ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យទណ្ឌិតម្នាក់​ស្លា.ប់ដោយធ្វើ​ទារុណ​កម្ម ​​​ចេញ​ដីកា​ស៊ើបអង្កេតបន្ទាន់​​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មរណភាព​របស់​ទណ្ឌិត​ឈ្មោះ ទិ​ត រ៉​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យ​ថា…

ខេត្តកំពង់ចាម ៖ មរណភាព​របស់​ទណ្ឌិត​ឈ្មោះ ទិ​ត រ៉​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ត្រូវ​បាន​មជ្ឈដ្ឋាន​ខ្លះ​សង្ស័យ​ថា ​បណ្តាល​មក​ពី​ការ​ធ្វើទារុណកម្ម​លើ​រូបរាង​
កាយ ។ ដោយសារ​តែ​មានការ​មន្ទិល​សង្ស័យ​លើ​បញ្ហា​នេះ លោក​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចេញ​ដីកា​ឱ្យ​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ ដើម្បី​ស្វែងរក​ការ​ពិត រហូត​ដ​ល់ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ នា​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា នៅ​សាល​ប្រជុំ​តូច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

តាម​សាក្សី​ឈ្មោះ ម៉េ​ង អេ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​អូរ​បេង ឃុំ​មេ​.​ស​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ឲ្យ​ដឹង​ថា រូបគេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា ដោយ​ជាប់ចោទ​ពី​បទ​ហិង្សា​ដោយចេតនា និង​នាំ​មក​ដាក់​នៅ​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ការ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ក្នុង​បន្ទប់​នោះ​មាន​ដាក់​មនុស្ស​ចំនួន​៣​នាក់ មាន​បទល្មើស​ផ្សេង​ៗ​គ្នា ។ ក្នុង​គ្រានោះ​ នៅ​វេលា​ព្រឹក ក៏​មាន​បុរស​ដែល​ស្លាប់​ខាងលើ ដើរទៅ​បន្ទប់​ទឹក​ដោយ​មាន​អាការ​ញញីញញ័រ របៀប​មនុស្ស​ញៀន​ស្រា​ ។

បុរស​ឈ្មោះ ម៉េ​ង អេ​ង និយាយ​ទៀត​ថា ក្នុង​ពេល​ដើរ​ចេញ​ទៅ​នោះ​ស្រាប់តែ​ដួល​ផ្កាប់មុខ ហើយ​ត្របក​ភ្នែក​ខាងស្តាំ​ត្រូវ​របួស​រយះ​ហូរ​ឈាម និង​សន្លប់ ។ ខណៈ​ឃើញ​បែប​នេះ រូបគេ​ក៏​ស្រែក ហៅ​មន្ត្រី​នគរបាល​មក​ដល់​ចាក់សោ​បន្ទប់ រួច​នាំ​គ្នា​សែង​ចេញ​មក​ក្រៅ​ហើយ​ធ្វើ​ចលនា​បេះដូង ប្រហែល​២​នាទី​ដឹងខ្លួន​វិញ តែ​ក៏​មាន​ធុំក្លិន​ស្រា​ផង​ដែរ ។

បន្ទាប់​មកបាន​ផឹកទឹក​ផ្លែ​ឈើ​ឲ្យ​មាន​កម្លាំង ហើយ​ពេទ្យ​បាន​រុំ​របួស​ឲ្យ​និង​នាំ​ទៅ សាលាដំបូង​ខេត្ត គេ​សួរនាំ​រួច​ក៏​នាំ​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត ដេក​នៅ​បន្ទប់​ជាមួយ​គ្នា​បាន​១​យប់ លុះ​ស្អែក​ឡើង​ក្រុម​អនុរក្ស​បាន​ដាក់​បំបែក​គ ្នា​រួប​គេ​ទៅ​បន្ទប់​ផ្សេង ឯ​ឈ្មោះ រ៉​ន នៅ​បន្ទប់​ជិត​ពេទ្យ​ក្នុង​ពន្ធ​គារ​ខេត្ត ។

លោក ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន មាន​ប្រសាសន៍​ថា ទណ្ឌិត​ឈ្មោះ ទិ​ត រ៉​ន ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យចាប់ខ្លួន​លេខ​៨៨ ចុះ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ចេញ​ដោយ​លោក ផូង វណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ភូមិ​វត្ត ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់ កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ ២០០៦ ហើយ​មុខសញ្ញា​នេះ​បាន​រត់គេច​ខ្លួន​រហូត ។

លោក ហួត វុ​ទ្ធី បន្ត​ថា ក្រោយមក​ឈ្មោះ ទិ​ត រ៉​ន បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ក៏​ត្រូវ​សមត្ថ កិច្ច​ចាប់ខ្លួន និង​នាំ​មក​កាន់​ស្នងការដ្ឋាន​នគរបាលខេត្ត ឃុំខ្លួន​បណ្តោះអាសន្ន​កាលពី​ថ្ងៃ​ទី​១៦ ខែ មេ​សា ឆ្នាំ​២០១៩ កន្លង​ទៅ ជាមួយនឹង​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត​គឺ​ឈ្មោះ ម៉េ​ង អេ​ង និង​ឈ្មោះ​ម៉ា​ន គឹ​ម​លន់ ។

តាម​ពិត​ឈ្មោះ រ៉​ន ជា​មនុស្ស​ញៀន​ស្រា​២​ឆ្នាំ​មក​ហើយ បើ​មិន​បានផឹក​ញញីញញ័រ ធ្វើ​អ្វី​មិន​ចង់​កើត សូ​ម្បី​តែ​ឪពុក ឈ្មោះ អៀម ទិ​ត ក៏​បញ្ជាក់​ដែរ​ថា កូនប្រុស​គាត់​រូប​នេះ​តែងតែ​ផឹកស្រា​រាល់ថ្ងៃ ហើយ​នៅ​ថ្ងៃដែល​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ក៏​បាន​ផឹកស្រា​ដែរ ។ ក្នុង​ពេល​ចូល​ដល់​បន្ទប់​ឃុំខ្លួន មិន​អនុញ្ញាត​ឲ្យ​ផឹកស្រា​ទេ ។

ស្រាប់តែ​មក​ដល់​ថ្ងៃ​ទី​១៨ ខែ មេ​សា ឆ្នាំ​២០១៩ ឈ្មោះ ទិ​ត រ៉​ន បាន​ស្លាប់​នៅ​ក្នុង​ព​ន្ធា​គារ​ខេត្ត ហើយ​ក៏​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះ​ផ្សាយ​ថា ការ​ស្លាប់​នេះ​សង្ស័យ​បណ្តាល​មក​ការ​ធ្វើ​ទារុណកម្ម​លើ​រូបរាង​កាយ ។

បន្ទាប់​មក រូប​លោក​បាន​ចេញ​ដីកាបង្គាប់​ចុះ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៩ ដោយ​ចាត់​ឲ្យ​លោកស្នងការ​នគរបាល​ខេត្ត ចុះ​ពិនិត្យ​មើល​បទល្មើស និង​ចាត់ការ​ស៊ើបអង្កេត​ឃើញ​ថា​ការ​ស្លាប់​នេះ​មិន​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ទារុណកម្ម​ណាមួយ​ទេ ព្រោះ​ក្រោយ​ពី​ត្រូវ​របួស​ដោយសារ​ដួល​ក្នុង​បន្ទប់​ឃុំខ្លួន ហើយ​ពេល
បញ្ជូន​ទៅ​ដល់​ពន្ធនាគារ​ខេត្ត ក៏​បាន​នៅ​ប៉ុស្តិ៍​សុខភាព​ថែទាំ​ជា​ប្រចាំ ។

លោក ហួត វុ​ទ្ធី ថ្លែង​ទៀត​ថា ទោះជា​បែប​នេះ​ក្តី រូប​លោក​នឹង​ចាត់​ឲ្យ​សមត្ថកិច្ច​បន្ត​ស៊ើបអង្កេត​បន្ថែម​
ទៀត ក្នុង​ករណី​បើ​រក​ឃើញ​ថា​មាន​មែន​មន្ត្រី​ណា​នោះ​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។ កន្លង​មក រូប​លោក​បានណែនាំ​ដល់​នគរបាល​និង​អាវុធហត្ថ ដែល​ជានគរបាល​យុត្តិធម៌ ពេល​ចាប់​បាន​ជនសង្ស័យ​មិន​ត្រូវធ្វើ​ទារុណកម្ម​ទេ ដ្បិត​ពួក​គាត់​មាន​សិទ្ធិ​ស្មើភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ