ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈូស​ឆាយ​បាន​២​ថ្ងៃ​ហើយ​ស្រាប់តែ​មាន​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ចុះ​មក

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​រួម​សហការ​ជាមួយ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​បង្ក្រាប និង​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង ខណៈ​ធ្វើ​សកម្មភាព ឈូស​ឆាយដី​ព្រៃ​នៅ​ចំនុច​អូរ​ខ្យង ស្ថិត​ក្នុងភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់…

ខេត្តស្ទឹងត្រែង ៖ កម្លាំង​អាវុធហត្ថ​ខេត្ត​រួម​សហការ​ជាមួយ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់ និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​បង្ក្រាប និង​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង ខណៈ​ធ្វើ​សកម្មភាព ឈូស​ឆាយដី​ព្រៃ​នៅ​ចំនុច​អូរ​ខ្យង ស្ថិត​ក្នុងភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ស្ថិត​ក្នុង​ករណី​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ម្នាក់​រួម និង​គ្រឿងចក្រ​មួយ​គ្រឿង​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៩ ។

មន្ត្រី​អាវុធហត្ថ​ដែល​ស្ថិត​ក្នុង​ការ​ចុះ​បង្ក្រាប​គ្រឿងចក្រ​នោះ​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ គង់ ភាស់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។ ចំណែក​ម្ចាស់​ដី​ព្រៃ​ខាងលើ​កំពុង​ស្រាវជ្រាវ​ដោយ​សមត្ថកិច្ច ។ បុរស​ឈ្មោះ​គង់ ភាស់ នោះ​បាន​ឲ្យ​ដឹង​ថា គ្រឿងចក្រ​នេះ គឺជា​របស់​គាត់​ត្រូវ​បាន​បុគ្គល​ម្នាក់​ជួល​មក​ឈូស​ឆាយ​ក្នុង​តម្លៃ​មួយ​ហិ​កតា​៣៣០​ដុល្លារ​សហរដ្ឋអាមេរិក និង​បាន​កក់​លុយ​មុន​ចំនួន​៣០០០​ដុល្លារ ។ បន្ទាប់​ពី​ធ្វើការ​ឈូស​ឆាយ​រយៈពេល​២​ថ្ងៃ​មកនេះ​បាន​ប្រហែល​៣​ហិ​កតា ស្រាប់តែ​មាន​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ចុះ​មក​ធ្វើការ​ឃាត់​គ្រឿងចក្រ​របស់​ខ្លួន​តែ​ម្ដង ។

ចំណែក​លោក វ៉ា សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា បាន​និយាយ​ថា រឿង​នេះ​លោក​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ឯកសារ​ពាក់ព័ន្ធ​ទៅ​លើ​ផ្ទៃដី​ដែល​កំពុង​ឈូស​ឆាយ​នេះ​ផង​ដែរ ថា​តើ​មានច្បាប់​ដែរ ឬ​អត់ បើ​ពុំ​មានច្បាប់​នោះ​ទេ សមត្ថកិច្ច​នឹង​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ មន្ត្រីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​បាន​លាត​ផែន ទី និង​ចុច​ឧបករណ៍​ជី​ភី​អេស ស្ថិត​លើ​ទីតាំង​ខាងលើ​បញ្ជាក់​ថា តំបន់​រង​ការ​ឈូស​ឆាយ​ខាងលើ​ជា​ច្រករបៀង​ព្រៃ​ការពារ​ជីវចម្រុះ ។

បច្ចុប្បន្ន​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​ខុសច្បាប់ និង​បុរស​ម្ចាស់​គ្រឿងចក្រ​ត្រូវ​បាន​កម្លាំង​ចម្រុះ​កំពុងធ្វើការ​ដាក​សួរ និង​រឹបអូស​មធ្យោបាយ​បម្រើ​អោយ​បទល្មើស​យក​ទៅ​រក្សា​ទុក​នៅ​សាលាស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ និង​អង្កេត​លើ​ករណី​នេះ​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ