ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទើប​ស្រាវជ្រាវរកឃើញ​គ្រោះ​ថ្នាក់​​…​បើ​ចុះ​​ខ្សោយ​សមត្ថ​​ភាព​​ដឹង​ក្លិន​

4 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា មនុស្ស​ចាស់​ដែល​មានការ​ថយ​ចុះ​នូវ​សមត្ថភាព​ដឹង​ក្លិន គឺ​អាច​ស្លាប់​នៅ​១០​ឆ្នាំ​ខាង​មុខ៥០%​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ដែល​មានការ​បោះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ Annals of Internal…

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា មនុស្ស​ចាស់​ដែល​មានការ​ថយ​ចុះ​នូវ​សមត្ថភាព​ដឹង​ក្លិន គឺ​អាច​ស្លាប់​នៅ​១០​ឆ្នាំ​ខាង​មុខ៥០%​ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ដែល​មានការ​បោះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ Annals of Internal Medicine​ ។ នៅ​ក្នុង​ការ​សិក្សា​របស់​គេ បាន​ធ្វើការ​ប្រៀប​ធៀប​មនុស្ស​ចាស់ ដែល​មាន​សមត្ថភាព​ដឹង​ក្លិន​ល្អជាមួយនឹង​មនុស្ស​ចាស់​​ ដែល​មិនសូវ​ដឹង​ក្លិន ​។ គេ​ឃើញ​ថា អ្នក​មិនសូវ​ដឹង​ក្លិន​អាច​ប្រឈម​នឹង​ការ​ស្លាប់​នៅ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ដល់​ទៅ​៤៦% ហើយ​៣០% អាច​នឹង​ស្លាប់ ​នៅ​ពេល១៣​ឆ្នាំ​ខាង​មុខ ​។

លោក​សាស្ត្រាចារ្យ Hanglei Chen ដែល​ជា​អ្នក​អេ​ពី​ឌី​មី​សាស្ត្រ ដែល​សិក្សា​ទៅ​លើ​ការ​មិនសូវ​ដឹង​ក្លិន​របស់​មនុស្ស​ចាស់បាន​ប្រាប់​ថា​៖ «ការ​មិនសូវ​ដឹង​ក្លិន កើតឡើង​ទៅ​លើ​មនុស្ស​ចាស់​ភាគច្រើន ហើយ​វា​មាន​ទាក់ទង​ទៅ​នឹង​ការ​ស្លាប់​។ ការ​សិក្សា​របស់​យើង គឺ​មើលទៅ​លើ​មូលហេតុ ដែល​វា​អាច​ប្រមើល​មើល​ដឹង​ពី​ការ​ស្លាប់​បាន​»។

ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​វិទ្យាស្ថាន​ជាតិ​ ស្តី​ពី​អាយុ​ប្រជាជន​នៅ​ក្នុង​សហរដ្ឋអាមេរិក លោក​សាស្ត្រាចារ្យ Chen និង ក្រុម​ស្រាវជ្រាវ​របស់​លោកបាន​ពិនិត្យ​លើ​អ្នកចូលរួម ២៣០០​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី ៧១​ឆ្នាំ និង ៨២​ឆ្នាំ ក្នុង​រយៈពេល​១៣​ឆ្នាំ ​។ គេ​បានឱ្យ​មនុស្ស​ចាស់​មិន​ថា ​ប្រុស​ ស្រី ឬខ្មៅ​ ស​ទេ មក​ធ្វើ​តេស្ត​ហិតក្លិន​ទាំង​១២​ប្រភេទ ដើម្បី​ធ្វើ​ចំណែក​ថ្នាក់​ថា ឃានវិញ្ញាណ​នៅ​ល្អ​ឬ​អត់​ ។

លោក​ថា អ្នក​ដែល​មានការ​ថយ​ចុះ​សមត្ថភាព​ដឹង​ក្លិន គឺ​ប្រឈម​នឹង​ការ​ស្លាប់​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត​។ លោក​បាន​បន្ត​ថា ការ​មិនសូវ​ដឹង​ក្លិន​ គឺជា​សញ្ញា​ដំបូង​គេ​របស់ជំងឺ​ Parkinson និងជំងឺ​វង្វេង ដែល​មាន​ទំនាក់ទំនង​នឹង​ការ​ស្រក​ទម្ងន់​ ។ លោក​ឱ្យ​ជា​យោបល់​ថា ប្រសិនបើ​មនុស្ស​ចាស់​មាន​បញ្ហា​ដឹង​ក្លិន គឺ​គួរតែ​ទៅ​ជួប​ជាមួយនឹង​វេជ្ជបណ្ឌិត ដើម្បី​ពិគ្រោះ​យោបល់​ ។

អត្ថបទសរសេរ ដោយ