ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃវិសាខបូជា និងមាឃបូជា​ ហាមផ្សាយ​គ្រឿងស្រវឹង..!

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មានបានស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ ដែល​កំពុង​ប្រ​តិប​ត្តិ​ការ​នៅ​កម្ពុជា ផ្អាក​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​វិសាខបូជា និង​មាឃបូជា ដែល​ត្រូវ​បាន​ចាត់ទុកជា​ថ្ងៃ​ដ៏​សំខាន់​ សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា​ដ៏​ច្រើន​លើសលប់​ប្រតិបត្តិ​នូវ​ជំនឿ​ព្រះពុទ្ធ​សាសនា ។ សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ព័ត៌មានបានស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ ដែល​កំពុង​ប្រ​តិប​ត្តិ​ការ​នៅ​កម្ពុជា ផ្អាក​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​វិសាខបូជា និង​មាឃបូជា ដែល​ត្រូវ​បាន​ចាត់ទុកជា​ថ្ងៃ​ដ៏​សំខាន់​ សម្រាប់ប្រជាពលរដ្ឋ​កម្ពុជា​ដ៏​ច្រើន​លើសលប់​ប្រតិបត្តិ​នូវ​ជំនឿ​ព្រះពុទ្ធ​សាសនា ។

សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩ បាន​បញ្ជាក់​ថា ការ​ផ្អាក​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​ទាំង​ពីរ​នេះ គឺ​​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់វិស័យ​សាសនា​របស់​រដ្ឋ​ ។

សេចក្តីជូនដំណឹង​បញ្ជាក់​ថា ពិធីបុណ្យ​វិសាខបូជា​និង​មាឃបូជា គឺជា​ថ្ងៃ​ដែល​រាជ​រដ្ឋ​ភិ​បាលកំណត់​ថា ​ជា​ថ្ងៃ​បុណ្យ​ជាតិ និង​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ។ បុណ្យ​វិសាខបូជា គឺ​ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​ចូល​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត​ពេញបូណ៌មី ខែ​ពិសាខ ។

ចំ​ណែ​ពិធីបុណ្យ​មាឃបូជា ប្រារព្ធ​ឡើង​ក្នុង​ន័យ​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះ​ពុទ្ធ​សាសនា​ក្នុង​លោក​នៅ​ប្រទេស​ឥណ្ឌា​កាលពី​៥៨៨​ឆ្នាំ​មុន​គ្រិស្តសករាជ នា​ថ្ងៃ​ទី​១៥​កើត ខែមាឃ ក្រោយ​ពី​ព្រះ​អង្គ​ត្រាស់ដឹង​​ចំនួន​៩​ខែ​គត់ ។

សេចក្តីជូនដំណឹង​បាន​ស្នេ​ី​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ សហការ​អនុវត្ត​និង​ផ្សព្វផ្សាយ​ពី​ការហាមឃាត់​ចំពោះ​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​ទាំង​ពីរ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ។ ជាមួយ​គ្នា​នេះ ក៏​បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​របស់​រដ្ឋ ៕

អត្ថបទសរសេរ ដោយ