ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​តាម​សហ​គម​ន៏​សម្បូរ​ព្រៃ​ឈើ្ន​ា​ផ្អើល​ចូល​ព្រៃ​រក​ផ្សិត​ប៉ក់​លក់(មានវីដេអូ)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​សម្បូរ​ព្រៃឈើ​កំពុង​ផ្អើល​នាំ​គ្នា​ចូល​ព្រៃ​ស្វែងរក​ផ្សិត​ប៉ក់ លក់​ឲ្យ​ឈ្មួញ​ភ្លូកទឹកភ្លូកដី​ខណៈ​តម្លៃ ដែល​គេ​ចូល​ទិញ​ដល់​ភូមិ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​៥ ០០០០រៀល​។ អ្នក​ភូមិ​រស់នៅ​ក្នុងស្រុក​ពេ​ជ្រា​ពួក​គាត់​បាន​ដើរ​ជា​ក្រុម​ៗ ដើម្បី​ដក​ផ្សិត​ដែល​ល្បី​មាន​រសជាតិ​ឆ្ងាញ់​ចម្លែក​គឺ​ឈ្ងុយ​ដូច​ជា​គ្រាប់ខ្នុរ​ហើយ​តម្លៃ​ថ្លៃ​គួរសម​ទៀត​។​លោក​គង់ សុ​គុណ ម្ចាស់​ចម្ការ​កៅស៊ូ​ម្នាក់​នៅ​ស្រុក​ពេ​ជ្រា​ដា​នឹង​បាន​បេះ​ផ្សិត​សម្រាប់​ទទួលទាន​នៅ​ក្នុង​គ្រួសារ…

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​សម្បូរ​ព្រៃឈើ​កំពុង​ផ្អើល​នាំ​គ្នា​ចូល​ព្រៃ​ស្វែងរក​ផ្សិត​ប៉ក់ លក់​ឲ្យ​ឈ្មួញ​ភ្លូកទឹកភ្លូកដី​ខណៈ​តម្លៃ ដែល​គេ​ចូល​ទិញ​ដល់​ភូមិ​ក្នុង​មួយ​គីឡូក្រាម​ថ្លៃ​៥ ០០០០រៀល​។

អ្នក​ភូមិ​រស់នៅ​ក្នុងស្រុក​ពេ​ជ្រា​ពួក​គាត់​បាន​ដើរ​ជា​ក្រុម​ៗ ដើម្បី​ដក​ផ្សិត​ដែល​ល្បី​មាន​រសជាតិ​ឆ្ងាញ់​ចម្លែក​គឺ​ឈ្ងុយ​ដូច​ជា​គ្រាប់ខ្នុរ​ហើយ​តម្លៃ​ថ្លៃ​គួរសម​ទៀត​។​លោក​គង់ សុ​គុណ ម្ចាស់​ចម្ការ​កៅស៊ូ​ម្នាក់​នៅ​ស្រុក​ពេ​ជ្រា​ដា​នឹង​បាន​បេះ​ផ្សិត​សម្រាប់​ទទួលទាន​នៅ​ក្នុង​គ្រួសារ បាន​ប្រាប់​ថា គាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ក្នុង​អំឡុង​ខែមេសា​នេះ​រហូត​ដល់​ខែឧសភា តែង​នាំ​គ្នា​ដក​ផ្សិត​ប៉ក់ ដើម្បី​ធ្វើ​ម្ហូប​និង​ទុក​លក់​ឲ្យ​ឈ្មួញ​។ លោក សុ​គុណ ថា ផ្សិត​ប្រភេទ​នេះ តែង​ដុះ​នៅ​ក្នុង​ព្រៃ​និង​ស្មៅ​ក្រាស់​ៗ​ដែល​មាន​សភាព​ដី​សើម​ជាប់​រហូត​។​ផ្សិត​នេះ វា​ដុះ​ផ្តុំ​គ្នា ក្នុង​១​គុម្ព​មាន​ច្រើន ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​ដក​បាន​ម្នាក់​៧​ទៅ​៨​គីឡូក្រាម​ឯណោះ នៅ​ពេល​ដែល​វា​សម្បូរ​ខ្លាំង តែ​ពេល​ខ្លះ​ដក​បាន​តិចតួច​ផង​ដែរ​។

ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា មាន​ក្រុម​ឈ្មួញ​មក​ពី​ទល់ដែន​ថៃ ទិញ​ដល់​ៗ​កន្លែង​ដក​តែ​ម្តង ដោយពេល​ព្រឹក​គេ​ទិញ​តម្លៃ​៥​ម៉ឺន​រៀល ហើយ​បើ​ល្ងាច​បន្តិច​គេ​ហ៊ាន​ទិញ​លើស​ពី​នេះ​៤​ទៅ​៥​ពាន់​រៀល​បន្ថែម​ទៀត បើ​ទោះបីជា​ខ្ចី​ឬ​ទុំ​តម្លៃ​ដូច​គ្នា​តែ​ម្តង​។

លោក ណា​ក់ ឈ្មួញ​ទិញ​ផ្សិត​ប៉ក់​មក​ពី​ខេត្តរតនគិរី ដែល​បាន​ដើរ​ប្រមូល​ទិញ​ផ្សិត​ដល់​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ផ្សិត​នេះ​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្តង​ប៉ុណ្ណោះ​។​ហើយ​នៅ​ពេល​វា​សម្បូរ​លោក​នឹង​ក្រុម​អ្នក​ទទួល​ទិញ​អាច​ប្រមូល​ទិញ​បាន​ពី​៣០០​គីឡូក្រាម​ទៅ​៥០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​។ ក្រោយ​ទិញ​បាន​ភ្លាម​ៗ​គេ​ត្រូវ​ដឹក​យក​ទៅ​លក់​បន្ត​ឲ្យ​ថៅកែ​ថៃ​ដែល​ទទួល​ទិញ​បន្ត​នៅ​ព្រំដែន​ខេត្តព្រះវិហារ គឺ​មិន​អាច​ទុក​យូរ​បាន​ទេ​។ឈ្មួញ​ទិញ​ផ្សិត​ប៉ក់​រូប​នេះ​បាន​បន្ត​ថា មាន​តែ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ដែល​ទិញ​ផ្សិត​ប៉ក់ ខុស​ពី​ទំនិញ​ផ្សេង​ៗ​ដូច​ជា ផ្លែ​ស្លែង ផ្កា​អ័​គី​ដេ ជ័រទឹក ជាដើម​មាន​ប្រទេស​វៀតណាម​ឬ​ប្រទេស​ចិន ទទួល​ទិញ​។ ហើយ​ឈ្មួញ​ដែល​ប្រមូល​ទិញ​ផ្សិត​ពី​ប្រជាពលរដ្ឋ​ទៅ​លក់​ឲ្យ​ថៃ អាច​លក់​ចេញ​វិញ​បាន​ថ្លៃ​ពី​៥៥ ០០០៛​ទៅ​៧០ ០០០រៀល ​។

តាម​ការ​សង្កេត​ផ្សិត​ប៉ក់​នេះ មាន​ច្រើន​ដុះ​ក្នុង​ទឹកដី​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ដែល​សម្បូរ​ព្រៃឈើ មាន​ដូច​ជា​ស្រុក​វាល​វែង ស្រុក​ភ្នំ​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ តំបន់​ខ្លះ​នៅ​ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តព្រះវិហារ រតនគិរី មណ្ឌលគិរី ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ