ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​អស់​អី​និយាយមិន​នឹក​ស្មាន​តារា​ប្រុស​ដ៏​ល្បី​រូប​នេះហ៊ាន​ប្រព្រឹត្ត​រឿង​បែប​ហ្នឹង​សោះ

4 ឆ្នាំ មុន

ប៉ូលិស​នៅ​ខេត្ត​គី​យ៉ុ​ង​គី​ខាងត្បូង​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​លោក​យូ​ឈុ​ន ឬ​ផាក យូ​ឈុ​ន (Park Yoochun) ក្នុង​ក្រុម «JYJ» ទទួលស្គាល់​ថា​ខ្លួន​បាន​ប្រើ​ថ្នាំ​ញៀន​ក្នុង​ពេល​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា​២០១៩…

ប៉ូលិស​នៅ​ខេត្ត​គី​យ៉ុ​ង​គី​ខាងត្បូង​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​លោក​យូ​ឈុ​ន ឬ​ផាក យូ​ឈុ​ន (Park Yoochun) ក្នុង​ក្រុម «JYJ» ទទួលស្គាល់​ថា​ខ្លួន​បាន​ប្រើ​ថ្នាំ​ញៀន​ក្នុង​ពេល​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា​២០១៩ ។

ប៉ូលិស​បាន​បង្ហាញ​ពី​ចម្លើយ​របស់​លោក​យូ​ឈុ​ន ដែល​ធ្លាប់​បដិសេធ​កាលពី​ថ្ងៃ​ទី​១០ មេ​សា​ថា «​ខ្ញុំ​ខ្លាច​ចាញ់ចិត្ត​របស់​ខ្លួន ខ្ញុំ​គិត​ថា​ត្រូវ​ទទួលស្គាល់​ពី​អ្វី​ដែល​ធ្លាប់​ប្រតិបត្តិ និង​សុំ​ទោស​លើ​រាល់​កំហុស​» ។

បុរស​ញៀន​ថ្នាំ​អាយុ​៣២​ឆ្នាំ​រូប​នេះ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ មេ​សា​ពី​បទ​សង្ស័យ​ទិញ​ថ្នាំ «Philopon» ផ្នែក​មួយ​នៃ​ប្រភេទ​ថ្នាំ​ញៀន «Methamphetamine» ជា​សារជាតិ​ជំរុញ​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ចំនួន​១,៥​ក្រាម​ជាមួយ​នាង​វ៉ាង ហា​ណា (Hwang Ha-na) អតីត​គូ​ដណ្តឹង​របស់​ខ្លួន​ចំនួន​៣​លើក​ក្នុង​អំឡុង​ខែកុម្ភៈ​-​មីនា​២០១៩ និង​បាន​ចាក់​ចូល​ក្នុង​ខ្លួន​ចំនួន​៥​លើក ។

មេធាវី​របស់​គេ​បញ្ជាក់​ថា ប្រសិនបើ​អ្នក​ប្រើ​គ្រឿងញៀន​ជា​ច្រើន​លើក​អាច​ជាប់គុក​រយៈពេល​៧​ឆ្នាំ​កន្លះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ