ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតឬ? ដែលកំពុងរត់ការសុំ​ចូល​ទ្រនំ​វិញ​នេះ​?

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ប្រភព​បែកធ្លាយ​និង​ច្បាស់ការ​មួយ​បាន​ឲ្យ​ដឹង​ថា​ អតីតចៅអធិការ​វត្ត​ពោធិ៍សុវណ្ណ​សិលា​រាម​ ហៅ​វត្ត​អណ្តូង​ថ្ម​មាស​ ព្រះ​នាម​តឿ​ ប៊ុ​ន​ធឿ​ន ​កំពុង​រត់ការ​សុំ​ចូល​ទ្រនំ​វិញ​​ ហើយ​បញ្ហា​នេះ​បាន​និង​​កំពុង​បង្ក​ភ្ញាក់ផ្អើល​ដឹង​ដល់​អ្នកស្រុក​ខ្លះ​ថា​ មិន​ស្វា​គម​ន៍​ទេ…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ប្រភព​បែកធ្លាយ​និង​ច្បាស់ការ​មួយ​បាន​ឲ្យ​ដឹង​ថា​ អតីតចៅអធិការ​វត្ត​ពោធិ៍សុវណ្ណ​សិលា​រាម​ ហៅ​វត្ត​អណ្តូង​ថ្ម​មាស​ ព្រះ​នាម​តឿ​ ប៊ុ​ន​ធឿ​ន ​កំពុង​រត់ការ​សុំ​ចូល​ទ្រនំ​វិញ​​ ហើយ​បញ្ហា​នេះ​បាន​និង​​កំពុង​បង្ក​ភ្ញាក់ផ្អើល​ដឹង​ដល់​អ្នកស្រុក​ខ្លះ​ថា​ មិន​ស្វា​គម​ន៍​ទេ ​។ ​

តាម​ឯកសារ​មួយ​ច្បាប់​របស់​ព្រះ​ជ័យ​មុនី​ធុ​ល​សុធា ​មេគណ​ខេត្តបន្ទាយមានជ័យ ​ស្តី​ពី​កា​និមន្ត​ចូលរួម​ប្រជុំ​ដោះស្រាយ​បញ្ហា​ប្រឈម​ព្រះពុទ្ធ​សាសនា​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​ ហៅ​អណ្តូង​ថ្ម​មាស​ ដែល​កោះសន្តិភាព​ទទួល​បាន​ គឺ​និង​មានកា​ជួប​ប្រជុំ​បញ្ហា​ដ៏ក្តៅ​គគុក​នេះ ​នៅ​សាល​ប្រជុំ​មន្ទីរ​ធម្មការ ​និង​សាសនា​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​០៣​ ឧសភា​ ២០១៩ ​។

​ប្រភព​ថា​ ក្នុងជំនួប​ប្រជុំ​ និង​លើក​ពិភាក្សា​គ្នាលើ​អតីត​ចៅអធិការ​វត្ត​ខាងលើ​ ព្រះ​នាម​តឿ​ ប៊ុ​ន​ធឿ​ន ​ដែល​កន្លង​មក ​បែកធ្លាយ​រូបភាព​អស្រូវ​ស្លៀកពាក់​ស៊ី​វិល ​លួច​ឆាន់​ចំណី​ក្រៅ​វត្ត​ និង​ឱប​ស្រី​យ៉ាង​ត្រេកត្រអាល​ហើយ​ត្រូវ​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ និង​ផ្សាយ​លើ​ទំព័រ​កាសែត​និង​គេហទំព័រ​ព្រោងព្រៀត​ បែ​រជា​ពេល​មាន​ប្រភព​ថា​ ចៅអធិការ​វត្ត​អង្គ​នេះ​ មាន​អ្នក​រត់កា​សុំ​ទៅ​គង់នៅ​វត្ត​ខាងលើ​ និង​ធ្វើ​ជា​អធិកា​វត្ត​ដូច​ដើម​ ។

មេ​ភូមិ​អណ្តូង​ថ្ម​មាស​ លោក​សោម ​ខន ​បានប្រាប់​តាម​ទូរស័ព្ទ​ថា​ ក្រោយ​ពី​មាន​កាសែត​ និង​គេហទំព័រ​ក្នុង​ស្រុក​ក៏​ដូច​ជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​ធ្វើការ​ចេញផ្សាយ​រឿងអាស្រូវ​របស់​ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​ចៅអធិការ​វត្ត​អង្គ​នេះ​ បាន​បាត់​ព្រះ​កាយ​មួយ​រយៈ​ធំ​មក​ទល់​និង​ពេល​នេះ​ ។​ លោក​មេ​ភូមិ​បន្ត​ថា​កន្លង​មក ក៏​​មាន​គេ​ដើរ​ផ្តិត​មេដៃ​ឲ្យ​ពលរដ្ឋ​គាំទ្រ​ដើម្បី​សុំ​ចៅអធិការ​វត្ត​ព្រះ​នាម​តឿ​ប៊ុ​ន​ធឿ​ន​បាន​ធ្វើ​ជា​ចៅអធិការ​វត្ត​ដដែល ​ប៉ុន្តែ​ត្រូវ​បាន​ខាង​អាជ្ញាធរ​ទប់ស្កាត់​ភ្លាម​ៗ ​។

ជុំវិញ​​ប្រភព​ព័ត៌មាន​ខាងលើ លោក​យ៉ិ​ម​ យឿ​ន ​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តបន្ទាយមានជ័យ ​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ជំនួប​ប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​ប្រឈម​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​ ហៅ​វត្ត​អណ្តូង​ថ្ម​មាស​ នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៣ ឧសភា​ មែន​ ។ ​

ពេល​សាកសួរ​ដល់​រឿង​អតីតចៅអធិការ​វត្ត​ខាងលើ​ឮ​ថា​ កំពុង​ចង់​វិល​ចូល​វត្ត​ និង​ធ្វើ​ជា​អធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​វិញ​ហើយ ​ជំនួប​ប្រជុំនិង​មាន​ពាក់​ព័ន្ធ​អតីត​ចៅអធិការ​វត្ត​ខាងលើ​ លោក​ប្រធាន​មន្ទីរ​មិន​បដិសេធ​ទេ ​ដោយ​ប្រាប់​ថា ​មាន​គេ​ស្នើរ​សុំ​យក​ព្រះ​អង្គ​តឿ​ប៊ុ​ន​ធឿ​ន​ឲ្យ​ទៅ​ធ្វើ​ជា​ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​ហៅ​វត្ត​អណ្តូង​ថ្ម​មាស​និង​លើក​ប្រជុំ​បញ្ហា​ហ្នឹង​មែន​ ។

​គួរ​បញ្ជាក់​ថា ​កាលពី​ប៉ុន្មាន​ខែ​មុន​ៗ​កា​ផ្សាយ​របស់​កាសែត​ និង​គេហទំព័រ​កោះសន្តិភាព​រឿងអាស្រូវ​របស់​ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​ ហៅ​វត្ត​អណ្តូង​ថ្ម​មាស​ចៅអធិការ​អង្គ​នេះ ​បាន​បដិសេធ​ថា ​ជា​រឿង​មិន​ពិត ​ប៉ុន្តែ​លោក​យ៉ិ​ន ​យឿ​ន​ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ធ្លាប់​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ចៅអធិការ​វត្ត​ពោធិ​សុវណ្ណ​សិលា​រាម​បាន​សារភាព​ពី​កំហុសឆ្គង ​ដែល​បែកធ្លាយ​រូបភាព​នោះ​ពិតប្រាកដ​មែន ​។

មិន​តែប៉ុណ្ណោះ ​គ្រានោះ​លោក​ប្រធាន​មន្ទីរ​ថែម​ទាំង​ប្រាប់​ថា ​បាន​ឲ្យ​ខាង​ធម្មការ ​និង​សាសនា​ក្រុង​ប៉ោយ
​ប៉ែ​ត​ ក៏​ដូច​ជា​ព្រះ​អនុ​គុណ​ក្រុង​រៀបចំ​ផ្សឹក​ចៅអធិការ​ខាងលើ​ទៀត​ផង​។ ​ចុះ​ហេតុ​អ្វី​ពេល​នេះ​ កើត​ទៅ​រឿង​ផ្សេង​ទៅ​វិញ ?

អត្ថបទសរសេរ ដោយ