ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​វិនិយោគ​៧០​លាន​ដុល្លារ​បង្កើត​គោលដៅ​ទេសចរណ៍​សំខាន់​បន្ទាប់​ពី​អង្គរវត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ដ៏​ធំ​បំផុត​មួយ​បស់​អា​មេ​រិ​ក​មាន​តម្លៃ ៧០​លាន ដុល្លារ​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្កើត​ចេញ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត បន្ទាប់​ពី​ប្រាសាទអង្គរវត្ត​។ ស្រប​ពេល​ខេត្តសៀមរាប​បាន​នឹង​កំពុង​កា្ល​យ​ជា​គោលដៅ​និង​ជា​បេះដូង​ទេសចរណ៍​សំខាន់​សម្រាប់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ នា​ពេល​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា​ខេត្ត​មួយ​នេះ​នឹង​ទទួល​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​និង​ទេសចរណ៍​បន្ថែម​ទៀត​តា​រម​យៈ​គម្រោង «​ជល​វប្បដ្ឋាន…

រាជធានី​ភ្នំពេញ ៖ គម្រោង​ដ៏​ធំ​បំផុត​មួយ​បស់​អា​មេ​រិ​ក​មាន​តម្លៃ ៧០​លាន ដុល្លារ​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្កើត​ចេញ​ជា​គោលដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត បន្ទាប់​ពី​ប្រាសាទអង្គរវត្ត​។ ស្រប​ពេល​ខេត្តសៀមរាប​បាន​នឹង​កំពុង​កា្ល​យ​ជា​គោលដៅ​និង​ជា​បេះដូង​ទេសចរណ៍​សំខាន់​សម្រាប់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ នា​ពេល​បច្ចុប្បន្ន គេ​សង្កេត​ឃើញ​ថា​ខេត្ត​មួយ​នេះ​នឹង​ទទួល​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​និង​ទេសចរណ៍​បន្ថែម​ទៀត​តា​រម​យៈ​គម្រោង «​ជល​វប្បដ្ឋាន ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​» របស់​ក្រុមហ៊ុន​អា​មេ​រិ​កមួយ ។

យ៉ាងណាមិញ បញ្ហា​ចំណោទ​មួយ​នោះ​គឺថា តើ​តាម​រយៈ​គម្រោង​វិនិយោគទុន​របស់​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នេះ នឹង​ជួយ​ឲ្យ​មាន​កំណើន​ទេសចរណ៍​ពី​អា​មេ​រិ​ក​និង​អឺរ៉ុប មក​កាន់​កម្ពុជា​បន្ថែម​ទៀត ឬ​អាច​វ៉ា​ដាច់​ចំនួន​ទេសចរ​ពី​ប្រទេស​ចិន ឬ​យ៉ាងណា ? បើ​តាម​ព័ត៌មាន​ទទួល​បាន​គឺ គម្រោង​«​ជល​វប្បដ្ឋាន ត្រី​ទឹកសាប​-​ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​» គ្រោង​ចំណាយ​សាច់ប្រាក់​ប្រមាណ​៧០​លាន​ដុល្លារ​អា​មេ​រិ​កលើ​ទំហំ​ផ្ទៃដី​១០០ ហិ​កតា ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២១ ហើយ​គម្រោង​នេះ​ត្រូវ​បាន​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ទទួលស្គាល់​ថា​ជា​គម្រោង​វិនិយោគ​ធំ​ជាងគេ​របស់​អា​មេ​រិ​ក​។

លោក Michael Newbill ភារធារី​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​ការ​សាងសង់ គម្រោង​«​ជល​វប្បដ្ឋាន និង​ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​»​កាលពី​ថ្ងៃ​ទី​២៩ មេ​សា នេះ​ថា គម្រោង​ក្រុមហ៊ុន​អា​មេ​រិ​កមួយ​នេះ​បាន​ធ្វើ​ឱ្យ​រូប​លោក រំភើប ដោយសារ​មាន​ហេតុផល​៖​ទី​១-) គម្រោង​នេះ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​ការ​វិនិយោគ​ធំ​ជាងគេ​របស់​អា​មេ​រិ​ក នៅ​កម្ពុជា ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ គឺជា​អ្វី​ដែល​យើង​ត្រូវ​អបអរ និង​ទទួលស្គាល់ ដោយសារ​មានការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក «​ជល​វប្បដ្ឋាន ត្រី​ទឹកសាប ទឹកប្រៃ និង​ជម្រក​អភិរក្ស​សត្វ​» នឹង​ក្លាយជា​គោលដៅ​ទេសចរ​ថ្នាក់​ពិភពលោក ។ ទី​២-) ខ្ញុំ​ដឹង​ថា​គម្រោង​ខាងលើ​គឺជា​វិធី​ដ៏​ប្រពៃ​មួយ​សម្រាប់​ឱ្យ​ក្រុម​គ្រួសារ ចំណាយ​ពេលវេលា​ជាមួយ​គ្នា នៅ​ទឹកដី​សៀមរាប ។ ថ្វីបើ​មនុស្ស​ពេញវ័យ ហាក់​គ្មាន​ការ​នឿយណាយ​នឹង​ទស្សនា​នូវ​ភាព អស្ចារ្យ​នៃ​តំបន់​ប្រាសាទ​អង្គរ​ក្តី ។ គម្រោង​នេះ នឹង​បន្ថែម​នូវ​បទ​ពិសោធន៍​សម្រាប់​គ្រួសារ ចូល​ទៅ​ក្នុង​បញ្ជី​នៃ​គោលដៅ​ដែល ត្រូវ​ទៅ​មើល​នៅ​ខេត្តសៀមរាប​។ ជា​រួម វា​នឹង​លើកទឹកចិត្ត​ឱ្យ​អ្នកទេសចរ​ស្នាក់​នៅ​រយៈពេល​យូរ ហើយ​បង្កើន​ចំណូល​ទេសចរណ៍ ។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា « ក្នុង​នាម​ជា​អ្នកការទូត​អា​មេ​រិ​ក​ម្នាក់ ខ្ញុំ​មាន​ក្តី​រំភើប ពីព្រោះ​នៅ​ពេល​ខ្ញុំ​និយាយ​ពី​ការ​វិនិយោគ​របស់​ប្រទេស​អា​មេ​រិ​ក ខ្ញុំ​មិនមែន​សំដៅ​តែ​ទៅ​លើ​លុយ​តែ​មួយ​មុខ​នោះ​ទេ​។ គម្រោង​នេះ តំណាង​ឱ្យ​ការ​វិនិយោគ​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ ដែល​មាន​សុខុមាលភាព វិបុលភាព ប្រជាធិបតេយ្យ និង​សន្តិសុខ ។ ក្រុមហ៊ុន​អា​មេ​រិ​ក​ឱ្យ​តម្លៃ​លើ​គុណភាព និង​តម្លាភាព​។ ក្នុង​ករណី​នេះ តម្លាភាព​សំដៅលើ​ន័យ​ភាព​បង្កើត​ទំនុកចិត្ត ហើយ​ទំនុកចិត្ត​បង្កើត​បាន​វេទិកា​មួយ​សម្រាប់​យើង​ផ្លាស់​ប្តូរ​យោបល់ និង​ចែករំលែក​ចំណេះដឹង​។ ការ​វិនិយោគ​នេះ​ថែម​ទាំង​ជា​គំរូ​ដ៏​ប្រពៃ​មួយ​ថា កាលណា​ច្បាប់ទម្លាប់ មាន​ភាព​ច្បាស់លាស់ ហើយ​ដំណើរការ​លទ្ធកម្ម​មាន​ភាព​បើកចំហ ប្រទេស​កម្ពុជា​មិន​ចាំបាច់​ធ្វើការ​ជ្រើសរើស​ដៃគូ​មួយ​ណា​ៗ​នោះ​ទេ ។ តាម​ពិត​អាច​ទទួល​បាន​ប្រយោជន៍​ពី​ទំនាក់ទំនង​ជាមួយ​ដៃគូ​ច្រើន ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​សម្រាប់​ប្រទេស និង​ប្រជាជន​កម្ពុជា​។ ក្នុង​ករណី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​តម្លៃបន្ថែម​លើ​គោលដៅ​ទេសចរណ៍​ដ៏​ប្រពៃ​ដែល​មាន​ស្រាប់​»​។

លោក Roger R. Reynolds ប្រធាន ក្រុមហ៊ុន អង្គរ វ៉ា​យ​ដ៍​ឡាយ​ហ្វ៍ & អឹ​ឃ្វា​រៀម (Angkor Wildlife & Aquarium) បានឱ្យ​ដឹង​ថា «​គម្រោង​នេះ​ជា​និមិត្តរូប​របស់​យើង​នឹង​ក្លាយជា​គោលដៅ​លំដាប់​ពិភពលោក​នៅ​ក្នុង​ខេត្តសៀមរាប ។ គោលដៅ​របស់​យើង​គឺ​ធានា​ថា វា​នឹង​ក្លាយជា​គោលដៅ​ទាក់ទាញ​បំផុត​ទី ២ បន្ទាប់​ពី​អង្គរវត្ត​។ ទោះបីជា​យ៉ាងណា គម្រោង​នេះ​គឺ​មាន​ច្រើន លើស​ពី​ត្រឹម​ជា​ជល​វប្បដ្ឋាន ឬ​ឧទ្យាន​សត្វ​ទៅ​ទៀត យើង​នឹង​កសាង​ជម្រក​ធម្មជាតិ​ប្រកបដោយ​គុណភាព​ខ្ពស់​សម្រាប់​ថែរក្សា​សត្វព្រៃ​រស់នៅ​លើគោក​ក្នុង​តំបន់​អាស៊ី មិន​ថា​ពួក​គេ​ជា​ពូជ​សង្គ្រោះ ឬ​ប​ង្ឃាំ​ង​ទុក​នោះ​ទេ​»​។ លោក​បន្ត​ថា «​យើងខ្ញុំ​មិន​ត្រឹមតែ​អភិវឌ្ឍ​ជល​វប្បដ្ឋាន​មួយ​ចំនួន​ដោយ​សង្កត់ធ្ងន់​ទៅ​លើ​ប្រភេទ​ត្រី​យក្ស​របស់​ទន្លេមេគង្គ និង​ពូជ​ត្រី​ទឹកប្រៃ​ជា​ច្រើន​ពី​ឈូង​សមុទ្រ​អាស៊ី​ប៉ុណ្ណោះ​ទេ យើង​ក៏​នឹង​ផ្ដល់​ឱកាស​ការងារ​ក្នុងអំឡុងពេល​សាងសង់ និង​ការងារ​នៅ​ពេល​សួន​បើក​ដំណើរការ​»​។
ក្នុង​ឱកាស​នោះ​ដែរ លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​មាន​ប្រសាសន៍​ថា​« កាលពី​ឆ្នាំ​មុន​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចំនួន​៦,២ លាន​នាក់​មាន​កំណើន ១១% ហើយ​ជនជាតិ​អា​មេ​រិ​ក​និង​អឺរ៉ុប​នៅ​តែ​មាន​កម្រិត​ខ្លាំង​នៅ​លើ​ទីផ្សារ​ទាំង ១០ របស់​យើង​។ ឆ្នាំ​នេះ​យើង​បាន​ព្យាករណ៍​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៦,៦​លាន​នាក់​និង​ទេសចរណ៍​អន្តរជាតិ ៧ លាន​នាក់​នៅ​ឆ្នាំ ២០២០» ។

លោក​បន្ត​ថា «​យុទ្ធសាស្ត្រ​របស់​យើង គឺ​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ស្អាត​និង​បៃតង​ដែល​មាន​ស្តង់ដារ​សេវាកម្ម​ដែល​មានគុណ​ភាព​ខ្ពស់​»​។ បើ​តាម​លោក​រដ្ឋ​លេខា ប្រទេស​កម្ពុជា​ផ្តល់​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​មាន​មូលដ្ឋាន​លើ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​និង​បរិស្ថាន​នៃ​ប្រាសាទ​អង្គរ​ព្រះ​វិហារ​ប្រាសាទព្រះវិហារ​ប្រាសាទ​សម្បូរ​ព្រៃ​គុប​ដែល​ត្រូវ​បាន​ចុះបញ្ជី​ថ្មី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ​។ លើស​ពី​នេះ​ការ​ធ្វើ​ពិពិធ​កម្ម​ផលិត ផល​និង​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​ច្នៃប្រឌិត​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​គោលដៅ​ទេសចរណ៍​គឺជា​បេសកកម្ម​យុទ្ធសាស្ត្រ​សំខាន់​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​រយៈពេល​វែង​នៅ​ក្នុង​ប្រទេស​។​តែ​ទោះជា​យ៉ាងនេះ​ក្តី​ប្រទេស​កម្ពុជា​ក៏​ត្រូវការ​ការ​វិនិយោគ​បន្ថែម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ទីតាំង​ដូច​ជា​ផ្លូវថ្នល់​កំពង់​ផែ​ទេសចរណ៍​ព្រ​លាន​យន្តហោះ​នៅ​តាម​តំបន់​ទេសចរណ៍​មួយ​ចំនួន​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ