ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung Electronics សង្ឃឹមលើ​ឆមាស​ទី​ពីរ

4 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ម​កថា ក្រុមហ៊ុន Samsung Electronics Co Ltd…

សេ​អ៊ូ​ល ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ម​កថា ក្រុមហ៊ុន Samsung Electronics Co Ltd របស់​កូរ៉េ​ខាងត្បូង​ជឿជាក់​លើ​ឆមាស​ទី​ពីរ​ដោយ​មានការ​គិត​ថា​ការ​លក់​ឈី​ប​មេ​ម៉ូ​រី និង​ស្មា​ត​ហ្វូ​ន​នឹង​កើនឡើង បន្ទាប់​ពី​ប្រកាស​ថា​ប្រាក់​ចំណូល​ខ្លួន​កាលពី​ឆមាស​ទី​១​បាន​ធ្លាក់​ដល់​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​២​ឆ្នាំ​មកនេះ ។

ប៉ុន្តែ​ក្រុមហ៊ុន​ខាងលើ​បាន​ព្រមាន​ថា ផល​ប៉ះពាល់​រយៈពេល​ខ្លី​ក្នុង​ត្រីមាស​ទី​២​អាច​នឹង​កើត​មាន​ឡើង​ព្រោះ​តម្លៃ​ឈី​ប​មេ​ម៉ូ​រី​អាច​នឹង​ធ្លាក់​ចុះ​បន្ថែម​មុន​នឹង​កើនឡើង​វិញ​នៅ​ចុងឆ្នាំ​។

ក្រុមហ៊ុន​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​សម្រាប់​ឆមាស​ទី​២​នា​ឆ្នាំ ២០១៩ ក្រុមហ៊ុន​គិត​ថា​តម្រូវការ​ឈី​ប​មេ​ម៉ូ​រី​សម្រាប់​ផលិតផល​ច្រើន​នឹង​កើនឡើង ប៉ុន្តែ​ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​បរិស្ថាន​ក្រៅប្រទេស​នៅ​តែ​កើត​មាន​ឡើង​»​។

ប្រាក់​ចំណេញ​របស់ Samsung កាលពី​ត្រីមាស​ទី​១​បាន​ធ្លាក់​ចុះ​មក​ស្មើ ៥.៤​ប៊ី​លាន​ដុល្លារ​បន្ទាប់​ពី​តម្លៃ​ឈី​ប​ទាំងនេះ​ធ្លាក់​ចុះ​ស្រប​ទៅ​នឹង​តម្រូវការ​បន្ទះ​ស្គ្រី​ន​ទូរស័ព្ទ​។ ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ ១៣.៥% មក​ស្មើ​ប្រមាណ​៤៥​ប៊ី​លាន​ដុល្លារ ។

ក្រុមហ៊ុន​ផលិត​ឈី​ប​មេ​ម៉ូ​រី​បាន​ទទួល​រង​ការ​ប៉ះពាល់​ព្រោះតែ​ការ​អន់​ថយ​នៃ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ពិភពលោក និង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ពី​មជ្ឈមណ្ឌល​ស្តុក​ទិន្នន័យ​ ។ យ៉ាងណា​ក្តី អ្នកវិភាគ​បាន​ឲ្យ​ដឹង​ថា ការ​អន់​ថយ​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ក៏​អាច​បង្កើន​តម្រូវការ​សម្រាប់​ផលិតផល​អេ​ឡិច​ត្រូ​ណិ​ច​និង​ជំរុញ​ដល់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ស្តុក​ទិន្នន័យ​កាត់​បន្ថយ​ទំនិញស្តុក​ទុក​ដែរ​ ។

លោក Song Myung-sup ដែល​ជា​អ្នកវិភាគ​មក​ពី HI Investment and Securities បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​អាច​ជំរុញ​ដល់​វិស័យ IT របស់​ពួក​គេ​ឲ្យ​លើកតម្កើង​សេដ្ឋកិច្ច ហើយ​ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ត្រូវ​បាន​ចុះ​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក​នោះ តម្រូវ​ការ​ផលិតផល Samsung ដូច​ជា​ឈី​ប នឹង​កើនឡើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ