ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌មាន​ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្អាក​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​វិសាខបូជា និង​មាឃបូជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​ស្នើ​ឲ្យ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ផ្អាក​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​វិសាខបូជា និង​មាឃបូជា ដែល​ត្រូវ​បាន​ចាត់ទុកជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រណិប័តន៍​នូវ​ជំនឿ​របស់​ព្រះពុទ្ធ​។ សេចក្តីជូនដំណឹង​របស់​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​ស្នើ​ឲ្យ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ផ្អាក​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​វិសាខបូជា និង​មាឃបូជា ដែល​ត្រូវ​បាន​ចាត់ទុកជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ប្រណិប័តន៍​នូវ​ជំនឿ​របស់​ព្រះពុទ្ធ​។

សេចក្តីជូនដំណឹង​របស់​លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​៣០ ខែមេសា បាន​បញ្ជាក់​ថា ការ​ផ្អាក​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ទាំង​ពីរ​នេះ គឺ​ដើម្បី​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សាសនា​របស់​រដ្ឋ​។

សេចក្តីជូនដំណឹង​ដដែល​បាន​បញ្ជាក់​ថា ពិធីបុណ្យ​វិសាខបូជា និង​មាឃបូជា គឺជា​ថ្ងៃ​ដែល រាជ​រដ្ឋ​ភិ​បាល​បាន​កំណត់​ថា ជា​ថ្ងៃ​បុណ្យ​ជាតិ និង​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​ប្រសូត ត្រាស់​ដឹង និង​ការ​ចូល​និព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ​។ ចំ​ណែក​ពិធីបុណ្យ​មាឃបូជា បាន​ប្រារព្ធ​ឡើង​ក្នុង​ន័យ​រំឭក​ដល់​ថ្ងៃ ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស បង្កើត​ព្រះពុទ្ធ​សាសនា​ក្នុង​លោក នៅ​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រឹ​ស្ត​សករាជ នា​ថ្ងៃ​ទី​១៥​កើត ខែមាឃ ក្រោយ​ព្រះ​អង្គ​ត្រាស់​ដឹង​ចំនួន​៩​ខែ​គត់ ។

សេចក្តីជូនដំណឹង​បាន​ស្នើ​អោយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​សហការ​អនុវត្ត និង​ផ្សព្វផ្សាយ​ពី​ការ​ហាមឃាត់​ចំពោះ​ការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ទាំង​ពីរ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។ ជាមួយ​គ្នា​នេះ ក៏​បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាសនា​របស់​រដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ