ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅមានសាលារៀនយ៉ាង​រខេករខាក​ចឹង​ផង​​?

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោកគ្រូ​ អ្នកគ្រូ និងសិស្សានុសិស្ស​អនុ​វិទ្យាល័យ​អណ្តូង​ពោធិ៍ ស្ថិតក្នុងភូមិ​ត្រពាំង​បុស ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក បាន​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ មេត្តា​ផ្តល់​អគារសិក្សា​មួយ​ខ្នង​មាន​៥​បន្ទប់​…

ខេត្តស្វាយរៀង ៖ លោកគ្រូ​ អ្នកគ្រូ និងសិស្សានុសិស្ស​អនុ​វិទ្យាល័យ​អណ្តូង​ពោធិ៍ ស្ថិតក្នុងភូមិ​ត្រពាំង​បុស ឃុំ​អណ្តូង​ពោធិ៍ ស្រុក​រមាស​ហែក បាន​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ មេត្តា​ផ្តល់​អគារសិក្សា​មួយ​ខ្នង​មាន​៥​បន្ទប់​ ដល់សិស្សានុសិស្ស ដើម្បី​បាន​សិក្សា​រៀនសូត្រ ដោយសារ​ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩​នេះ​មានការ​ខ្វះ​បន្ទប់​សិក្សា​ថ្នាក់​ទី​៨ ហើយ​ត្រូវ​រៀន​នៅ​ក្នុងរោងរ​ខេ​ករ​ខាក​មួយ​ប្រក់​ស្លឹក ដំបូល​រហែក​ធ្លុះធ្លាយ​ក្រោម​កម្តៅថ្ងៃ គ្មាន​ជញ្ជាំង និង​ពិបាក​ខ្លាំង​ពេល​មាន​ភ្លៀង​គឺ​ខក​ខានមិនបាន​សិក្សា​ឡើយ​។

ជាមួយ​នេះ ដោយសារ​កំណើន​សិស្ស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធ្វើ​ឱ្យ​ស្ថានភាព​របស់​អនុ​វិទ្យាល័យ​ខ្វះ​អគារ​ទី​ចាត់ការ បណ្ណាល័យ និង​បន្ទប់​សិក្សា ទើបត្រូវ​ឲ្យ​សិស្ស​រៀន​នៅ​ក្នុង​រោង​ប្រក់ស្លឹក ដំបូល​រហែក​ធ្លុះធ្លាយ​បែប​នេះ ។ លោក ប្រាក់ ដ​ន នាយករង​អនុ​វិទ្យាល័យអណ្តូង​ពោធិ៍ បាន​ឲ្យ​ដឹង​ថា អនុ​វិទ្យាល័យ​នេះមាន​សភាព​តូច​ចង្អៀត មូលហេតុ​ខ្វះខាត​អគារ និង​បន្ទប់​សម្រាប់​ឱ្យ​សិស្ស​សិក្សា ដោយ​ត្រូវ​សង់រោង​ដោល​មួយ​ប្រក់​ស្លឹក ដើម្បី​ឱ្យ​សិស្ស​បាន​រៀន​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ។ អនុ​វិទ្យាល័យ​នេះ​មាន​អគារ​តែ​មួយ​ខ្នង​៥​បន្ទប់ ហើយ​មួយ​បន្ទប់​ត្រូវ​យក​ទៅ​ធ្វើ​ជាទី​ចាត់ការ​ថែម​ទៀត ។

លោក​នាយករង បន្ត​ទៀត​ថា គ្រូ​មាន​ចំនួន២៣​រូប​(​ស្រី​៧​រូប​) សិស្សានុសិស្ស​ឆ្នាំ​សិក្សា​២០១៨-២០១៩​សរុប​២៦២​នាក់​(​ស្រី​១៤២​នាក់​)​ហើយ​បញ្ហា​ខ្វះ​បន្ទប់​សិក្សា​នេះ គឺ​ចាប់តាំងពី​ឆ្នាំ​២០១៥​រហូត​មក ។បច្ចុប្បន្ន អនុ​វិទ្យាល័យ​នេះ​ខ្វះ​អគារ​ទី​ចាត់ការ បណ្ណាល័យ ជា​ពិសេស​ថ្នាក់រៀន​តែ​ម្តង​។​លោក​បាន​អំពាវ​សូម​ឲ្យ​រាជរដ្ឋាភិបាល និង​អង្គការ​នានា​មេត្តា​ជួយ​ផ្តល់​អគារសិក្សា​មួយ​ខ្នង​មាន​៥​បន្ទប់ ដើម្បី​ឲ្យ​សិស្សានុសិស្ស​បាន​ចូល​រៀនសូត្រ​ដោយ​អនុគ្រោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ មន្ត្រី​សាលាខេត្ត​ក៏​បានឱ្យ​ដឹង​ដែរ​ថា កន្លង​មក​ខេត្ត ក៏​បាន​ធ្វើ​របាយ​ការណ៍​ជម្រាប​ជូន​លោក សៅ សុខា ដែល​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុករមាស​ហែក និង​លោកស្រី ឈុ​ន សា​រឹម តំណាងរាស្ត្រ​មណ្ឌល​ស្វាយ​រៀង ដើម្បី​ចុះ​ពិនិត្យ​សិក្សា​វាយតម្លៃ​អំពី​បញ្ហា​កង្វះខាត​អគារ​និង​បន្ទប់​សិក្សា​រួចរាល់​ហើយ​ដែរ ដើម្បី​បំពេញតម្រូវការ​របស់​លោកគ្រូ​អ្នកគ្រូ​និង​ប្អូន​ៗ​សិស្សានុសិស្ស

ទោះបីជា​យ៉ាងណា​ក៏​ដោយ ចំពោះ​លទ្ធផល​ថា​បាន​អគារសិក្សា​ថ្មី​បន្ថែម​ទៀត​នោះ​នៅ​ពុំ​ទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេរ​ហូត​មក​ដល់​ពេល​នេះហើយ​កង្វល់​ខ្លាំង​បំផុត​នោះ គឺ​រដូវវស្សា​ជិត​ឈានចូល​មក​ដល់​ហើយ ដែល​អាច​ប្រឈម​នឹង​ការ​លំបាក ៕​

អត្ថបទសរសេរ ដោយ