ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​រត់​ផង ស្រែក​ឱ្យ​គេ​ជួយ​ផង ផ្អើល​សមត្ថ​កិច្ច​ខណ្ឌ​៧​មក​រា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រត់​ស្រែក​ឱ្យ​គេ​ជួយ និង​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច បន្ទាប់​ពី​ទៅ​តាម​ហៅ​ប្តី​នៅ​កន្លែង​លេងល្បែង ស្រាប់តែ​ត្រូវ​ប្តី​ខឹង​និយាយ​ថា នឹង​ទិញ​សាំង​ដុត​រូប​គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ចុះ​មក​អន្តរាគមន៍​កាលពី​ម៉ោង​9​និង​30​នាទី​យប់ ថ្ងៃ​ទី​០៣…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រត់​ស្រែក​ឱ្យ​គេ​ជួយ និង​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច បន្ទាប់​ពី​ទៅ​តាម​ហៅ​ប្តី​នៅ​កន្លែង​លេងល្បែង ស្រាប់តែ​ត្រូវ​ប្តី​ខឹង​និយាយ​ថា នឹង​ទិញ​សាំង​ដុត​រូប​គាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា ចុះ​មក​អន្តរាគមន៍​កាលពី​ម៉ោង​9​និង​30​នាទី​យប់ ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​បេតុង នៅ​ចំណុច​បុរី​កីឡា​អគារ​ទី​៨ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ស្ត្រី​ម្នាក់​ទូរស័ព្ទ​មក​ប្រាប់​ថា ប្តី​របស់​គាត់​បាន​យក​កាំបិត​ដេញ​ចាក់​រូប​គាត់ ហើយ​ទិញ​សាំង​បំរុង​នឹង​ដុត​រូប​គាត់ ធ្វើ​ឲ្យ​រូប​គាត់​ជា​ប្រពន្ធ​ភ័យ​ពេក​ក៏​រត់គេច​ពី​អគារ​ទី​៤ ទៅ​ពួន​នៅ​អគារ​ទី​៨ រួច​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​អន្តរាគមន៍​ជួយ​គាត់​ផង ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​ក៏​បាន​មក​ដល់​សួរនាំ​ជន​រង​គ្រោះ​ប្រាប់​ថា មុន​កើតហេតុ​គាត់​បាន​ទូរស័ព្ទ​ហៅ​ប្តី​របស់​គាត់​មក​ផ្ទះ ប៉ុន្តែ​ប្តី​គាត់​រវល់​តែ​ជាប់​លេងល្បែង​មិន​ព្រម​មក​ទេ ដល់​ពេល​ដែល​គាត់​ទៅ​ហៅ​បែរជា​ខឹង​គាត់​នឹង​ស្រែក​រក​សម្លាប់​រូប​គាត់​ទៀត ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ហៅ​ប្តី​ប្រពន្ធ​២​នាក់​នោះ​ទៅ​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​កុំឱ្យ​មាន​ថ្ងៃក្រោយ​បង្ករឿង​បែប​នេះ​ទៀត ព្រោះ​ពួក​គាត់​មាន​វ័យ​ច្រើន ហើយ​មានកូន​ធំ​ៗ​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ