ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺម…គាត់ចាស់ៗអស់ហើយ មិនគួរសោះ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ព្រឹក​ថ្ងៃ​ទី​៣ ឧសភា​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន បាន​បង្ហាញមុខ​ឈ្មួញ​ប្រុស​-ស្រី​២នាក់ ពាក់ព័ន្ធ​ការ​នាំ​ចូល​គ្រឿងញៀន​ជិត​មួយ​គ​.​ក្រ កាលពី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩…

ខេត្តស្ទឹងត្រែង ៖ ព្រឹក​ថ្ងៃ​ទី​៣ ឧសភា​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន បាន​បង្ហាញមុខ​ឈ្មួញ​ប្រុស​-ស្រី​២នាក់ ពាក់ព័ន្ធ​ការ​នាំ​ចូល​គ្រឿងញៀន​ជិត​មួយ​គ​.​ក្រ កាលពី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩ ផ្លូវបំបែក​ចូល​ព្រះ​រំកិល ស្ថិត​ក្នុងភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែល​នាំ​ចូល​មក​ពី​ព្រំដែន​ប្រទេស​ឡាវ ។ អ្វីដែលធ្វើឱ្យមាន​ការ​សោកស្តាយ និង​សង្វេគបំផុត​នោះ គឺជនសង្ស័យ​ទាំង២នាក់ គឺមានវ័យ​ចំណាស់អស់​​ទៅហើយ ។

លោក​វរសេនីយ៍ឯក ចែ​ម ផានិត ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​ជំនាញ​អូស​ទាញ​តាម​រយៈ​វិធាន​ញុះញង់​ទ​បើ​ចាប់​បាន​ឈ្មោះ សុំ សែ ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជា​ឈ្មួញកណ្តាល​នាំ​គ្រឿងញៀន ទៅ​ប្រគល់​ឱ្យឈ្មោះ មុត ដៃ ភេទ​ស្រី អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាមួយ​គ្នា ដែល​ជា​អ្នក​ចាត់ចែង​ទីផ្សារ ។

លោកនាយ​ការិយាល័យ​បន្ត​ថា​ក្រោយ​ការ​ឆែកឆេរ​លើ​ខ្លួន​មុខសញ្ញា​ឈ្មោះ សុំ សែ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩​បំបែក​ចូល​ភូមិ​ព្រះ​រំកិល ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​ទើប​សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ មុត ដៃ ដែល​ជា​អ្នក​ចាត់ចែង​ទីផ្សារ និង​សម្រួល​ដល់​ការ​ចរាចរណ៍​គ្រឿងញៀន​នេះ​នៅផ្ទះ​របស់​ខ្លួន​ស្ថិត​នៅ​ភូមិ​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បន្ត ។

ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ការិយាល័យ​ជំនាញ​បាន​បើក​កញ្ចប់​ថ្នាំ​ញៀន​ក្រោម​ការ​ឯកភាព​ត្រួតពិនិត្យ​ដោយ​ព្រះ រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​ចំពោះ​មុខ​ជនសង្ស័យ​ជាក់ស្តែង ជា​លទ្ធ ផល​ពី​ការ​ធ្វើតេស្ត​បាន​បញ្ជាក់​ថា ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម ពណ៌​ស​ថ្លា​ទម្ងន់​៩៩៤,៥​ក្រាម ។ បច្ចុប្បន្ ន​ជនសង្ស័យ​រួម​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​តុលាការ​តាម​វិធានការ​ច្បាប់
​ស្តី​ពី​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ