ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តែ​បន្ត​គំរាមកំហែង​ដដែល​ក្នុង​ខែឧសភា​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​តែ​អាច​កន្លែង​ខ្លះ​មាន​ភ្លៀង​ច្រើន ហើយ​សីតុណ្ហភាព​អតិបរិមា​ជា​មធ្យម​មាន​ពី​៣៤-៣៧​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក…

រាជធានីភ្នំពេញ ៖ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​តែ​អាច​កន្លែង​ខ្លះ​មាន​ភ្លៀង​ច្រើន ហើយ​សីតុណ្ហភាព​អតិបរិមា​ជា​មធ្យម​មាន​ពី​៣៤-៣៧​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៩​នេះ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​តាមដាន​លើ​កា​រវិ​វត្ត​អាកាសធាតុ​ជា​ប្រចាំ​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា នៅ​តែ​ស្ថិត​ក្នុង​តំណាក់កាល​អន្តរកាល​ឆ្លង​ពី​រដូវប្រាំង​ចូល​រដូវវស្សា ។ ជ្រលង​សម្ពាធ​ទាប​បាន​អូស​បន្លាយ​លើ​កម្ពុជា ទន្ទឹម និង​ចលនា​ខ្យល់​បាន​ប្ដូរ​ទិស​មក​រក​ភាព​វិជ្ជមាន ។ ផ្អែក​លើ​ស្ថានភាព​បែប​នេះ និង​ធ្វើ​ឲ្យ​«​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ តែ​អាច​កន្លែង​ខ្លះ​មាន​ភ្លៀង​ច្រើន ។ ឯ​ភាព​រាយ​ប៉ាយ​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ ទន្ទឹម និង​នោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តែ​បន្ត​ជា​ការ​គំរាមកំហែង​ដដែល​» ។

ប្រភព​បន្ត​ថា មក​ដល់​ពេល​នេះ​កាន់តែ​បង្ហាញ​ឲ្យ​ឃើញ​ថា រដូវវស្សា និង​ឈាន​ចូល​មក​ដល់​នៅ​ដើម​ស​ប្ដា​ហ៍​ទី​៣ នៃ​ខែឧសភា​ខាង​មុខ​នេះ ។ អាស្រ័យ​ដូចនេះ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ