ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ស្រី​រ៉ូ​ណា​ស្មី​ត តាមដាន​អនុសាសន៍​ដាក់​ជូន​ក្រសួងយុត្តិធម៌​សម្រាប់​ទស្សនៈ​លើក​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ មនុស្ស​លោកស្រី​រ៉ូ​ណា ស្មី​ត បាន​ធ្វើ​តាមដាន​ចំពោះ​អនុសាសន៍​ដែល​ផ្តល់​ជូន​ក្រសួងយុត្តិធម៌​កាល​ធ្វើ​ទស្សនៈកិច្ច​លើក​ពី​៦ កាលពី​ពេល​កន្លង​មក ។ លោក​ជិន ម៉ា​លី​ន…

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ មនុស្ស​លោកស្រី​រ៉ូ​ណា ស្មី​ត បាន​ធ្វើ​តាមដាន​ចំពោះ​អនុសាសន៍​ដែល​ផ្តល់​ជូន​ក្រសួងយុត្តិធម៌​កាល​ធ្វើ​ទស្សនៈកិច្ច​លើក​ពី​៦ កាលពី​ពេល​កន្លង​មក ។ លោក​ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​រវាង​លោកស្រី​រ៉ូ​ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ជាមួយ​លោករ​អង្គ​វង្ស​វ​ឌ្ឍា​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នា​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា​ថា ក្នុង​ជំនួប​លោកស្រី រ៉ូ ណា​ស្មី​ត​បាន​លើក​៣​ចំណុច​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​លោកស្រី​បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​លើក​ទី​៦​កន្លង​មក ។

លោក​បន្ត​អនុសាសន៍​ដែល​លោកស្រី​ស្មី​ត​លើក​ឡើង​មាន​ទី​១-​ការងារ​ជំ​នូ​យ​ផ្នែក​ច្បាប់​រួមការ​ផ្តល់​មេធាវី​ការពា​ក្តី​ដល់​ជន​ក្រីក្រ ទី​២- តម្លាភាព និង​គុណភាព​សេវា​ដែល​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​តុលាការ​នីមួយ​ៗ និង​ទី​៣- ពាក់ព័ន្ធ​នឹង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន និង​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ ។

បើ​តាម​លោក ជី​ន ម៉ា​លី​ន បាន​អះអាង​ថា ក្នុង​ជំនួប​លោក​រដ្ឋមន្ត្រី​អង្គ វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ដោយ​ការងារ​ខ្លះ​បាន​បំពេញ​បញ្ចប់ ហើយ​ការងារ ខ្លះ​មិន​ទាន់​បាន​បញ្ចប់ ហើយ​ការ​ខ្លះ​កំពុង​ធ្វើ​បន្ត​ទៀត​ដោយសារ​បញ្ហា​ប្រឈម​មួយ​ចំនួន ។ ទាក់ទង និង​បញ្ហា​ផ្នែក​ច្បាប់​នេះ​ក្រសួងយុត្តិធម៌​បាន​ធ្វើ​កិច្ចសហការ​ជាមួយ​គណៈមេធាវី​ក្នុង​ការ​ផ្តល់​មេ​វី​ដល់​ជន​ក្រីក្រ​នៅ​គ្រប់​សាលាដំបូង​រាជធានី​ខេត្ត ដោយ​មាន​មេធាវី​ប្រចាំការ​ចំនួន​៥ នាក់ ។ មក​ដល់​ពេល​នេះ​មេធាវី​ទាំងនោះ​បានការ​ពារ​រឿង​ក្តី​ដល់​ជន​ក្រីក្រ​បាន​ច្រើន ។

លោក​បាន​បន្ត​ថា ដើម្បី​ផ្តល់​សេវា​ផ្នែក​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិ​ថែម​ទៀត​ក្រសួង​ក៏​បាន​បង្កើត​មណ្ឌល​សេវា​យុត្តិធម៌​នៅ​តាម​ស្រុក​ដែល​មក​ដល់​ពេល​នេះ​បង្កើត​មណ្ឌល​យុត្តិធម៌​បាន​៦៦​ម ណ្ឌ​ល និង​មាន​មន្ត្រី​ធ្វើការ​ជិត​៣០០​នាក់ ។ លោក​បញ្ជាក់​ថា​«​នេះ​ជា​កា​រវិ​វត្ត​ច្រើន​សម្រាប់​សេវា​ផ្នែក​ច្បាប់ ។ មណ្ឌល​នេះ​ជួយ​ដោះស្រាយ​ចំពោះ​វិវាទ​តូចតាច​នៅ​ក្នុង​សហគមន៍​តាម​ឃុំ ស្រុក ដើម្បី​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ និង​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់ ។ អី​ញ្ចឹ​ង​គាត់ (​លោក​រ៉ូ ណា​ស្មី​ត​) វាយតម្លៃ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​នេះ​» ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​អះអាង​ក្នុង​ជំនួប​នោះ​លោកស្រី រ៉ូ​ណា​ស្មី​ត ក៏​បាន​អប​អសារ​ទ ចំពោះ​ការ​បង្កើត​ក្រុម​មេធាវី​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន កាលពី​ពេល​ថ្មី​នេះ ដើម្បី​ជួយ​ដល់​ប្រ ជា​ពលរដ្ឋ​ពិសេស​នោះ​ស្ត្រី​ក្រីក្រ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោកស្រី​ស្មី​ត​ក៏​បាន​ផ្តល់​អនុសាសន៍​ឲ្យ​មានការ​ច្របាច់​បញ្ចូល​គ្នា​នៃ​សេវា​ផ្នែក​ច្បាប់​ដោយ​បង្កើត​ជា​ច្រក​ចេញចូល​តែ​មួយ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្វែងរក​សេវា​ផ្នែក​ច្បាប់​ផង​ដែរ ។ ការ​ធ្វើ​បែប​នេះ​ក៏​កុំ​ឲ្យ​មានការ​ពិបាក​ក្នុង​ស្វែងរក និង​ចំណាយពេល​វា​ច្រើន ។ សម្រាប់​ការ​ផ្តល់​អនុសាសន៍​នេះ​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ក្រសួង​នឹង​ធ្វើការ​ពិចារណា ។ ប៉ុ​ន្ទែ​ពេល​នេះ​មាន​ជ្រើសរើស​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល និង​ជ្រើសរើស​ផ្នែក​ច្បាប់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ