ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អភិវឌ្ឍ​សំណង់​អគារ​នៅ​ភ្នំពេញ​មាន​សន្ទុះ​កើនឡើង តែ​មិន​ទាន់​បែង ចែក​តំបន់ (Zone) ដើម្បី​ការ​អភិវឌ្ឍន៍​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ មានការ​កែប្រែ​មុខមាំ​យ៉ាង​ខ្លាំងក្លា​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រក្សា​បាន​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ​ៗ​ជា​ពិសេស​នោះ​គឺ​កំណើន​វិនិយោគទុន​ផ្ទាល់​ពី​បរ​ទស​គឺ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ភាគច្រើន​ផ្តោត​លើ​ការ​សាងសង់​និង​អចល​ទ្រព្យ​ពី​សំណាក់​វិនិយោគិន​ចិន ។ ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​ទាំង​អស់នេះ​នៅ​ចម្រុះ​គ្នា​ភាគច្រើន ដែល​មាន​ន័យ​ថា…

រាជធានី​ភ្នំពេញ ៖ កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ មានការ​កែប្រែ​មុខមាំ​យ៉ាង​ខ្លាំងក្លា​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រក្សា​បាន​ក្នុង​រង្វង់ ៧% ក្នុង​មួយ​ឆ្នាំ​ៗ​ជា​ពិសេស​នោះ​គឺ​កំណើន​វិនិយោគទុន​ផ្ទាល់​ពី​បរ​ទស​គឺ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ភាគច្រើន​ផ្តោត​លើ​ការ​សាងសង់​និង​អចល​ទ្រព្យ​ពី​សំណាក់​វិនិយោគិន​ចិន ។ ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​ទាំង​អស់នេះ​នៅ​ចម្រុះ​គ្នា​ភាគច្រើន ដែល​មាន​ន័យ​ថា ការ​បែងចែក​ចេញពី​គ្នា រវាង​ប្រភេទ​សំណង់​ពាណិជ្ជកម្ម​ចំរុះ សំណង់​លំនៅ​ដ្ឋា​ន សំណង់​ពាណិជ្ជ​បែប​កម្សាន្ត ក៏​ដូច​ជា​តំបន់​ផ្សារ​ទំនើប គឺ​មិន​ទាន់​អាច​កំណត់​បាន​នោះ​ទេ ។ នេះ​បើ​តាម​ការ​អង្កេត​របស់អ្នកជំនាញ ​ខាង​អ​លន​ទ្រព្យ ។

​ជាក់ស្ដែង​នៅ​ក្នុង ប្រទេស​កម្ពុជា ពិសេស​ក្រុងភ្នំពេញ ដែល​កំពុង​តែ​មាន​ភាព​រីក​ចម្រើន​ខាង​វិស័យ​សំណង់ ក៏​ដូច​ជា​វិស័យ​អចលនទ្រព្យ​យ៉ាង​ផុសផុល ប៉ុន្តែ​រាល់​ការ​រីក​ដុះដាល​នៅ​សំណង់​អគារ គឺ​ស្ថិត​នៅ​ចំរុះ​លាយ​គ្នា ដោយ​មិន​ទាន់​មានការ​បែងចែក​ដាច់​ដោយឡែក​ពី​គ្នា​រវាង តំបន់​អគារ​ពហុ​ពាណិជ្ជកម្ម ផ្សារ​ទំនើប សំណង់​លំនៅ​ដ្ឋា​ន និង​អាគារ​ពា ណិ​ជ្ជ​កម្ម​បែប​កម្សាន្ត​នៅឡើយ​នោះ​ទេ​។ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក ឃាង ពុ​ទ្ធី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៦ ខែមេសា ឆ្នាំ​២០១៩ កន្លង​មក​ថា ចំពោះ​ការ​បែងចែក​ជា​តំបន់​សម្រាប់​ការ​សាងសង់​នូវ​ប្រភេទ​សំណង់ ឬ​តំបន់​អាជីវកម្ម​ឱ្យ​ស្រប​ទៅ​នឹង​ប្រទេស​អភិវឌ្ឍ​ដទៃ​ទៀត​នោះ គឺ​នៅ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ​។

លោក​បន្ត​ថា យើង​ទទួលស្គាល់​ថា នៅ​តាម​បណ្តា​ប្រទេស​ជឿនលឿន និង​ប្រទេស​អភិវឌ្ឍ​នានា គឺ​គេ​មាន​បែងចែក​ជា​តំបន់​ពាណិជ្ជកម្ម តំបន់​លំនៅ​ដ្ឋា​ន តំបន់​សំណង់​ខុន​ដូ តំបន់​កម្សាន្ត និង​តំបន់​ផ្សារ​ទំនើប​ជាដើម ដែល​ការ​បែងចែក​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​សោភ័ណ​ភាព សណ្តាប់ធ្នាប់ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ គ្រប់គ្រង​របស់​រដ្ឋបាល​តំបន់ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​រស់នៅ​ផង​ដែរ​។

លោក ឃាង ពុ​ទ្ធី មាន​ប្រសាសន៍​បន្ត​ថា «​បើ​សម្រាប់​ប្រទេស​កម្ពុជា ដែល​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​កម្រិត​ប្រទេស​កំពុង​អភិវឌ្ឍ​នៅឡើយ​នោះ គឺ​នៅ​មិន​ទាន់​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្ដង​» ។ លោក​បាន​បន្ត​ទៀត​ថា «​សម្រាប់​រាជធានី​ភ្នំពេញ គឺ​មិន​អាច​ធ្វើការ​បែងចែក​បាន​នោះ​ទេ ដោយសារ​តែ​មាន​ចំរុះ​នូវ​ប្រភេទ​សំណង់​ផ្សេង​ៗ​លាយ​គ្នា​ជា​ច្រើន ហើយ​បើ​ទោះបីជា​មានការ​ពង្រីក​វិសាលភាព​រាជធានី ឱ្យ​ធំ​ក៏​នៅ​តែ​មិន​ទាន់​អាច​កំណត់​បែងចែក​នូវ​ប្រភេទ​សំណង់​បាន​ដែរ ជាក់ស្ដែង​ដូច​ជា​គម្រោង​អភិវឌ្ឍ​ធំ​ៗ​របស់​ក្រុមហ៊ុន លី យ៉ុ​ង​ផាត់ និង​ក្រុមហ៊ុន OCIC ជាដើម ដែល​សុទ្ធតែ​ជា​ប្រភេទ​ការ​អភិវឌ្ឍ​ចេញ​រូបរាង​ជាទី​ក្រុង​ថ្មី ក៏​សុទ្ធតែ​មានការ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចំរុះ​គ្នា​ទាំងអស់​» ។

ដូច្នេះ​ចំពោះ​ការ​បែងចែក​ចេញពី​គ្នា រវាង​ប្រភេទ​សំណង់​ពាណិជ្ជកម្ម​ចំរុះ សំណង់​លំនៅ​ដ្ឋា​ន សំណង់​ពាណិជ្ជ​បែប​កម្សាន្ត ក៏​ដូច​ជា​តំបន់​ផ្សារ​ទំនើប គឺ​មិន​ទាន់​អាច​កំណត់​បាន​នោះ​ទេ ប៉ុន្តែ​ចំពោះ​ការ​បែងចែក​ជា​តំបន់​រោងចក្រ សហគ្រាស និង​តំបន់ឧស្សាហកម្ម និង​ឃ្លាំង គឺ​អាច​ធ្វើ​បាន ជាក់ស្ដែង​បច្ចុប្បន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​សម្រេច​ចេញ​សេចក្ដី​ប្រកាស​រួច​ជា​ស្រេច ដោយ​តម្រូវ​ឱ្យ​វិស័យ​ទាំង​៤​ខាងលើ​នេះ ផ្លាស់​ប្ដូរ​ទីតាំង​ទៅ​កាន់​តំបន់​ជាយក្រុង និង​នៅ​តាម​ផ្លូវ​ក្រវាត់ក្រុង ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន និង​មាន​សណ្ដាប់ធ្នាប់​ល្អ​»​។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ការ​លើក​ឡើង​របស់​អ្នកវិភាគ​គឺ​ក្នុង​ន័យ​ផ្សេង​ៗ​គ្នា ប៉ុន្តែ​ក្នុង​នាម​ជា​រដ្ឋបាល​ក្រុង គឺ​យើង​ធ្វើ​អ្វី​ៗ​គោរព​ទៅ​តាម​ប្លង់​មេ ជា​ពិសេស​ការ​អភិវឌ្ឍន៍​ក្រុង​គឺ​ត្រូវ​តែ​គោរព និង​អនុវត្ត​តាម​ប្លង់​គោល​ដែល​ទទួលស្គាល់ និង​គាំទ្រ​អនុម័ត​ពី​សំណាក់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ។ លោក​បាន​បន្ត​ទៀត​ថា កាលពី​ពេល​កន្លង​ទៅ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ប្រកាស​រួច​ទៅ​ហើយ ដោយ​សុំ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ទីតាំង​បណ្តា​រោងចក្រ សហគ្រាស ឃ្លាំង និង​ផ្នែក​ឧស្សាហកម្ម​ជាដើម ឱ្យទៅ​កាន់​តំបន់​ជាយក្រុង ជា​ពិសេស​នៅ​តាម​បណ្តា​ផ្លូវ​សំខាន់​ៗ ដែល​បម្រើ​ដល់​ការ​ដឹក​ជញ្ជូន​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ដំណើរការ​ផលិតកម្ម ជា​ពិសេស រៀបចំ​សណ្តាប់ធ្នាប់​ក្រុង​ឱ្យ​មាន​ភាពល្អ​ប្រសើរ​។

លោក​បន្ត​ថា ប៉ុន្តែ​ចំពោះ​ការ​កំណត់​ទៅ​លើ​តំបន់ សំណង់​អាគារ​ពាណិជ្ជកម្ម តំបន់​សំណង់​លំនៅ​ដ្ឋា​ន ឬ​តំបន់​សំណង់​ផ្សារ​ទំនើប ដែល​ក្រៅពី​គម្រោង​ស្ថិត​នៅ​ក្នុង​ប្លង់​គោល​រួម គឺ​មិន​ទាន់​មាន​នោះ​ទេ លើកលែងតែ​មា​នក​ក្តា​ដែល​ប្រឈម​ជាក់ស្ដែង​ចំពោះ​មុខ ឬ​ការ​រំពៃ​មើលឃើញ​ពី​ផល​ប៉ះពាល់​ដូច​ជា​ករណី​រោងចក្រ និង​សហគ្រាស​ខាងលើ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ