ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្រែកយំ​លែង​ចេញ​! តែ​មួយប៉ប្រិចភ្នែក​អស់​ជាង​១០០០​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផ្សារ​រក​ទិញ​បន្លែ​ម្ហូប​យក​ទៅ​លក់​ត្រូវ​បាន​ក្រុម​ចោរឆក់​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ឡោម​ព័ទ្ធ​ធ្វើ​សកម្មភាព​ប្លន់ ឆក់ ដណ្តើម​យក​កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​ពី​ស្ត្រី​ជា​ប្រពន្ធ​យក​ទៅ​បាត់ ដោយ​សុវត្ថិភាព អស់​លុយ​ជាង​១​ពាន់​ដុល្លារ គ្រឿង​អ​ល័​ង្ក​ការ​រត់​ទៅ​ប្តឹង​ប៉ូលិស កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផ្សារ​រក​ទិញ​បន្លែ​ម្ហូប​យក​ទៅ​លក់​ត្រូវ​បាន​ក្រុម​ចោរឆក់​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ឡោម​ព័ទ្ធ​ធ្វើ​សកម្មភាព​ប្លន់ ឆក់ ដណ្តើម​យក​កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​ពី​ស្ត្រី​ជា​ប្រពន្ធ​យក​ទៅ​បាត់ ដោយ​សុវត្ថិភាព អស់​លុយ​ជាង​១​ពាន់​ដុល្លារ គ្រឿង​អ​ល័​ង្ក​ការ​រត់​ទៅ​ប្តឹង​ប៉ូលិស កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

ជន​រង​គ្រោះ ឈ្មោះ ញឹ​ម សំអាត ភេទ​ស្រី អាយុ​៤៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ប្តី​ឈ្មោះ ពេជ្រ សុវណ្ណ អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​កោះ​កុក ឃុំ​កោះ​ទទឹម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ សម្ភារៈ​លុយកាក់​បាត់បង់​ប្រាក់​ដុល្លារ​ជាង​៨០០​ដុល្លារ ប្រាក់​រៀល​ជាង​៧០​ម៉ឺន​រៀល គ្រឿង​អ​ល័​ង្ក​ការ ខ្សែ​.​ក ខ្សែដៃ របស់​កូន​ផ្ញើ​ទុក​សរុប​អស់​ជាង​១០០០​ដុល្លារ ។

តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ព្រឹក​គាត់​ប្តី​ប្រពន្ធ​ងើប​ទៅ​ផ្សារ​រក​ទិញ​បន្លែ​ម្ហូប នៅ​ផ្សារ​ជម្ពូ​វ័ន ដើម្បី​យក​ទៅ​លក់​បន្ត​នៅផ្ទះ​ជួល ហើយ​នៅ​ព្រឹក​កើតហេតុ​នៅ​វេលា​ម៉ោង​៥​ព្រឹក​គាត់​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1B-0240 ជិះ​ទៅ​រក​ទិញ​បន្លែ​ដូច​សព្វដង ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​លិចទៅ​កើត​លុះដល់​ចំណុច​ភូមិ​អង្គ​កែវ ជិត​ដល់​ផ្សារ​ជម្ពូ​វ័ន​ទៅ​ហើយ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង តាម​មក​ពីក្រោយ ។

ដោយមួយ​គ្រឿង​ស្គាល់​ម៉ា​កនិច និងមួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ជិះ​ពាំង​ពីមុខ ទុក​ឲ្យ​ម៉ូតូ​និ​ច​អែប​ជាប់​ពី​ខាងឆ្វេង​ធ្វើ​ឲ្យ​ម៉ូតូ​ឈប់ រួច​ជនសង្ស័យ​ឆក់​ដណ្តើម​យក​កាបូប​ពី​ចង្កេះ ហើយ​ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ម៉ូតូ​ពាំង​ឃាត់​ពីមុខ មក​កាច់​សោ​ម៉ូតូ​ពន្លត់​ហើយ​ក្រុម​ជនសង្ស័យ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​អស់ ទោះជា​ដេញ​តាម​ក៏​មិន​ទាន់ មាន​តែ​រត់​ចូល​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ឲ្យ​ជួយ​អន្តរាគមន៍​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឆក់​លួច​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ