ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់ថ្នាំមិនទាន់អស់ក្នុង​សារ៉ាង​ផង​…អ្នក​ជំងឺ​ប្រកាច់​ស្លា.ប់​បាត់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ បុរសម្នាក់​បាន​ប្រកាច់ទាល់ដាច់ខ្យល់ស្លាប់​ភ្លាម​ៗ ​ខណៈគ្រូ​​ពេទ្យ​ក្នុងភូមិ​​​ចាក់​ថ្នាំព្យា​បាល​​​​រោគ​រលាក​បំពង់​.​ក ។ អ្វីដែលហួសចិត្តនោះ គឺគ្រូពេទ្យ​មិនទាន់​ចាក់ថ្នាំ​មិនទាស់អស់ក្នុង​សារ៉ាងផងនោះ ហេតុ​ការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​០៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ​មេ​សា​…

ខេត្តស្វាយរៀង​ ៖​ បុរសម្នាក់​បាន​ប្រកាច់ទាល់ដាច់ខ្យល់ស្លាប់​ភ្លាម​ៗ ​ខណៈគ្រូ​​ពេទ្យ​ក្នុងភូមិ​​​ចាក់​ថ្នាំព្យា​បាល​​​​រោគ​រលាក​បំពង់​.​ក ។ អ្វីដែលហួសចិត្តនោះ គឺគ្រូពេទ្យ​មិនទាន់​ចាក់ថ្នាំ​មិនទាស់អស់ក្នុង​សារ៉ាងផងនោះ ហេតុ​ការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​០៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ ​មេ​សា​ ​ស្ថិតនៅ​​ភូមិ​សំឡី​ខាង​ជើង​ ឃុំ​សំឡី​ស្រុក​កំពង់​រោ​ទ៍ ហើយក៏បាន​​ភ្ញាក់ផ្អើលនៅក្នុង​​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​ នាំគ្នា​​រិះគន់យ៉ាង
ខ្លាំង ។ ​​

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះ​ខាងលើឈ្មោះ ប៊ុ​ន ម៉ា​ប់ ភេទ​ប្រុស អាយុ៤៥​ឆ្ នាំ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ ។ ​ដោយឡែក​គ្រូពេទ្យ មាន​​ឈ្មោះ​ព្រាប ​សេ ​ជា​គ្រូ​ពេទ្យ​ដែល​តែ​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ ហើយត្រូវ​ សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនសាកសួរភ្លាមផងដែរ ​។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ​​មាន​អាកា​រៈ​ឈឺបំពង់.ក​​ពីរ​ថ្ងៃ​មក​ហើយ ហើយក៏ឱ្យ​ពេទ្យ​​រូបនោះ​ចាក់ថ្នាំឱ្យ ។ ខណៈដែលកំពុង​ចាក់ថ្នាំមិនទាន់​អស់ពីសារ៉ាង​​​ផង ស្រាប់តែ​ជន​រង​គ្រោះ​​​រមាស់​ក្រហល់ក្រហាយ រួច​បាន​ប្រកាច់រហូត​​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង ​។

​​បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​​ថា ​ជន​រង​គ្រោះ​ស្លាប់​​ដោយ​​ប្រតិកម្ម​ថ្នាំ ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងស្រាវជ្រាវ​បន្ត ។ យើង​​មន្ត្រី​សុខាភិបាលម្នាក់​​ថា​ គ្រូ​ពេទ្យ​​ឈ្មោះ​ព្រាប សេ គាត់​ចេះ​ជំនាញ​ពេទ្យ​នេះ ​ពុំ​មាន​សាលា​ច្បាស់លាស់​​​ទេ ​គឺ​ចេះ​ចាក់​ថ្នាំ​តាំងពី​សម័យ​ប៉ុ​ល​ពត​មក​ម្ល៉េះ ។ ហើយ​បាន​បន្ត​អាជីព​នេះ ​រហូតមកទល់​សព្វថ្ងៃ ។​

​ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ