ផ្លូវលំ១ខ្សែជាន់កដកស្លាបយកឈ្នួលអ្នកស្រុកជេរមិនឈប់
- កណ្តាល
ខេត្តកណ្តាល ៖ លោកសុឹម សុខ អ្នកដេញថ្លៃផ្លូវលំ១ខ្សែពីភូមិកោះតេជោ ចេញមកភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រវែងប្រហែល១គីឡូដី…
ខេត្តកណ្តាល ៖ លោកសុឹម សុខ អ្នកដេញថ្លៃផ្លូវលំ១ខ្សែពីភូមិកោះតេជោ ចេញមកភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រវែងប្រហែល១គីឡូដី…
ខេត្តកណ្តាល ៖ លោកសុឹម សុខ អ្នកដេញថ្លៃផ្លូវលំ១ខ្សែពីភូមិកោះតេជោ ចេញមកភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានប្រវែងប្រហែល១គីឡូដី បានរងការចោទប្រកាន់ពីបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរឆ្លងកាត់ថា មិនអនុវត្តតាមសៀវភៅបន្ទុករបស់ខេត្តដាក់ជូន គឺបានទារលុយពីពួកគាត់តាមតែអំពើចិត្ត ។
បើតាមអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលំ១ខ្សែនេះ បាននិយាយថា សព្វថ្ងៃលោកសុឹម សុខ ជាអ្នកដេញថ្លៃផ្លូវ គឺតម្រូវឱ្យពួកគាត់បង់លុយម៉ូតូ១គ្រឿង មនុស្សម្នាក់តម្លៃ1500រៀល ឌុបគ្នា2នាក់ឬមានអីវ៉ាន់ទៀត តម្លៃចាប់ពី3000រៀល ទៅ4000រៀល ។ ហើយបើឌុបគ្នា3នាក់វិញតម្លៃ5000រៀល សម្រាប់ក្នុងមួយជើង។
រ៉ឺម៉កម៉ូតសណ្តោងកន្ទុយបង់តម្លៃ3000រៀល ទៅ4000រៀលដែរ ពេលឆ្លងកាត់មួយដង ។ រថយន្តតូចបង់តម្លៃចាប់ពី20000រៀល ទៅ25000រៀល ក្នុងមួយជើង ។ រថយន្តធន់ធំ១គ្រឿង បង់តម្លៃចាប់ពី30000រៀល50000រៀល រហូតដល់80000រៀលក៏មានដែរ។
ដោយឡែក សិស្សានុសិស្សក៏ត្រូវអាជីវករអ្នកដេញថ្លៃផ្លូវនេះ តម្រូវអោយបង់លុយម៉ូតូ១គ្រឿងតម្លៃ1500រៀល បើសិស្សរៀនព្រឹក-ល្ងាចបង់អស់3000រៀល ។ ប្រភពខ្លះបានលើកឡើងជាសំណួរសួរថា កោះ
តេជោ គឺជាកោះមួយដុះនៅចំកណ្តាលទន្លេមេគង្គ ក្រោមតាំងពីដូនតាមកម្ល៉េះ ដែលមានប្រជាជនរាប់រយគ្រួសាររស់នៅលើកោះនោះ ហើយពេលទឹកដំឡើងពួកគាត់ជួបការលំបាកខ្លាំងណាស់ ក្នុងការឆ្លងទូកដកាត់ទឹកទន្លេបង់អស់លុយហើយ ចំណាយពេលវេលាយូរទៀត ។
ចុះហេតុអ្វីខែប្រាំងដីគោកជាប់ផែនហើយ ដើរលើដីសាធារណៈរបស់រដ្ឋសោះ ម៉េចក៏អោយពួកគាត់ធ្វើដំណើរឆ្លងកាត់បង់អស់លុយកាក់ទៀត គ្រាន់តែផ្លូវប៉ុណ្ណឹងអាជ្ញាធរ ឬក្រុមការងារគណៈពង្រឹងមូលដ្ធានធ្វើមិនបានទេឬ?
ពាក់ពន្ធ័បញ្ហានេះ លោកអ៊ូ ឈាង អភិបាលស្រុកកៀនស្វាយបាឱ្យដឹងតាមទូរស័ព្ទថា ការដេញថ្លៃផ្លូវនេះមិនមែនស្ថិតនៅក្នុងការគ្រប់គ្រងរបស់ស្រុកនោះទេ គឺរបស់ខេត្ត រឿងតម្លៃតាមសៀវភៅបន្ទុកខុសៗគ្
នារូបលោកមិនបានដឹងទេ សូមសួរទៅខាងមន្ទីរហិរញវត្ថុខេត្គវិញ បានដឹងច្បាស់ព្រោះគាត់ជាអ្នកដាក់កំណត់តម្លៃ ។
បើតាមការឱ្យដឹងពីមន្ត្រីជំនាញនៃមន្ទីរហិរញវត្ថុខេត្តតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២ ឧសភា ថា បើតាមតម្លៃកំណត់របស់មន្ទីរ គឺតម្រូវអោយគាត់យកម៉ូតូ១គ្រឿង1000រៀល មនុស្សម្នាក់1000រៀលដែរ ឡានតូច10000រៀល ឡានធំ15000រៀល ហើយរឿងឡានដឹកធ្ងន់សំពីងសំពោងនោះមន្ទីរ បានណែនាំអោយគាត់យកលើសបន្តិចបន្តួចបាន ប៉ុន្តែបើដូចការលើកឡើងរបស់អ្នកធ្វើដំណើរនោះ គឺវាខុសច្បាប់កំណត់ហើយ ។
ចំពោះសិស្សគឺមិនតម្រូវអោយយកលុយទេ រីឯមន្ត្រីរាជការបើមានកាត ឬលិខិតបញ្ជាក់ក៏មិនត្រូវអោយបង់លុយដែរ ។ មន្ត្រីរូបនោះបញ្ជាក់បន្តថា ចំពោះការដេញថ្លៃ១ឆ្នាំធ្វើម្តង ហើយការដែលសៀវភៅបន្ទុក
ឆ្នាំ2014 អនុវត្តដល់ឆ្នាំ2018នេះ គឺដោយសារអ្នកគ្រប់គ្រងផ្សេងៗគ្នា កាលណោះសៀវភៅបន្ទុកម៉ូតូ1គ្រឿងបង់តែ500រៀល ឡាន10000រៀលដោយសារអ្នកដេញថ្លៃបានទាបដែរ។ តែលោកសុឹម សុខទើបតែដេញបានឆ្នាំ2019នេះទេ ហើយគាត់ដេញបានក្នុងតម្លៃខ្ពស់ ហេតុដូច្នេះហើយទើបលោកតម្លើងតម្លៃទៅតាមហ្នឹងដែរ ។
ចែករំលែកព័តមាននេះ