាន​រង​ការ​ខូចខាត​បន្ទាប់​ពី​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​កុំព្យូទ័រ បង្ក​អោយ​ហុយផ្សែង​ខ្មួលខ្មាញ់​ផ្អើល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៩ ចំណុច​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​ប៊ី​ភី (L.B.P) អគារ​លេខ D3 & E ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩ សង្កាត់​វាល់​វង ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញពី​លើដំបូល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិ​ល​ប៊ី​ភី (L.B.P) ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន និង​ទាក់ទង​កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍ ភ្លាម​ៗ​ដោយ​ប្រើប្រាស់​រថយន្ត​ជណ្តើរ​ទម្លុះ​កញ្ចក់ ដើម្បី​ផ្តល​ភាព​ងាយស្រួល​ក្នុង​ការ​បាញ់​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ និង​ទប់ស្កាត់​កុំអោយ​រាល់ដាល់​ដល់​អគារ​ផ្សេង​ទៀត​ដែល​នៅ​ក្បែរ​នោះ​។

សូម​បញ្ជាក់​ផង​ដែរ ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ដល់​កន្លែង​កើតហេតុ​ចំនួន​១៤​គ្រឿង រួម​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៨​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន OCIC ចំនួន​២​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ ទីក្រុង​កោះ​ពេ​ជ្យ​ចំនួន​២​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​ឡាន​ផង​ដែរ​ទើប​រលត់​ទៅ​វិញ ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃខែ​ដដែល ។ ចំពោះ​សម្ភារៈ​ខូចខាត​កម្លាំង​សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​បាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា ខូចខាត​កុំព្យូទ័រ​៥​ទៅ​៦​គ្រឿង​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ