ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ដណ្តើម​តំណែង​ជាទី​តាំង​លេខ​មួយ​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​សេចក្តី រាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន South China Morning Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១​ខែមេសា​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​យក​តំណែង​ជាទី​តាំង​វិនិយោគ​លើ​អចលនទ្រព្យ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ជា​លើក​ដំបូង…

ប្រទេស​ចិន ៖ យោង​តាម​សេចក្តី រាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន South China Morning Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១​ខែមេសា​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​យក​តំណែង​ជាទី​តាំង​វិនិយោគ​លើ​អចលនទ្រព្យ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ធំ​ជាងគេ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ជា​លើក​ដំបូង ដោយ​មាន​ទីក្រុង​សៀង​ហៃ​ជាទី​ក្រុង​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​។

ប្រមាណ​១​ភាគ ៤ ឬ ២៥.៨%​នៃ​វិនិយោគិន​អចលនទ្រព្យ​ទាំង ៣៤៨ ដែល​ចូលរួម​ក្នុង​ការ​ស្ទង់​មតិ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់ CBRE រវាង​ខែវិច្ឆិកា ដល់​មក​រា បាន​ឲ្យ​ដឹង​ថា​ពួក​គេ​ចាប់អារម្មណ៍​លើ​ប្រទេស​ចិន ឬ​ច្រើន​ជាង​ឆ្នាំ​មុន ៣.៧%​។ ផ្នែក​ការិយាល័យ​បន្ត​ជា​វិស័យ​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​ដោយ​មាន​១​ភាគ​៣​នៃ​អ្នកចូលរួម​បង្ហាញ​ចំណាប់អារម្មណ៍​។

លោក Alan Li ដែល​ជា​ប្រធាន CBRE China បាន​និយាយ​ថា “​ការ​លូតលាស់​ដែល​មាន​ស្ថេ​រ​ភាព​និង​ក្នុង​កម្រិត​មធ្យម​ទៅ​ខ្ពស់​របស់​ប្រទេស​ចិន កំណើន​សារៈសំខាន់​នៃ​ការ​ប្តូរ​ទីតាំង​កម្មសិទ្ធិ​សម្រាប់​ការ​វិនិយោគ និង​ទីផ្សារ​វិនិយោគ​ដែល​មានការ​អភិវឌ្ឍន៍​ជាង​មុន​គឺជា​កត្តា​សំខាន់​ៗ​ដែល​ជំរុញ​ដល់​លំហូរ​មូលធន​បរទេស​ចូល​មក​កាន់​វិស័យ​អចលនទ្រព្យ​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​” ។

CBRE បាន​ឥ្យ​ដឹង​ទៀត​ថា កាលពី​ត្រីមាស​ទី ១ នា​ឆ្នាំ​នេះ វិនិយោគិន​បរទេស​ស្មើ​ប្រមាណ​ពាក់កណ្តាល​នៃ​ការ​វិនិយោគ​សរុប ៧.៨៨​ប៊ី​លាន​ដុល្លារ​។ យ៉ាងណា​ក្តី ការ​ព្រួយបារម្ភ​ផ្នែក​សេដ្ឋកិច្ច​បន្ត​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត តម្រូវការ​វិនិយោគ​អចលនទ្រព្យ​កំពុង​តែ​ត្រូវ​បាន​ជំ​ឬុ​ញ​ដោយ​លំហូរ​ប្រាក់​ចំណូល​ដែល​មាន​ស្ថេ​រ​ភាពល្អ​ជាដើម​។

វិនិយោគិន​ក៏​ប្រៀប​ដូច​ជា​បង្ហាញ​ចំណាប់ អារម្មណ៍​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​ដែល​អាច​ផ្តល់​អត្ថ​ប្រុ​យោ​ជ​ន័​ដល់​ពួក​គេ​ក្នុង​រយៈពេល​មធ្យម​ឬ​វែង​ទៅ​មុខ​ដែរ ដូច​ជា​វិស័យ​ដឹក​ជញ្ជូន​ទំនើប មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ និង​ផ្ទះ​សម្រាប់​មនុស្ស​ចាស់ជរា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ