ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមខែ​ថ្មី ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​១១​លើក​(​យប់​៧ លើក​)​ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​ប្រុស​១២​នាក់ របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​១ ខែឧសភា ឆ្នាំ​២០១៩ កើតឡើង​១១​លើក​(​យប់​៧ លើក​)​ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​ប្រុស​១២​នាក់ របួសស្រាល​៣​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ស្លាប់​២​នាក់​,​មិន​គោរព​សិទ្ធ​១​លើក​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​, ប្រជែង​២​លើក​ស្លាប់​១​នាក់​,​បត់​ឆ្វេង​-​ស្តាំ​២​លើក​,​ស្រវឹង​១​លើក ។​សរុប​ស្លាប់​៤​នាក់​:​ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​) ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ​និង​ម៉ូតូ​២​លើក​,​ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​២​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​,​រថយន្ត​តូច​និង​ម៉ូតូ​កង់​បី​១​លើក​,​រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿង​នោះ​មាន : ម៉ូតូ​៩​គ្រឿង​,​រថយន្ត​តូច​៦​គ្រឿង​,​រថយន្ត​ធំ​៥​គ្រឿង​,​ម៉ូតូ​កង់​បី​១​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៥​លើក​,​រថយន្ត​តូច​៥​លើក​,​រថយន្ត​ធំ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​,​ផ្លូវ​ខេត្ត​៩​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៥​លើក​ស្លាប់​២​នាក់​របួស​៤​នាក​,​ខេត្តបាត់ដំបង​២​លើក​ស្លាប់​១​នាក់​របួស​៤​នាក់​(​ស្រី​១​នាក់​)​និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣២៥៤​គ្រឿង​(​ម៉ូតូ​៦៥%) មធ្យោបាយ​ល្មើស​៦១៦​គ្រឿង​(៤៧%) អប់រំ​២៨៨​គ្រឿង​(​ម៉ូតូ​៧៤%) មធ្យោបាយ​ពិន័យ​៣២៨​គ្រឿង ​(​ម៉ូតូ​៨៨%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៧៩​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២០៧៩​គ្រឿង អប់រំ​១៧៧​គ្រឿង ពិន័យ​ចំនួន​សរុប​៣១០​គ្រឿង (​មួក​២០០​គ្រឿង កញ្ចក់​៩៣​គ្រៀង ស្រវឹង​គ្មាន ផ្សេង​ៗ១៧​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ