ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ងាក​ទៅ​ចាប់អារម្មណ៍​ច្បាប់​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​សម្រាប់​G20

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe កំពុង​តែ​ពិចារណា​លើ​ការ​ស្នើ​ច្បាប់​ថ្មី​សម្រាប់​ការ​វិនិ…

ប្រទេស​ជប៉ុន ៖ ភ្នាក់ងារ​សារព័ត៌មាន Japan Times បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe កំពុង​តែ​ពិចារណា​លើ​ការ​ស្នើ​ច្បាប់​ថ្មី​សម្រាប់​ការ​វិនិ យោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ពេល​ដែល​ប្រទេស​ជប៉ុន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ G20 នៅ​ខែមិថុនា​ខាង​មុខ​នេះ បន្ទាប់​ពី​ប្រទេស​ចិន​ទទួល​រង​កា​រិះគន់​ទាក់ទិន​នឹង​ការ​ផ្តួចផ្តើម​ខ្លួន​។

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​ប្រទេស​ចិន​មួយ​ចំនួន​ត្រូវ​បាន​រិះគន់​ថា​ផ្តល់​សម្ពាធ​បំណុល​ដល់​ប្រទេស​ដែល​ទទួល​ដែល​បង្ខំ​ឲ្យ​ពួក​គេ​ផ្តល់​អត្ថប្រយោជន៍​ដើម្បី​ដោះ​ដូរ​នឹង​ការ​លុប​បំណុល​។

ប្រភព​ដែល​មក​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​ថា វា​នៅ​លឿន​នៅឡើយ​ក្នុង​ការ​ដឹង​ថា​ប្រទេស​ចិន​នឹង​យល់ព្រម​លើ​សំណើរ​ច្បាប់​ក្នុង​ការ​បង្កើន​តម្លាភាព​នៃ​កិច្ចព្រមព្រៀង និង​ពិចារណា​បន្ថែម​លើ​សមត្ថភាព​ក្នុង​ការ​សងបំណុល​របស់​ក្រុមហ៊ុន​ដែល​ទទួល​ការ​វិនិយោគ​ឬទេ​។

ក្រៅពី​ច្បាប់​ដែល​ធានា​ដល់​តម្លាភាព និង​តួនាទី​ក្នុង​ការ​វិនិយោគ​ហើយ ប្រទេស​ជប៉ុន​ចង់​អនុវត្ត​វិធាន​ដែល​អាច​ធានា​ពី​ភាព​បើក​ទូលាយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ធានា​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​រយៈពេល​វែង​បាន​។

ខណៈ​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ជប៉ុន​និង​ចិន​បន្ត​កាន់តែ​ប្រសើរ​ឡើង ប្រទេស​ជប៉ុន​ក៏​ស​ង្ឃឺ​ម​ថា​ច្បាប់​ថ្មី​អាច​បង្កើត​ជា​មូលដ្ឋាន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បរទេស​ទាំង​ពីរ​ដែរ​។

លោកនាយក​រដ្ឋមន្ត្រី Abe កំពុង​តែ​ងាក​ទៅ​កាន់​កិច្ច​សហប្រតិបត្តិការ​ក្រោម​លក្ខខណ្ឌ​ជាមួយនឹង​ការ​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​វិ​ថី​របស់​របស់​ប្រទេស​ចិន​។

ក្រៅពី​បញ្ហា​ពាណិជ្ជកម្ម​និង​វិនិយោគ​ហើយ កិច្ចប្រជុំ G20 ខាង​មុខ​នេះ​ក៏​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​យេ​ន​ដឺ និង​មនុស្ស​ជរា ព្រមទាំង​បញ្ហា​បម្រែបម្រួល​បរិយាកាស និង​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ពហុភាគី​និយម​សម្រាប់​បញ្ហា​ជុំវិញ​ពិភពលោក​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ