ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ជា​គ្រួសារ​បែកបាក់​ពេក អេ​ន​ជេ​លី​ណា ជោ​លី ស្មា​លាលែង​ចង់បាន​ប្តី

4 ឆ្នាំ មុន

តើ​ស្ថានភាព​ជីវិត​ទៅ​ជា​បែប​ណា សម្រាប់​អេ​ន​ជេ​លី​ណា ជោ​លី ក្រោយ​ពី​បាន​លែងលះ​ជាមួយ​លោក ​ប្រេ​៊​ត ភី​ត តារា​សម្តែង​ដ៏​ល្បី​នៅ​ហូ​លី​វូ​ដ ។ ថ្មី​ៗ​នេះ «Hollywood…

តើ​ស្ថានភាព​ជីវិត​ទៅ​ជា​បែប​ណា សម្រាប់​អេ​ន​ជេ​លី​ណា ជោ​លី ក្រោយ​ពី​បាន​លែងលះ​ជាមួយ​លោក ​ប្រេ​៊​ត ភី​ត តារា​សម្តែង​ដ៏​ល្បី​នៅ​ហូ​លី​វូ​ដ ។ ថ្មី​ៗ​នេះ «Hollywood Life» បង្ហើប​ឲ្យ​ដឹង​ថា​លោកស្រី​ជោ​លី​មានការ​សោកស្ដាយ​លើ​រឿងរ៉ាវផ្សេង​ៗ រហូត​គ្មាន​ទំនុកចិត្ត​ថា​នៅ​ពេល​អនាគត​នឹង​រៀប​ការ​ទៀត ឬ​អត់​ទេ ?

លោក​ ភី​ត​ ត្រូវ​ ជោ​លី សុំ​លែង​ក្រោយ​ពី​មាន​ដំណឹង​ថា​គេ​ធ្វើអា​ក្រក់​ដាក់​កូន ពិសេស​ទៅ​លើ​ម៉ា​ដុក​កូនច្បង​របស់​ពួក​គេ ។ មួយ​រយៈ​កន្លង​មក​ចរន្ត​នៃ​ការ​លែងលះ​នោះ​មិន​បាន​ដំណើរការ​ល្អ និង​ធ្លាប់​មាន​របាយការណ៍​បញ្ជាក់​ថា​ជោ​លី​ចោទ​ថា​ភាគី​ខាង​ប្រុស​មិន​ព្រម​បង់ប្រាក់​សម្រាប់​ចិញ្ចឹម​កូន​ដល់​នាង​ឲ្យ​បាន​ត្រឹមត្រូវ ប៉ុន្តែ​មាន​របាយការណ៍​បញ្ជាក់​ថា​បច្ចុប្បន្ន​ជិត​សម្រេច​ជា​ស្ថាពរ ក្រោយ​ពី​ជោ​លី​មិន​ប្រើ​ឈ្មោះ​របស់​លោក​ភី​ត​បន្ត ។

មនុស្ស​ជំនិត​បាន​បញ្ជាក់​ថា ជោ​លី​ កំពុង​រស់នៅ​ដោយ​ទទួលស្គាល់​ថា​រឿងរ៉ាវ​របស់​លោក​ ប្រេ​៊​ត ភី​ត អាច​បញ្ចប់ និង​មិន​ប្រើ​ត្រកូល​របស់​គេ​បន្ត​ទៀតចាត់​ទុក​ថា ​ពួក​គេ​អាច​មិន​ចាប់អារម្មណ៍​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ