ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស សម រង្ស៊ី 2ករណីទៀត…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និងលោក ប្លង់ សុផល ជា​តំណាង​អយ្យការ…

រាជធានី​ភ្នំពេញ ៖ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ និងលោក ប្លង់ សុផល ជា​តំណាង​អយ្យការ កាលពីរសៀល​ថ្ង​ទី​២ ខែឧសភា បាន​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក សម រ​ង្សុ​ី ដាក់​ពន្ធនាគារ​ចំនួន​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២០​លាន​រៀល ក្នុង​សំណុំរឿង​ចំនួន​១​ផ្សេង​គ្នា ។

ក្នុង​សំណុំរឿង​ទី​១ តុលាការ​ផ្តន្ទាទោស​លោក សម រ​ង្ស៊ី ដាក់​ពន្ធនាគារ​៤​ឆ្នាំ និង​ពិន័យ​១០​លាន​រៀល ក្រោម ​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​កងទ័ព​កុំ​ឲ្យ​ស្តាប់បង្គាប់ យោង​តាម​មាត្រា​៤៧១ និង​មាត្រា​៤៧២​នៃ​ក្រម​ព្រហ្ម​ទ​ណ្ទ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៧ ។ ចំណែក​សំណុំរឿង​ទី​២ ត្រូវ​បាន​លោក​ចៅក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ និង​ពិន័យ១០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ យោង​តាម​មាត្រា​៤៣៧​ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៦ ទី​៧ និង​ទី​១០ ខែមិថុនា​ឆ្នាំ​២០១៨ ។

ចំណែក​សំណុំរឿង​ទី​២ ត្រូវ​បាន​លោក​ចៅក្រម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ និង​ពិន័យ១០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ យោង​តាម​មាត្រា​៤៣៧​ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៦ ទី​៧ និង​ទី​១០ ខែមិថុនា​ឆ្នាំ​២០១៨ ។

ចំពោះ​សាលក្រម​ទាំង​២​នេះ លោក​ចៅក្រម​ក៏​បាន​ចេញ​ដីកា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​និង​ឃុំខ្លួន​លោក សម រ​ង្ស៉ី តាម​អំណាច​សាលក្រម ។ សូម​ជម្រាប​ថា សំណុំរឿង​ទាំង​២​ខាងលើ​នេះ ត្រូវ​បាន​បើក​សវនាការ​ជំនុំ ជម្រះ​កាលពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ហើយ​សម្រេច​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ ។

បើ​តាម​លោក អុ​ី រិ​ន អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា ក្នុង​សវនាការ​នេះ​ដែរ ក៏​មាន​លោក សំ សុ​គង់ ជា​មេធាវី​របស់​លោក សម រ​ង្ស៊ី ក្នុង​នាម​ជា​មេធាវី​ជន​ជាប់ចោទ និង​មាន​វត្តមាន​មេធាវី​តំណាង​ដោយ​អាណ​ត្តិ​របស់​អគ្គមេបញ្ជាការ​កងទ័ព លោក វង្ស ភក្តី តំណាង​ឱ្យ​ដើមបណ្តឹង​ផង​ដែរ ។

សូម​រំឭក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៧ កង​យោធពលខេមរភូមិន្ទ​បាន​ដាក់​ពាក្យ​ប្តឹង​លោក សម រ​ង្ស៊ី ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​រាជរដ្ឋាភិបាល​ស្របច្បាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កង​យោធពលខេមរភូមិន្ទ ។ ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា ការ​អំពាវនាវ​របស់​លោក សមរ​ង្ស៊ី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​រដ្ឋ ដែល​ជា​បទល្មើស​ចែង​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ការ​ដាក់​ពាក្យ​ប្តឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោកសម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ឲ្យ​កងទ័ព​បង្វែរ​កាណុង​មក​លើរាជរដ្ឋាភិបាល ហើយ​បង្គាប់​ឲ្យ​កងទ័ព​ឈប់​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​លើ​ទំព័រហ្វេ​សបុ​៊​ករប​ស់លោក​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូឆ្នាំ​២០១៧ កន្លង​ទៅ ៕