ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគវាសនា? ព្រះ​ចៅអធិការ​ចែក​អោយ​១​កំប៉ុង​ផឹក ស្រាប់តែ​ត្រូវ​រង្វាន់១០០​លាន​រៀល​ភ្លាម​!

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទឹកប្រាក់១០០​លាន​រៀលរបស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​កុមា​រា​ម្នាក់​ដែល​មានឈ្មោះ ឆោម សង្ឃ អាយុ​១១ ឆ្នាំ បច្ចុប្បន្ន​កំពុង​រៀនសូត្រ…

ខេត្តកំពង់ចាម ៖ ទឹកប្រាក់១០០​លាន​រៀលរបស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ទៅ​ដល់​ដៃ​កុមា​រា​ម្នាក់​ដែល​មានឈ្មោះ ឆោម សង្ឃ អាយុ​១១ ឆ្នាំ បច្ចុប្បន្ន​កំពុង​រៀនសូត្រ និង​ស្នាក់​នៅ ជាមួយ​ព្រះ​ចៅអធិការ វត្ត​ពោធិ៍​ជ័យ រអាង​ក្រោម ស្ថិត​នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

នៅ​ចំពោះ​មុខ​ក្រុមការងារ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះ​ទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល ដល់ទី​អារាម ដែល​ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ កុមា​រា ឆោម សង្ឃ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ប្អូនប្រុស​កំពុង​ស្នាក់​នៅ និង​រៀនសូត្រ​ជាមួយ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ពោធិ៍​ជ័យ រអាង​ក្រោម ដែល​មាន​ព្រះ​នាម ជុំ តន ។ កុមា​រា​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ការ​ត្រូវ​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ពេល​នេះ​គឺជា​ជោគវាសនា និង​ជា​រឿង​ចៃដន្យ​បំផុត ដោយសារ​តែ​ភេសជ្ជៈ ខា​រ៉ា​បាវ មួយ​កំប៉ុង​ដែល​មាន​រង្វាន់​នេះ ព្រះ​ចៅអធិការ​បាន​ចែក​ឱ្យ​ប្អូន​ទទួលទាន លុះ​ពេល​គាស់​ក៏​ឃើញ​មាន​រង្វាន់​តែ​ម្ដង​។

ព្រះ​ចៅអធិការ​វត្ត​ពោធិ​ជ័យ រអាង​ក្រោម ព្រះ​នាម ជុំ តន ព្រះ​ជន្ម​៧៣​ព្រះរ​ស្សា បាន​មាន​សង្ឃដីកា​បញ្ជាក់​ថា ចំពោះ​កុមា​រា ឆោម សង្ឃ ត្រូវ​បាន​ម្តាយ​យក​មក​សុំ​ឱ្យ​ស្នាក់​នៅ​វត្ត​តាំងពី​អាយុ​៦​ឆ្នាំ​ម្ល៉េះ ហើយ​ព្រះ​អង្គ​ក៏​បាន​បង្ហាត់បង្រៀន​នៅ​ក្នុង​វត្ត​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​។ ព្រ​ះ​អង្គ​មាន​សង្ឃដីកា​ទៀត​ថា ចំពោះ​ភេសជ្ជៈ​ដែល​មាន​រង្វាន់​ទឹកប្រាក់​១០០​លាន​រៀល​នេះ​គឺជា​ទេ​យ្យ​វត្ថុ​ដែល​ពុទ្ធបរិស័ទ​បាន​យក​មក​ប្រគេន​ព្រះ​អង្គ​កាលពី​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​កាលពី​ពេល​កន្លង​ទៅ ហើយ​ក្រោយមក​ព្រះ​អង្គ​ក៏​ចែកចាយ​បន្ត​ទៅ​ឱ្យ​កុមា​រា ឆោម សង្ឃ ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង ក៏​ឃើញ​មាន​រង្វាន់១០០​លាន​រៀល​តែ​ម្ដង​។ ភ្លាម​នោះ ព្រះ​អង្គ​ក៏​យក​ទៅ​រក្សា​ទុក និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង ។

ដោយឡែក​ចំនួន​ទឹកប្រាក់​១០០​លាន​រៀល ដែល​ក្រុមហ៊ុន​បាន​ប្រគល់​ជូន​នា​ពេល​នេះ កុមា​រា ឆោម សង្ឃ បាន​សម្រេច​យក​មួយ​ចំនួន​ទិញ​ម៉ូតូ​មួយ​គ្រឿង​ឱ្យ​បងស្រី​បង្កើត​របស់​ខ្លួន ហើយ​ទុក​មួយ​ចំនួន​ធំ​សម្រាប់​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត​ ដោយ​មាន​ព្រះ​គ្រូ​ចៅអធិកា​វត្ត​ជា​អ្នក​ទុកដាក់ និង​ថែរក្សា​នៅ​ក្នុង​ធនាគារឯកជន​មួយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូត​ដល់​១០០​លាន​រៀល ចំនួន​៦០​រង្វាន់ , ម៉ូតូ HONDA Dream ចំនួន​៦០​រង្វាន់ , ទូរស័ព្ទ​ដៃ iPhone ចំនួន​៦០​រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​ក​ប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ