ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សមត្ថកិច្ច​ប្រើ​ជំនាញ​អូស​ទាញ​ពី​កន្លែង​ងងឹត​…​រក​ឃើញ​ជិត​១​គីឡូក្រាម (មានវីដេអូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​បាន​បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​ពាក់ព័ន្ធ​ការ​រត់ពន្ធ​គ្រឿងញៀន​ដោយ​ខុសច្បាប់​មាន​ទម្ងន់​៩៩៤,៥​ក្រាម ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេច​៩…

ខេត្តស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​បាន​បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់​ពាក់ព័ន្ធ​ការ​រត់ពន្ធ​គ្រឿងញៀន​ដោយ​ខុសច្បាប់​មាន​ទម្ងន់​៩៩៤,៥​ក្រាម ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេច​៩ បំបែក​ចូល​ព្រះ​រំកិល ស្ថិត​ក្នុងភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។

លោក​វរសេនីយ៍ឯក ចែ​ម ផានិត ប្រធានការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​បានអោយ​ដឹង​ថា ជន​ស​ង្ស័​យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រើ​ជំនាញ​អូស​ទាញ​ពី​កន្លែង​ងងឹត តាម​រយៈ​វិធានការ​ញុះញុង ក៏​បានដឹង​ថា​ឈ្មោះ​សុំ សាង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​លើ ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជា​ឈ្មួញកណ្តាល​នាំ​គ្រឿងញៀន​ពី​ចំណុចដើម​ទី ដើម្បី​ទៅ​ប្រគល់​អោយ​បុគ្គល​ចុង​ទី​ដែល​មានឈ្មោះ មុត សៃ ភេទ​ស្រី អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​ព្រះ​រំ​កិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ជា​អ្នក​ចាត់ចែង​ទីផ្សារ​ទូទៅ​។

លោកនាយ​ការិយាល័យ​បន្ត​ថា ក្រោយ​ការ​ឆែកឆេរ​លើ​ខ្លួន​មុខសញ្ញា​ជា​ជនសង្ស័យ​ឈ្មោះ​សុំ សាង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៩​បំបែក​ចូល​ភូមិ​ព្រះ​រំ កិល ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រក​ឃើញ​វត្ថុ​តាង​ជាក់ស្តែង​រួច​មក សមត្ថកិច្ច​ជំនាញ​ក៏​បាន​បន្ត​ទៅ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ មុត សៃ ដែល​ជា​អ្នក​លក់​ចែកចាយគ្រឿងញៀន​នៅផ្ទះ​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​ព្រះ​រំ​កិល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បន្ត​។

ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​ខាងលើ​រួច​មក ជំនាញ​ការិយាល័យ​ប្រឆាំង​កា ជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​បន្ត​។
លុះ​ព្រឹក​ថ្ងៃ​ទី​៣ ឧសភា ២០១៩ ការិយាល័យ​ជំនាញ​បាន​បែក កញ្ចប់​ថ្នាំ​ញៀន​ក្រោម​ការ​ឯកភាព​ត្រួតពិនិត្យ ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​ចំពោះ​មុខ​ជនសង្ស័យ ជាក់ស្តែង​ជា​លទ្ធផល​ពី​ការ​ធ្វើ តេស្ត​បាន​បញ្ជាក់​ថា ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា មាន​ទម្ងន់​៩៩៤,៥​ក្រាម ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ទៅ​តុលាការ​ដើម្បី​តាម​វិធានការ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ