ប្រយ័ត្នកើតបញ្ហាធ្ងន់ធ្ងរ…ពេលដែលកាច់.កសម្រួលសរសៃ
តាមប្រភពពីCNN បានឱ្យដឹងថា បុរសម្នាក់បានដាច់សរសៃឈាមខួរក្បាល ក្រោយពីកាច់.កសម្រួលសរសៃឱ្យស្រួលខ្លួន ដោយមួយចំហៀងខ្លួនរបស់គាត់ ចាប់ផ្តើមស្ពឹកទាំងអស់ ។ Josh Hader អាយុ២៨ឆ្នាំ…
តាមប្រភពពីCNN បានឱ្យដឹងថា បុរសម្នាក់បានដាច់សរសៃឈាមខួរក្បាល ក្រោយពីកាច់.កសម្រួលសរសៃឱ្យស្រួលខ្លួន ដោយមួយចំហៀងខ្លួនរបស់គាត់ ចាប់ផ្តើមស្ពឹកទាំងអស់ ។ Josh Hader អាយុ២៨ឆ្នាំ…
តាមប្រភពពីCNN បានឱ្យដឹងថា បុរសម្នាក់បានដាច់សរសៃឈាមខួរក្បាល ក្រោយពីកាច់.កសម្រួលសរសៃឱ្យស្រួលខ្លួន ដោយមួយចំហៀងខ្លួនរបស់គាត់ ចាប់ផ្តើមស្ពឹកទាំងអស់ ។ Josh Hader អាយុ២៨ឆ្នាំ មកពី Guthrie រដ្ឋ Oklahoma ថា គ្រាន់តែគាត់កាច់កហើយភ្លាម ស្រាប់តែគាត់លែងដឹងអ្វីទាំងអស់នៅមួយចំហៀងខ្លួនខាងឆ្វេង ។ ពេលនោះ គាត់បានទៅយកទឹកកកមកស្អំដែរ តែដើរស្ទើរតែមិនរួច ព្រោះតែត្រូវផ្អៀងមួយចំហៀងខ្លួន។
លោកវេជ្ជបណ្ឌិត Vance McCollom ដែលព្យាបាល Hader នៅមន្ទីរពេទ្យ Mercy បានមានប្រសាសន៍ថា៖ “នៅពេលគាត់កាច់ករបស់គាត់ គាត់បានធ្វើឱ្យសរសៃឈាមអាក់ទែទៅកាន់ខួរក្បាល ដាច់។ នៅពេលគាត់មកដល់ពេទ្យភ្លាម គាត់មានអាការៈស្ពឹក ខ្សោយ មើលឃើញអ្វីៗបែកជាពីរ និង ស្ពឹកមួយតួខ្លួនខាងឆ្វេង។”
ការថតសរសៃឈាមអាក់ទែ បានបង្ហាញឱ្យឃើញថា សរសៃអាក់ទែរបស់ Hader រហែក ដែលបង្កទៅជាជម្ងឺដាច់សរសៃឈាមខួរក្បាល។ វាបានធ្វើឱ្យគាត់មិនអាចដើរត្រង់ខ្លួនបាន ហើយដើរដួលៗរហូត។
ក្រោយពីបានដេកសម្រាកពេទ្យមួយរយៈ ពេលនេះ Hader អាចដើរដោយមិនបាច់មានឈើច្រត់បានហើយ។
ភ្នែករបស់គាត់ខាងឆ្វេងត្រូវបាំងក្រណាត់ ព្រោះតែសាច់ដុំភ្នែកខាងនោះនៅខ្សោយនៅឡើយ។
សូមប្រយ័ត្នទាំងអស់គ្នា ចំពោះការកាច់កសម្រួលសរសៃ!
ចែករំលែកព័តមាននេះ