ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រលាញ់​គ្នា​បាន​៤​ខែ​ចុង​ក្រោយ​ដូច​ក្រមួន​ត្រូវ​ថ្ងៃ

4 ឆ្នាំ មុន

នាង​ឃែត ប៊េ​ក​គី​ន​សេល (Kate Beckinsale) តារា​សម្តែង​ស្រស់​ស្អាត​បាន​ចែកផ្លូវ​ជាមួយ​លោក​ភី​ត ដេ​វី​ដ​សុ​ន (Pete Davidson) តារា​សម្តែង​មុខស្រស់ ក្រោយ​ពី​មាន​ភាព​ល្អូកល្អិន​ជាមួយ​គ្នា​រយៈពេល​៤​ខែ…

នាង​ឃែត ប៊េ​ក​គី​ន​សេល (Kate Beckinsale) តារា​សម្តែង​ស្រស់​ស្អាត​បាន​ចែកផ្លូវ​ជាមួយ​លោក​ភី​ត ដេ​វី​ដ​សុ​ន (Pete Davidson) តារា​សម្តែង​មុខស្រស់ ក្រោយ​ពី​មាន​ភាព​ល្អូកល្អិន​ជាមួយ​គ្នា​រយៈពេល​៤​ខែ ។

អ្នក​ទាំង​២​បាន​ជួប​គ្នា​កាលពី​ខែមករា ខណៈ​ពេល​ទៅ​ចូលរួម​ក្នុង​ពិធី «Golden Globe» រួម​ទាំង​បាន​ដើរ​កម្សាន្ត ហើយ​អោប​ថើប​គ្នា​យ៉ាង​ល្អូកល្អិន ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្ដី​ស្រឡាញ់​ដែល​មាន​ភាព​ផ្អែមល្ហែម​នេះ​ត្រូវ​បាន​សាបសូន្យ ដោយ​ពួក​គេ​បាន​សម្រេចចិត្ត​ចែកផ្លូវ​គ្នា និង​បន្សល់​ទុក​លក្ខណៈ​ជា​មិត្តភក្ដិ ខណៈ​ពេល​ប្រភព​មនុស្ស​ជំនិត​បញ្ជាក់​ថា ពួក​គេ​នៅ​ចងសម្ព័ន្ធ​មេត្រីភាព​នឹង​គ្នា ប៉ុន្តែ​គ្មាន​ភាព​ល្អូកល្អិន​ដូច​កាលពីមុន​ទេ ។

តាម​ទស្សនាវដ្ដី​«​ភី​ផល​» បាន​បន្ថែម​ទៀត​ថា​អ្នក​ទាំង​២​ត្រូវ​បញ្ចប់​ភាព​ល្អូកល្អិន​គ្នា ព្រោះ​បាន​ដាក់ចិត្ត​ស្រឡាញ់​គ្នា​ឆាប់​ពេក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ