ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​គ្មាន​ជំនាញ​ជា បច្ច័យ​ល្អ​សម្រាប់​ទីផ្សារ ឬ​មិនល្អ សម្រាប់​វិស័យ​មួយ​នេះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​វិស័យ​សំណង់​និង​អចលនទ្រព្យ​កម្ពុជា​មានការ​រីក​ចម្រើន​និង​បង្ហាញ​មាឌ​កាន់តែ​ធំ គេ​សង្កេត​ឃើញ​ថា​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​លេច​ចេញ​ក្រុម​ផ្តល់​សេវា ផ្នែក​សំណង់​និង​អចលនទ្រព្យ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​ស្ថាប័នឯកជន​ឬ​រដ្ឋ​ផ្តល់​ចំណេះដឹង​ក្នុង​វិស័យ​មួយ​នេះ​នៅឡើយ​។ តាម​អ្នកជំនាញ នៅ​ពេល​បច្ចុប្បន្ន​ការ​ការ​ផ្តល់​សេវា​មិន​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​មិន​ទទួល​បាន​គម្រោង​វិនិយោគ​ធំ​ៗ​នោះ​ទេ គឺ​ទទួល​បាន​ត្រឹម​គម្រោង​តូច​ៗ​ហើយ​អាច​មាន​ចំនួន​ច្រើន​។ លោក…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​បរិបទ​វិស័យ​សំណង់​និង​អចលនទ្រព្យ​កម្ពុជា​មានការ​រីក​ចម្រើន​និង​បង្ហាញ​មាឌ​កាន់តែ​ធំ គេ​សង្កេត​ឃើញ​ថា​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​លេច​ចេញ​ក្រុម​ផ្តល់​សេវា ផ្នែក​សំណង់​និង​អចលនទ្រព្យ​មាន​ចំនួន​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ខណៈ​ដែល​ប្រទេស​កម្ពុជា​មិន​ទាន់​ស្ថាប័នឯកជន​ឬ​រដ្ឋ​ផ្តល់​ចំណេះដឹង​ក្នុង​វិស័យ​មួយ​នេះ​នៅឡើយ​។

តាម​អ្នកជំនាញ នៅ​ពេល​បច្ចុប្បន្ន​ការ​ការ​ផ្តល់​សេវា​មិន​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​មិន​ទទួល​បាន​គម្រោង​វិនិយោគ​ធំ​ៗ​នោះ​ទេ គឺ​ទទួល​បាន​ត្រឹម​គម្រោង​តូច​ៗ​ហើយ​អាច​មាន​ចំនួន​ច្រើន​។ លោក វ៉ា វី​រៈ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment មាន​ប្រសាសន៍​ថា «​អ្នក​ដែល​គេ​មាន​ជំនាញ​គេ​ទទួល​បាន​គម្រោង​ធំ​ៗ​ដែល​ចំណាយ​ទុន​វិនិយោគ​រាប់​សិប​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ផ្តល់​សេវា​គ្មាន​ជំនាញ​វិជ្ជាជីវៈ​គាត់​អាច​ទទួល​បាន​គម្រោង​តូច​ៗ ឬ​សាងសង់​បាន​ត្រឹម​ផ្ទះ​ធម្មតា ឬ​ជា​ផ្ទះល្វែង មិន​អាច​ជា​បានជា​ច្រើន​ទេ​។ តែបើ​យើង​គិតដល់​កម្រិត​ថ្នាក់​ខេត្ត ខណ្ឌ ឃុំ និង​សង្កាត់ អ្នក​គ្មាន​ជំនាញ​បាន​ធ្វើ (​ផ្តល់​សេវា​) អាច​មាន​តួលេខ​ច្រើន​ដែរ​»​។

លោក​លើក​ឡើង​បន្ត​ទៀត​ថា «​អ្នកមាន​ជំនាញ​គេ​ត្រូវការ​ថែរក្សា​កេរ្តិ៍ឈ្មោះ​របស់​គេ​ដើម្បី​រកស៊ី​បន្ត​ទៀត​។ មិនមែន​ទទួល​បាន​គម្រោង​មួយ​ហើយ​បិទ​ក្រុមហ៊ុន​នោះ​ទេ គេ​ត្រូវការ​រក្សា​ឈ្មោះ​ឱ្យ​បាន​រាប់រយ​ឆ្នាំទៅ​មុខ​ទៀត​។ តែ​សម្រាប់​អ្នក​ឥត​ជំនាញ​គាត់​ត្រូវការ​បិទ​-​បើក​។ អីចឹង​នៅ​ក្រមសីលធម៌​ផ្តល់​ជា​សេវាកម្ម​មានគុណ​ភាព ឬអ្វី​ផ្សេង​ទៀត​មិន​អាច​ប្រកួត​ជាមួយ​អ្នក​ដែល​គេ​មាន​ជំនាញ​បាន​ទេ​។ អ្នកមាន​ជំនាញ​គេ​មានការ​ទទួលខុសត្រូវ​, មានការ​បណ្តុះបណ្តាល​ពី​វិស័យ​មួយ​នេះ​មាន​ចំនួន​ច្រើន​»​។ តាម​នាយក​ក្រុមហ៊ុន ក្រុមហ៊ុន Century 21 Fortuna Investment «​អ្នក​ផ្តល់​សេវា​គ្មាន​ជំនាញ ភាគច្រើន​កើត​ចេញពី​សហគ្រិន​ក្នុងស្រុក​តូច​ៗ ឬ​ពួក​គាត់​ទើបតែ​រៀន​ចប់ ដោយសារ​គាត់​អត់​ទាន់​យល់​ពី​រៀប​បង្កើត​ក្រុមហ៊ុន ឬ​ចុះបញ្ជី​ក្រុមហ៊ុន​ច្បាស់លាស់​,​គាត់​អត់​មាន​គ្មាន​សហការ​ច្រើន​បង្កើត​ជា​ក្រុមហ៊ុន​។​ចំណែក​អ្នក​មក​ពី​ខាងក្រៅ​ក៏​មាន​ខ្លះ​ដែរ​មក​ពី​ប្រទេស​ជិតខាង​ឬ​តំបន់​អាស៊ី​។​ប៉ុ​ន្តេ​អ្នក​មក​ពី​ខាង​បើក​ក្រុមហ៊ុន​ធំ​ៗ​គេ​មាន​ជំនាញ​វិជ្ជាជីវៈ​និង​មានការ​គោរព​តាម​ច្បាប់​»​។

លោក​លើក​ឡើង​ថា « ការ​ផ្តល់​សេវា​គ្មាន​វិជ្ជាជីវៈ​វា​មានគុណ​វិបត្តិ មាន​ដូច​ជា​៖​ខ្វះ​ការ​ទទួលខុសត្រូវ​ទាំង​ផ្នែក​បច្ចេកទេស​និង​ផ្លូវច្បាប់​។​ផ្នែក​បច្ចេកទេស សំណង់​គ្មាន​គុណភាព​,​ផ្លូវច្បាប់ គាត់​មិន​គោរព​ទៅ​តាម​ច្បាប់​កំណត់​ទាក់ទង​និង​កម្ពស់​អគារ ទំហំ រួម​និង​លក្ខណៈ​បច្ចេកទេស ។​លើស​ពី​នេះ​ឯកសារ​មិន​មាន​លក្ខណៈ​ច្បាស់លាស់​។​ដូចនេះ​នៅ​ពេល​អតិថិជន​ទៅ​ទិញ​ឬ​ប្រើប្រាស់​សេវា​ទាំង​អស់នេះ​ថ្ងៃក្រោយ​វា​អាច​មាន​បញ្ហា​ដល់​យើង​»​។

តាម​លោក វ៉ា វី​រៈ ការ​ផ្តល់​សេវា​ដោយ​អ្នក​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​នេះ វា​ជា​បច្ច័យ​មួយ​មិនសូវ​ល្អ​។ តែ​នៅ​ក្នុង​តំណាក់កាល​ដំបូង​នេះ​អាច​ជួយ​ដល់​ប្រទេស​មួយ​ផ្នែក​។ តែ​ទោះជា​យ៉ាងណា​រាជរដ្ឋាភិបាល​ត្រូវ​រក​វិធានការ​យ៉ាងម៉េច​កៀរគរ​ឬ​ប្រមូល​អ្នក​ទាំងនោះ​ចូល​ទៅ​គន្លង​ផ្លូវច្បាប់​ជា​បណ្តើរ​ៗ​ឬ​ដល់​លក្ខណៈ​ណាមួយ​បង្ខំ​ឱ្យ​គាត់​ធ្វើខ្លួន​ស្រប​ទៅ​តាម​ច្បាប់​។ បើ​មិន​ដូច្នេះ​ទេវា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​សេវា​,​ប៉ះពាល់​ដល់​ការ​ប្រមូល​ចំណូល​ចូល​រដ្ឋ​។ បើ​តាម​អ្នកជំនាញ​បើសិន​អ្នក​ផ្តល់​សេវា​ចង់​រីក​ចម្រើន​ទៅ​មុខ​ទាល់តែ​ការ​ផ្តល់​សេវា​ត្រូវ​មាន​វិជ្ជាជីវៈ​មានឱកាស​ទទួល​ដៃគូ​សហការ​ជាមួយ​វិនិយោគិន​មក​ពី​ខាងក្រៅ​ប្រទេស​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ