ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាត់បង់ជីវិត​លើផ្លូវជាតិ​លេខ​​​៥​យ៉ាងរន្ធត់​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​​បុកជាមួយម៉ូតូ​លើ​ដងផ្លូវ​ជាតិ​លេខ៥ (​មុខ​ផ្លូវ​ចូល​បុរី​ធី​ធី​) ​ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៥ ​ឧសភា​ ២០១៩…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​​បុកជាមួយម៉ូតូ​លើ​ដងផ្លូវ​ជាតិ​លេខ៥ (​មុខ​ផ្លូវ​ចូល​បុរី​ធី​ធី​) ​ក្នុងភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៥ ​ឧសភា​ ២០១៩ ​។

​ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ​WANG LI​ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ​ កាន់​ល​ខិត​ឆ្លង​ដែន​លេខ​ EB7162967​មុខរបរ​ជា​បុ​គ្គ​លិ​ក​ផ្នែក​អន​ឡាញ​របស់​កាស៊ីណូ​មួយ​ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​។​

ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​​ខាងលើ​នេះ​ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​អះអាង​ថា​ ដោយសារ​ហេតុ
ការណ៍គ្រោះថ្នាក់​ចរាចរណ៍នេះ​បានកើតឡើង​នៅ​​វេលា​រំលង​អា​ធ្រា​ត្រ​ ទើប​ពុំ​មាន​អ្នក​ឃើញ​ហេតុ​ការ​ណ៍​ច្បាស់ទេ​ គឺ​​គេគ្រាន់តែដឹង​ថា​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ឃ្លីក ​ពណ៌​ស ​គ្មាន​ស្លាក​លេខ ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មិន​​ស្គាល់​ម៉ាក​មួយ​គ្រឿង​ បណ្តាល​​​ឱ្យ​​​អ្នកបើកបរម៉ូតូ​របួសធ្ងន់​ ហើយ​ត្រូវ​​បាន​រថយន្ត​​បង្ក​នោះ​ជួយ​ដឹកជនរងគ្រោះ​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​ក្រោយមក​​អ្នក​បើកបររថយន្តបង្កបាន​​គេច​ទៅ​បាត់​ រី​ឯ​ជន​រង​គ្រោះ​ដោយសាររ​​បួស​ធ្ងន់ធ្ងរពេក​​ក៏​បានស្លាប់​តែ​ម្តង​។

​សមត្ថកិច្ច​ជំនាញ​បាន​​ប្រាប់​ថា​ នៅវេលា​យប់​​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច​នឹង​ជួប​សន្តិសុខ​ម្នាក់​ដែល​ឃើញ​ហេតុ​ការ​ណ៍​ ព្រោះជា​វេនគាត់​​យាម​យប់​កាលពី​យប់​កើតហេតុ​​ ដើម្បី​ធ្វើការ​សាកសួរ​រក​មូលហេតុ​ពិតប្រាកដ ​។ ​ចំណែក​​សព​ជនរងគ្រោះ​​ត្រូវ​បាន​តម្កល់​ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ​ ក្នុងភូមិ​ក្បាលស្ពាន​២ ​សង្កាត់​ប៉ោយ​ប៉ែ​ត រង់​​ចាំ​សាច់ញាតិ​មក​ពី​ប្រទេស​ចិន​ចាត់ចែង​​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​