ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៩នាក់​ និង​របួសធ្ងន់​ស្រាល​២៦​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩​កើតឡើង​២០​លើក​(​យប់​១០ លើក​)​ស្លាប់​៩​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​២០​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​៤​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩​កើតឡើង​២០​លើក​(​យប់​១០ លើក​)​ស្លាប់​៩​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​២០​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​៤​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធិ​៧​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់​, ប្រជែង​២​លើក​,​បត់​ឆ្វេង​-​ស្តាំ​១​លើក​,​ស្រវឹង​២​លើក​ស្លាប់​២​នាក់​,​កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។​សរុប​ស្លាប់​៩​នាក់​:​ម៉ូតូ​៩​នាក់​(​មិន​ពាក់មួក​៩​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច :​ម៉ូតូ​និង​ម៉ូតូ​៦​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​និង​រថយន្ត​តូច​២​លើក​,​ម៉ូតូ​និង​រថយន្ត​ធំ​៥​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​៣​លើក​ស្លាប់​៣​នាក់​,​ម៉ូតូ​និង​ផ្សេង​ៗ២​លើក​ស្លាប់​២​នាក់​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៣៦​គ្រឿង​នោះ​មាន : ម៉ូតូ​២៤​គ្រឿង​,​រថយន្ត​តូច​៣​គ្រឿង​,​រថយន្ត​ធំ​៧​គ្រឿង​,​ម៉ូតូ​កង់​បី​២​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១២​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​៣​លើក​,​ផ្សេង​ៗ៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​១០​លើក​,​ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​៥​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៤​លើក​ស្លាប់​២​នាក់​របួស​៥​នាក់​,​ខេត្ត​រតនគីរី​៣​លើក ស្លាប់​២​នាក់​របួស​៣​នាក់​(​ស្រី​២​នាក់​), ខេត្តបន្ទាយមានជ័យ​២​លើក​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​របួស​៣​នាក់​, ខេត្តកំពង់ធំ​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់​, ខេត្តសៀមរាប​១​លើក​ស្លាប់ ស្រី​១​នាក់​របួស​២​នាក់ (​ស្រី​១​នាក់​) និង​ខេត្តកំពង់ស្ពឺ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​២៥០៩​គ្រឿង​(​ម៉ូតូ​៨០%) មធ្យោបាយ​ល្មើស​៥១២​គ្រឿង​(៣៤%) អប់រំ​១៧៣​គ្រឿង​(​ម៉ូតូ​៧៥%) មធ្យោបាយ​ពិន័យ​៣៣៩​គ្រឿង​
(​ម៉ូតូ​៩១%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៣៧​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​១៨៤៥​គ្រឿង អប់រំ​១២៩​គ្រឿង ពិន័យ​ចំនួន​សរុប​៣៣៥​គ្រឿង (​មួក​២៣៣​គ្រឿង កញ្ចក់​៨៨​គ្រឿង ស្រវឹង​១​គ្រឿង ផ្សេង​ៗ១៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ