ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​មាន់ និង​គ្រឿងក្នុង​ជ្រូក​ជិត​២០០​គីឡូ​…មិនតិចឡើយម៉េចក៏ចូលមកងាយម៉្លេះ!

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​នាំ​សាច់​មាន់ និង​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រករបៀង​សាលាក្រុង​ចំនួន​១៦០​គីឡូក្រាម ដែល​ឈ្មួញ​លួច​បង្កប់​ជាមួយ​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ក្រុង​បា​វិត​ធ្វើការ​ឃាត់​ចាប់​យក​ទៅ​ដុត​កម្ទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១៩​នេះ នៅ​សាល​ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ ឈ្មួញ​នាំ​សាច់​មាន់ និង​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រករបៀង​សាលាក្រុង​ចំនួន​១៦០​គីឡូក្រាម ដែល​ឈ្មួញ​លួច​បង្កប់​ជាមួយ​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ក្រុង​បា​វិត​ធ្វើការ​ឃាត់​ចាប់​យក​ទៅ​ដុត​កម្ទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១៩​នេះ នៅ​សាល​ក្រុង​បា​វិត ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ពេទ្យសត្វ​បានឱ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ​ថា មាន​អ្នក​លួច​បង្កប់​សាច់​មាន់ និង​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​នាំ​ចូល​ខេត្តស្វាយរៀង​តាម​ច្រករបៀង និង​មានមុខ​ទំនិញ​ដែល​ច្បាប់ ហាមឃាត់​នោះ​ទើប​មន្ត្រី​កសិកម្ម និង​មន្ត្រី​បសុពេទ្យ​នៅ​ក្រុង​បា​វិត​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ធ្វើការ​ឃាត់​បុរស​ម្នាក់ ដែល​ជា​អ្នក​ដឹក​ទំនិញ​ចេញចូល​តាម​ច្រករបៀង​កៃ​មែ ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ជិត​សាលាក្រុង​បា​វិត ដែល​មានឈ្មោះ​ថោ​ង នី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ កំពុង​ដឹក​ទំនិញ​ពី​ប្រទេស​វៀតណាម​ចូល​មក​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឆែកឆេ និង​ចាប់​បាន​សាច់​មាន់​ស្រស់​ចំនួន​៩៥​គីឡូក្រាម និង​គ្រឿងក្នុង​ជ្រូក​ចំនួន​៦៥​គីឡូក្រាម ដោយ​ខុសច្បាប់ ហើយ​សមត្ថកិច្ច​យើង​ស្ទាក់​ចាប់​នៅ​លើ​ផ្លូវ ឯកឧត្តម​ហ៊ុន​ណេ​ង​ជាប់​នឹង​សាលាក្រុង​បា​វិត ។

ប្រភព​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​ណែនាំ​ឱ្យ​បុរស​ខាងលើ​ត្រូវ​ធ្វើការ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ដឹក​សាច់​ខុសច្បាប់​ចូល​មក​ទៀត​តែ​ត្រូវ​ដកហូត​គ្រឿងក្នុង​ជ្រូក​ចំនួន​៦៥​គីឡូក្រាម ដែល​សង្ស័យ​ថា ខូចគុណភាព​ធ្វើការ​ដុត​កម្ទេច​ចោល​តាម​នីតិវិធី​របស់​ពេទ្យសត្វ​តែ​ម្តង ។

បើ​តាម​មន្ត្រី​សាលាក្រុង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា ឈ្មួញ​ដឹក​សាច់​មាន់ គ្រឿងក្នុង​មាន់​ទា សាច់​ជ្រូក និង​គ្រឿងក្នុង​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រករបៀង​សាលាក្រុង​នេះ គឺ​ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​នគ​បាល​វរ​ការពារ​ព្រំដែន និង​ទាហាន​វរ​ការពារ​ព្រំដែន​ដែល​មានឈ្មោះ រ៉ា ជា​អ្នក​ប្រចាំការ​នៅ​ច្រករបៀង​នោះ គឺ​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​សិប​រ៉ឺ​ម៉ក​ម៉ូតូ និង​មាន​រថយន្ត​ដឹក​បន្លែ​ផ្លែ​ឈើ​ជា​ច្រើន​ទៀត ចាប់ពី​ម៉ោង​៣​ទៀប​ភ្លឺ​រហូត​ដល់​ម៉ោង​៦​និង​០០​នាទី​ព្រឹក ដូច​គេ​ហែ​កឋិន​យូ​ៗ​ទើប​ឃើញ​សមត្ថកិច្ច​ទៅ​ស្ទាក់​ចាប់​បាន​ម្តង​គួរតែ​ហៅ​មន្ត្រី​ប្រចាំការ​តាម​ច្រករបៀង​មក​ពិន័យ​ទើប​ទប់ស្កាត់​បាន បើ​មិន​ដូច្នេះ​ទេ សុវត្ថិភាព​ម្ហូបអាហារ​ពិតជា​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ