ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទឹកបរិ​សុទ្ធ​បើក​ឡើង​ចំណោត​ស្រាប់តែ​រអិល​ថយក្រោយ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកបរិសុទ្ធ​របស់​ក្រុមហ៊ុន avacas បើក​ឡើង​ចំណោត​អត់​រួច ក៏​រអិល​ថយក្រោយ​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ដែល​ជិះ​ជា​លក្ខណៈ​គ្រួសារ បណ្តាល​អោយ​រង​ការ​ខូចខាត តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទឹកបរិសុទ្ធ​របស់​ក្រុមហ៊ុន avacas បើក​ឡើង​ចំណោត​អត់​រួច ក៏​រអិល​ថយក្រោយ​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ដែល​ជិះ​ជា​លក្ខណៈ​គ្រួសារ បណ្តាល​អោយ​រង​ការ​ខូចខាត តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​២៧១ កែង​នឹង​ផ្លូវ​តា​ផុ​ន សង្កាត់​បឹង​ទំពុន១ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ន្លែ​ង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ និង​បុរស​ម្នាក់​ទៀត​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកបរិសុទ្ធ​របស់​ក្រុមហ៊ុន avacas ពាក់​ស្លាក​លេខ ញ ០៥០៤ ភព​២ មាន​ដឹក​ទឹកបរិសុទ្ធ​ពេញ​មួយ​រថយន្ត ហើយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​តា​ផុ​ន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​រថយន្ត​ដឹក​ទឹកបរិសុទ្ធ​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ប្រឹង​បើក​ឡើង​ចំណោត ស្រាប់តែ​រលត់​ម៉ាស៊ីន បណ្ដាល​អោយ​រថយន្ត​ដឹក​ទឹកបរិសុទ្ធ​រអិល​ថយក្រោយ​យ៉ាង​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX៣៣០​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-១៧១៩ ដែល​ធ្វើ​ដំណើរ​មក​ពីក្រោយ បណ្តាល​អោយ​រថយន្ត​ឡិច​ស៊ី​សរង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​បន្តិចបន្តួច តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទេ ។ ដោយឡែក​រថយន្ត​ដឹក​ទឹកបរិសុទ្ធ​មិន​មាន​រង​ការ​ខូចខាត​អ្វី​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ គេ​ឃើញ​មាន​តំណាង​ភាគី​រថយន្ត​ទាំង​សងខាង​បាន​នាំ​គ្នា​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​ដឹក​ទឹកបរិសុទ្ធ​បាន​យល់ព្រម​ចេញថ្លៃ​ជួសជុល​ទៅ​អោយ​ភាគី​ខាង​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ