ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រូប​ស្រើបស្រាល​តារា​សម្តែង​ស្រី​ដ៏​ល្បី​របស់​ហ្វ៊ី​លី​ពី​ន

4 ឆ្នាំ មុន

នាង​ Yam Concepcion តារា​សម្តែង​ជនជាតិ​ហ្វ៊ី​លី​ពី​ន​បាន​អះអាង​ថា នាង​មិន​បាន​សម្តែង​ក្នុង​ឈុត​ឆាក​ស្រើបស្រាល​នៅ​ក្នុង​ភាពយន្ត​ផ្នែក​មនោសញ្ចេតនា​រឿង «Rigodon» 2012 របស់​លោក​ Erik Matti…

នាង​ Yam Concepcion តារា​សម្តែង​ជនជាតិ​ហ្វ៊ី​លី​ពី​ន​បាន​អះអាង​ថា នាង​មិន​បាន​សម្តែង​ក្នុង​ឈុត​ឆាក​ស្រើបស្រាល​នៅ​ក្នុង​ភាពយន្ត​ផ្នែក​មនោសញ្ចេតនា​រឿង «Rigodon» 2012 របស់​លោក​ Erik Matti អ្នកដឹកនាំ​រឿង​ដ៏​ល្បី​ទេ ។

Yam Concepcion អាយុ​២៨​ឆ្នាំ ​ត្រូវ​ពិធីករ​ចោទសួរ​ថា តើ​សោកស្ដាយ​ទេ​ដែល​ធ្លាប់​សម្តែង​ក្នុង​ឈុត​ឆាក​ស្រើបស្រាល​ពី​អតីតកាល ខណៈ​ពេល​នាង​ចូលរួម​ក្នុង​កម្មវិធី «Tonight with Boy Abunda» នៅ​ក្នុង​ទូរទស្សន៍ «ABS-CBN» ប្រទេស​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​២២ ខែមេ​សា ឆ្នាំ២០១៩ និង​ជា​សំនួរ​ចាក់​ដោត​មួយ​ចំនួន​ទៀត ។

នាង​ឆ្លើយ​ថា «​នេះ​ជា​ករណី​សម្រាប់ខ្ញុំ ខ្ញុំ​មិន​បដិសេធ ប្រាកដ​ណាស់​យើង​ក៏​មិន​គួរ​ភ្លេច​ដើម​កំណើត ប៉ុន្តែ​ក៏​ងឿងឆ្ងល់​ថា​តើ​ពួក​គេ​កំពុង​ពិសោធ​អ្វី​លើ​រូប​ខ្ញុំ ពួក​គេ​ចង់​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បែប​ណា ? ឈុត​ឆាក​ដ៏​ក្ដៅ​គគុក​នេះ​ត្រូវ​បាន​គេ​បង្ហោះ​តាម «Twitter» ក្នុង​ខែ​កន្លង​មក ​។ នាង​ខ្ញុំ​បាន​ឆ្លើយឆ្លង​ជាមួយ​អ្នកលេង​អុី​ន​ធើ​រ​ណេ​តម្នាក់ ក្រោយ​ពី​បាន​ប្រទះ​ឃើញ​រូបភាព​ខាងលើ រួម​ទាំង​ស្នើ​សុំ​ឲ្យ​គេ​ឈប់​បង្ហោះ ព្រោះ​មិន​គោរព​សិទ្ធិ​របស់​បុគ្គល​» ។

រឿង «Rigodon» ជា​ភាពយន្ត​មួយ​របស់​ហ្វ៊ី​លី​ពី​ន​បាន​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត «New York Asian Film Festival» នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​ក្រោយមក​គេ​ចាក់​ផ្សាយ​ឈុត​ឆាក​ស្រើបស្រាល​តាម​ប្រព័ន្ធ «Twitter» ធ្វើ​ឲ្យ​សាមីខ្លួន​មិន​ពេញចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ