ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់​ទោះ​មានកូន​៣​ហើយ​តែ Jennifer Garner នៅ​តែ​ស្រស់​ផូរផង់

4 ឆ្នាំ មុន

នាង​ជេ​នី​ហ្វើ ហ្កា​ន័​រ (Jennifer Garner) តារា​ឯក​ដ៏​ល្បី​បាន​ដាក់ខ្លួន​ថា​មិនសូវ​ស្រស់​ស្អាត និង​មិន​ធ្លាប់​លើកតម្កើង​ខ្លួន​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍​ទេ​ក្រោយ​ពី​មានឱកាស​ស្ថិត​នៅ​លើ​ទំព័រ​ទស្សនាវដ្ដី «People» ។ ទោះបីជា​ស្ថានភាព​ជីវិត​នៃ​គូស្រក​របស់​ជេ​នី​ហ្វើ ហ្កា​ន័​រ…

នាង​ជេ​នី​ហ្វើ ហ្កា​ន័​រ (Jennifer Garner) តារា​ឯក​ដ៏​ល្បី​បាន​ដាក់ខ្លួន​ថា​មិនសូវ​ស្រស់​ស្អាត និង​មិន​ធ្លាប់​លើកតម្កើង​ខ្លួន​ជា​មនុស្ស​មាន​មន្ត​ស្នេហ៍​ទេ​ក្រោយ​ពី​មានឱកាស​ស្ថិត​នៅ​លើ​ទំព័រ​ទស្សនាវដ្ដី «People» ។

ទោះបីជា​ស្ថានភាព​ជីវិត​នៃ​គូស្រក​របស់​ជេ​នី​ហ្វើ ហ្កា​ន័​រ ជាមួយ​លោក​បេន អា​ផ្លិ​ច (Ben Affleck) បាន​បញ្ចប់​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​ទាំង​២​នៅ​រាប់អាន​គ្នា​ជា​មិត្ត និង​ត្រូវ​បំពេញ​កាតព្វកិច្ច​ចិញ្ចឹម​កូន​ទាំង​៣​នាក់ ។ ទោះបីជា​មេម៉ាយ​កូន​បី​ក៏​ដោយ ប៉ុន្តែ​ជេ​នី​ហ្វើ ហ្កា​ន័​រ ស្រស់​ស្អាត និង​ជានា​រី​ឆ្នើម​មួយ​រូប​ទាំង​ការងារ​ទាំង​ការ​ថែរក្សា​កូនចៅ ។ ក្រៅពី​នេះ​មានការ​កោតសរសើរ​ថា​ជានា​រី​ដ៏​លេចធ្លោ​មួយ​រូប ។

ជេ​នី​ហ្វើ ហ្កា​ន័​រ និយាយ​ថា «​ខ្ញុំ​មិនមែន​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​នារី​ដ៏​ស្រស់​ស្អាត ខ្ញុំ​ជា​មនុស្ស​មិនសូវ​មាន​ទំនុកចិត្ត និង​មិន​បាន​លើកតម្កើង​ថា​ជា​អ្នកមាន​មន្ត​ស្នេហ៍​ទេ ។ បច្ចុប្បន្ន​មានកូន​៣​នាក់​នៅ​ចាំ​ជួយ​ផ្ដល់​ជា​កម្លាំងចិត្ត ពិសេស​នៅ​ពេល​ត្រឡប់​មក​ផ្ទះ​ក្រោយ​ពី​ថត​រឿង​រួច ពួក កូន​ៗ​ចង់​ឲ្យ​ខ្ញុំ​ជា​ម្ដាយ​ដ៏​ល្អ​របស់​ពួក​គេ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ