ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប​សំណ​ប់​ចិត្ដ

13 ឆ្នាំ មុន

បទ​ពាក្យ ប្រាំពីរ (​សូត្រ​បែប​ទំនួញ កំសត់ ) ១- ដង​ធ្នង់​ក្រឡាញ់​ចាញ់​ដៃខ្លា​    ​សិត​យ៉ាង​សង្ហា​រលោង​យង់ត្បូង​មាន​ចង្កំ​មៀន​ទ្រើសទ្រង់​    ​    ​ដួងចិត្ដ​ដិត​លង់​ចប​សំណ​ប់…

បទ​ពាក្យ ប្រាំពីរ (​សូត្រ​បែប​ទំនួញ កំសត់ )
១- ដង​ធ្នង់​ក្រឡាញ់​ចាញ់​ដៃខ្លា​    ​សិត​យ៉ាង​សង្ហា​រលោង​យង់
ត្បូង​មាន​ចង្កំ​មៀន​ទ្រើសទ្រង់​    ​    ​ដួងចិត្ដ​ដិត​លង់​ចប​សំណ​ប់ ។
២- ផ្លែ​ឡើង​សរ​ស្ងាច​ដូច​គេ​ខាត់​    ​កាប់​គាស់​កាយ​កាត់​បាន​គ្រប់សព្វ
ប្ដេជ្ញា ប្ដេជ្ញា​ទាំង​ថ្ងៃ​យប់​    ​    ​    ​ព្រលឹម​ព្រលប់ កាប់​គាស់​កាយ ។
៣- លើក​ភ្លឺ បិទ​ទប់ ទំនប់​អាង​    ​    ​​ប្ដេជ្ញា​គ្រប់យ៉ាង​មិន​ហ៊ាន​ណាយ
ម្ចាស់​ពោះ​ក្រហេត​ព្រោះ​អត់បាយ​    ​នៅ​កាប់​គាស់​កាយ​ព្រោះ​ចប​មាំ ។
៤- ចប​រឹង​មាំ​ពិតតែ​ម្ចាស់​ស្គម​    ​    ​កន្ទ្រើង​ស្រ​ម៉ូ​ម​គេ​អោយ​ទ្រាំ
លោត​ផ្លោះ​អស្ចារ្យ​សូត្រ​អោយ​ចាំ​    ​ម្ចាស់​មិន​សកម្ម​ច្បាស់​ស្នូល​ដី ។
៥- ចប​អើយ អើយ​ចប ឆែប​បាក់​ទៅ​    ​    ​ម្ដេច​ឯង​រឹង​នៅ មាំ​ធ្វើ​អ្វី
 ព្រោះ​អី​ម្ចាស់​ឯង​ខ្សោះ​ជើងដៃ​    ​    ​នៅ​រឹង​ធ្វើ​អ្វី ម្ដេច​មិន​បាក់ ។
៦- ថ្ងៃមួយ​ដាច់​ចិត្ដ​គាស់​តំឡូង​    ​    ​​ឈ្លប​ឃើញ​បាញ់​ផូង​ឈាម​ម្ចាស់​ធ្លាក់
   ប្រឡាក់​ដងចប​ម្ចាស់​ស្លាប់​ជាក់​    ​    ​ឈ្លប​លៃលក​ដាក់​រក​ម្ចាស់​ថ្មី ។
៧- ឈ្លប​អោយ​ម្ចាស់​ថ្មី​ជីករណ្ដៅ​    ​    ​​អូស​កប់​ភ្លាម​ទៅ​ទុក​ធ្វើ​អី
   ចប​អើយ អើយ​ចប​មិន​ចេះ​ស្ដី​    ​    ​តែ​ចិត្ដភក្ដី​កាយ​ដី​កប់​ម្ចាស់ ។

                               ០៨ សីហា ២០០៨
                              សិរី​សោភ័ណ ១២​:៥២ យប់
                              ឃុ​ត ណា​រិ​ន​កាន់​បូ
    ​    ​