ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ម៉ូតូ​ឡើង​ខ្ទេច​អស់ ចុះ​មនុស្ស​វិញ​យ៉ាងណា​ទៅ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​កំពុង​អង្គុយ​លើ​ម៉ូតូ​ទិញ​បង្អែម ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​បុក​ទាំង​កម្រោល តែ​សំណាង​ណាស់​ចេះ​លោត​ចេញ​ទាន់ ចំណែក​ម៉ូតូ​ខ្ទេច​ស្ទើរ​ទាំងស្រុង​តែ​ម្តង ។ ករណី​នេះ​បង្ក​ភាព​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ខណៈ​កំពុង​អង្គុយ​លើ​ម៉ូតូ​ទិញ​បង្អែម ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​បុក​ទាំង​កម្រោល តែ​សំណាង​ណាស់​ចេះ​លោត​ចេញ​ទាន់ ចំណែក​ម៉ូតូ​ខ្ទេច​ស្ទើរ​ទាំងស្រុង​តែ​ម្តង ។ ករណី​នេះ​បង្ក​ភាព​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ឧសភា ២០១៩ នៅ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ណៃ ស្រី​ម៉ៅ អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​របួស​រលាត់​ដៃជើង​) ។
ចំណែក​អ្នក​បើករថយន្ត​ឈ្មោះ ម៉ុ​យ ប៉ូ​លី​ន អាយុ​២៨​ឆ្នាំ មុខរបរ​យោធា ស្នាក់​នៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ស្កូ​ប​ពី ពណ៌​ស ចេញពីផ្ទះ​បង​គោលបំណង​ទៅ​ទិញ​បង្អែម​នៅ​ចំណុច​កើតហេតុ​ខាងលើ ដោយ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​កំពុង​ឈប់​អង្គុយ​លើ​ម៉ូតូ​អោយ​គេ​ច្រក​បង្អែម ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ម៉ា​ស្តា ពណ៌​ត្រេ​អ៊ី បើក​មក​ពី​ជើង​ទៅ​ត្បូង បុក​គាត់​ដែល​កំពុង​អង្គុយ​លើ​ម៉ូតូ ពេល​នោះ​សំណាង​ណាស់​គាត់​បាន​លោត​ចេញ​ផុត ចំណែក​ម៉ូតូ​កល់​ជាប់​ក្រោម​រថយន្ត​បើក​អូស​ជិត​មួយ​គីឡូ​ដី ទើប​ប្រជាពលរដ្ឋ​ដេញចាប់​រថយន្ត​ខាងលើ​បាន (​ម៉ូតូ​ខ្ទេច​ទាំងស្រុង​) ។

ក្រោយ​ហេតុការណ៍​កើតឡើង​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​វាស់វែង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ