ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​ក សុគន្ធ​កញ្ញា បាន​ព្រេងសំណាង​ពី​ជាតិ​មុន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ឱ​ក សុគន្ធ​កញ្ញា បាន​បញ្ចេញ​រូបថត​មុន​រៀប​ការ​(Pre wedding ) ថ្មី​ទៀត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក មុន​ពេល​ពិធី​មង្គលការ​នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ខែឧសភា​។ «​រូបភាព​មុន​រៀប​ការ​»​របស់​ឱ​ក សុគន្ធ​កញ្ញា…

រាជធានី​ភ្នំពេញ​៖ ឱ​ក សុគន្ធ​កញ្ញា បាន​បញ្ចេញ​រូបថត​មុន​រៀប​ការ​(Pre wedding ) ថ្មី​ទៀត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក មុន​ពេល​ពិធី​មង្គលការ​នឹង​ធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ខែឧសភា​។ «​រូបភាព​មុន​រៀប​ការ​»​របស់​ឱ​ក សុគន្ធ​កញ្ញា ជាមួយ​អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស​លោក​អុឹ​ង សុខ​លី បាន​បន្ត​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដោយនៅ​ក្នុង​នោះ​បញ្ជាក់​កាលបរិច្ឆេទ​មង្គលការ​របស់​អ្នក​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ។

ពិធី​មង្គលការ​របស់​តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ក្នុង​រាជធានី​ភ្នំពេញ មានការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​ចំនួន ព្រមទាំង​អ្នកសិល្បៈ​ជា​ច្រើន ។ រូបភាព​មុន​រៀប​ការ​ដែល​ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ២០១៩​ត្រូវ​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ស្ងើចសរសើរ ជាមួយនឹង​ការ​គ្រង​ឈុត​បែប​ប្រពៃណី ដោយ​បាន​ជ្រើសរើស​ទីតាំង​ប្រាសាទអង្គរវត្ត ដើម្បី​ផ្តិត​យក​រូបភាព​ដ៏​មាន​អត្ថន័យ​មួយ​នេះ ។

ជា​ការ​កត់សម្គាល់​ជាមួយ​រូបភាព​មួយ​សន្លឹក​នោះ គេ​បានឃើញ​មានការ​រំលេច​ពាក្យពេចន៍​ដ៏​មាន​អត្ថន័យ​នៅ​លើ​ផ្ទាំង​រូបថត​នោះ ថា «​បាន​ជួប​មនុស្ស ល្អ​ៗ នោះ​ជា​ភ័ព្វសំណាង​មួយ​របស់​អ្នក តែ​បាន​ជួបនឹង​គូជីវិត​ដ៏​ល្អ នោះ​ជា​កុសល​បុណ្យ ព្រេងសំណាង​ពី​ជាតិ​មុន​»​។ អ្នកគាំទ្រ​របស់​ឱ​ក សុគន្ធ​កញ្ញា បាន​ជូនពរ និង​ចង់​ឃើញ​ជីវិត​អាពាហ៍ពិពាហ៍​របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូប​នេះ​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ជា​រៀង​រហូត ។

តារាចម្រៀង​ឱ​ក សុគន្ធ​កញ្ញា និង​លោក​អុ​ឹ​ង សុខ​លី បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​នៅ​ខែឧសភា ឆ្នាំ​២០១៧ ហើយ​តារា​រូប​នេះ​ពិតជា​បាន​រក្សា​ការ​សន្យា​ពិតមែន ថា​ខ្លួន​នឹង​រៀប​ការ​មិន​ឲ្យ​លើស​អាយុ​៣២​ឆ្នាំ​ឡើយ​ដូចដែល​ធ្លាប់​លើក​ឡើង ខណៈ​ពេល​នាង​ស្ថិត​ក្នុង​វ័យ​៣១​ឆ្នាំ​នៅឡើយ ។

ឱ​ក សុគន្ធ​កញ្ញា បែកធ្លាយ​រឿង​ស្នេហា​ជាមួយ​ប្អូន​ថៅកែ​ផលិតកម្ម​រស្មី​ហង្ស​មាស ជាង​៥​ឆ្នាំ​មក​ហើយ តែ​ត្រូវ​នាង​ព្យាយាម​បិទ​បាំង ខណៈ​ដែល​ម្តាយ​របស់​នាង​អ្នកស្រី​អ៊ិ​ន ថា​ច ធ្លាប់​និយាយ​ថា «​មិនដឹង​រឿង​»​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ពេល​ឱ​ក សុគន្ធ​កញ្ញា ប្រារឰ​ខួបកំណើត​គម្រប់​អាយុ​៣០​ឆ្នាំ​នោះ នាង​បាន​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ស្នេហ៍​ជាមួយ​ប្អូន​ថៅកែ​ផលិតកម្ម​ហង្ស​មាស និង​ទូរទស្សន៍​ហង្ស​មាស​លោក​អុឹ​ង សុខ​លី ជា​ចំហ​តែ​ម្តង ដែល​ហាក់​មាន​ចេតនា​ឱ្យ​គ្រប់​គ្នា​បានដឹង​ពី​រឿង​ស្នេហា​របស់​នាង ។

កន្លង​មក​អ្នកសិល្បៈ​ជិតដិត​ឱ​ក សុគន្ធ​កញ្ញា បញ្ជាក់​ថា ទោះជា​ពេល​នេះ​សុគន្ធ​កញ្ញា បែកធ្លាយ​រឿង​ស្នេហា​ជាមួយ​ប្អូន​ថៅកែ​ហង្ស​មាស ពេញ​ផ្ទៃ​ប្រទេស​មែន តែ​នាង​គ្មាន​ពាក់ព័ន្ធ​ស្នេហ៍​ជាមួយ​ប្រុស​ណា​ផ្សេង​ទេ ចំណែក​លោក​អុឹ​ង សុខ​លី ក៏​មិន​ធ្លាប់​មាន​ប្រពន្ធ​កូន​ពី​មុន​ដែរ ដូច្នេះ​ស្នេហា​ដែល​កើត​ចេញពី​ចិត្ត និង​ចិត្ត គ្មាន​ការ​បង្ខិតបង្ខំ គឺ​គ្មាន​អ្វី​ត្រូវ​ប៉ះពាល់​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​តារាចម្រៀង​រូប​នេះ ឬ​អាច​នឹង​ប្រឈម​ការ​ធ្លាក់​កូដ​អ្វី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ