ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ទឹកដី​កាស៊ីណូ​ភូមិ​ក្បាលស្ពាន​០១

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជនបរទេស​ម្នាក់​គេ​ប្រទះ​ឃើញ​ស្លាប់​លើ​របង​ថ្ម ក្នុង​ទឹកដី​កាស៊ីណូ ភូមិ​ក្បាលស្ពាន​01 សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ម៉ោង​ជិត​១​ព្រឹក ថ្ងៃ​ទី​០៣ ឧសភា​នេះ…

បន្ទាយ​មាន​ជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជនបរទេស​ម្នាក់​គេ​ប្រទះ​ឃើញ​ស្លាប់​លើ​របង​ថ្ម ក្នុង​ទឹកដី​កាស៊ីណូ ភូមិ​ក្បាលស្ពាន​01 សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ម៉ោង​ជិត​១​ព្រឹក ថ្ងៃ​ទី​០៣ ឧសភា​នេះ តែ​សមត្ថកិច្ច​ថា មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ភេទ​ប្រុស អាយុ​ប្រហែល​ជាង​២០​ឆ្នាំ សង្ស័យ​ជា​ជនជាតិ​ចិន​90% ។ ដោយ​ប្រភព​ដដែល​បន្ត​ថា ពេល​នេះ​កំពុង​រង់ចាំ​ជំនាញ​ផ្នែក​បច្ចេកទេស​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​គ្រូពេទ្យ ដើម្បី​បើក​ការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​និង​កំពុង​ស្រាវជ្រាវ​រក​លិខិតឆ្លងដែន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ