ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហ៊ុន​សែន ៖ អ្នកកាសែត​ត្រូវ​ហ៊ាន​សម្តែង​មតិ​រិះគន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ហ៊ាន​បញ្ចេញមតិ​រិះគន់ «​ដើម្បី​ស្ថាបនា និង​និយាយ​អ្វី​ដែល​ជា​ការ​ពិត​»​។ នៅ​ក្នុង​ផ្ញើ​សារលិខិត​អបអរសាទរ​ដល់​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ហ៊ាន​បញ្ចេញមតិ​រិះគន់ «​ដើម្បី​ស្ថាបនា និង​និយាយ​អ្វី​ដែល​ជា​ការ​ពិត​»​។ នៅ​ក្នុង​ផ្ញើ​សារលិខិត​អបអរសាទរ​ដល់​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នៅ​ថ្ងៃ​សុក្រ ទី​៣ ខែឧសភា​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា «​ហើយ​រាជរដ្ឋាភិបាល​តែង​ចាត់​ទុក​ថា សារព័ត៌មាន គឺជា​ដៃគូរ​សំខាន់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​» ។ ជា​ពិសេស​វិស័យ​សារព័ត៌​មានបាន «​ចូលរួម​ចំនែក​រក្សាសុខ​សន្តិភាព ការ​អភិវឌ្ឍន៍ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​សម្តេច​តេ​ជោ​បាន​លើកទឹកចិត្ត​ដល់​វិជ្ជាជីវៈ​សារព័ត៌មាន ។​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកកាសែត​នា​ពេល​កន្លង​មក​សម្តេច​ក៏​បាន​លើក​ឡើង​ដូច្នេះ​ផង​ដែរ ។ ប្រទេស​កម្ពុជា​បាន​ចូលរួម​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ជា​រៀង​រាល់​ឆ្នាំ ដែល​ជា​សញ្ញា​នៃ​ការ​ផ្តល់​តម្លៃ​ដល់​វិស័យ​សារព័ត៌មាន ។ ជាមួយ​គ្នា​នេះ​ដែរ​ប្រទេស​កម្ពុជា​ក៏​កំពុង​រៀបចំ​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ។

ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃនេះ ក្នុង​រាជធានី​ភ្នំពេញ លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏​បាន​សង្កត់ធ្ងន់​ពី​ការ​ឲ្យ​តម្លៃ​លើ​ការ​លើក​ស្ទួយ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​សេរីភាព​ខាង​សារព័ត៌មាន ការ​ការពារ​ឯករាជ្យ​ភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​លោក​ក៏​បាន​ឧទ្ទិស​ផង​ដែរ​ដល់​អ្នក​សារព័ត៌មាន​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ការ​បំពេញភារកិច្ច​នា​ពេល​កន្លង​មក ។ ថ្លែង​ទៅ​កាន់​អង្គ​សិក្ខាសាលា​នេះ​ដែរ​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ក៏​បាន​ទាញ​ចំណាប់អារម្មណ៍​ពីសារ​សំខាន់​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែល​មាន​លក្ខណៈ «​លាប​ពណ៌​ការ​ញុះញុង​អុចអាល​ជេរ​ប្រមាថ​ដោយ​ការ​ស្អប់​គ្នា ដើម្បី​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ដែល​ធ្វើ​ឲ្យ​សាកលលោក​មាន​ចលាចល​» រហូត​ដល់​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​ជម្លោះ​ប្រដាប់​អាវុធ​ទៀត​ផង ។

ឧទ្ទិស​ទៅ​ដល់​ទិវា​សេរីភាព​សារព័ត៌មាន​នេះ​ដែរ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​តម្លៃ​លើ​ប្រ​ព​ន្ធ័​ផ្សព្វផ្សាយ​ឯករាជ្យ​ដោយ​ចាត់​ទុក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ «​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​» ។ ស្ថានទូត​អា​មេ​រិ​ក​បញ្ជាក់​បន្ថែម​ថា «​ការ​ធានា​សេរីភាព​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ជុំវិញ​ពិភពលោក គឺជា​អាទិភាព​មួយ ។ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់​មិន​ថា ប្រជាធិបតេយ្យ​នៅ​ក្មេងខ្ចី ឬ​ប្រជាធិបតេយ្យ​ចាស់ទុំ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ