ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធម្មជាតិ​បំបាត់​ការ​ហើម​ភ្នែក

4 ឆ្នាំ មុន

ការ​ភ្ញាក់​ពី​គេង​មក​ស្រាប់តែ​ត្របកភ្នែក​ខាងក្រោម​ទៅ​ជា​ហើម​នោះ​ពិតជា​មិនល្អ​មើល​ឡើយ ។ រឿង​នេះ​មិន​ត្រឹមតែ​មើលទៅ​មុខ​ទៅ​ជា​ហើម​ទេ តែ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ជា​មនុស្ស​អស់កម្លាំង និង​ឆាប់​ចាស់​ផង​ដែរ ។ មាន​ហេតុផល​ច្រើន​ណាស់​ដែល​ភ្នែក​ទៅ​ជា​បែប​នេះ​ដោយសារ​តែ​គេង​មិន​គ្រប់គ្រាន់ ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន និង​យំ​ច្រើន​ពេក ។…

ការ​ភ្ញាក់​ពី​គេង​មក​ស្រាប់តែ​ត្របកភ្នែក​ខាងក្រោម​ទៅ​ជា​ហើម​នោះ​ពិតជា​មិនល្អ​មើល​ឡើយ ។ រឿង​នេះ​មិន​ត្រឹមតែ​មើលទៅ​មុខ​ទៅ​ជា​ហើម​ទេ តែ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ជា​មនុស្ស​អស់កម្លាំង និង​ឆាប់​ចាស់​ផង​ដែរ ។ មាន​ហេតុផល​ច្រើន​ណាស់​ដែល​ភ្នែក​ទៅ​ជា​បែប​នេះ​ដោយសារ​តែ​គេង​មិន​គ្រប់គ្រាន់ ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន និង​យំ​ច្រើន​ពេក ។

សំណាង​ដែរ​អ្នក​អាច​កាត់​បន្ថយ​ភាព​ហើម​ភ្នែក​នេះ​បាន​ជាមួយនឹង​វិធី​ធម្មជាតិ​ដូច​ខាងក្រោម​នេះ​៖

១-ត្រសក់ ៖ រឿង​នេះ​ប្រហែលជា​ជម្រើស​ដ៏​ល្អ​បំផុត​ក្នុង​ការ​បំបាត់​ការ​ហើម​ភ្នែក​បាន​។ ភាព​ត្រជាក់​របស់​ត្រសក់​អាច​ជួយ​លុប​បំបាត់​ភ្នែក​ហើម​បាន​ផង និង​បន្ថយ​ការ​រលាក​នៅ​ក្រោម​ភ្នែក​ផង ។ ចូរ​ចិត​ចំណិត​ត្រសក់​ពីរ​ចំណិត ហើយ​ដាក់​ស្អំ​នៅ​លើ​ភ្នែក​២៥​នាទី​។ បន្ទាប់​មក​ចូរ​អង្គុយ​ផ្អែក ហើយ​បន្ធូរ​អារម្មណ៍​ជាមួយ​ត្រសក់​នៅ​លើ​ភ្នែក​នេះ​។

២-ទឹកដោះគោ ៖ សម្រាប់​អ្នក​ដែល​មាន​អាការ​ហើម​ភ្នែក​ជាប់​នោះ ចូរ​ប្រើ​ទឹកដោះគោ​។ ចូរ​យក​សម្លី​ពីរ​ដុំ​ជ្រលក់​នឹង​ទឹកដោះគោ ហើយ​យក​វា​មក​ដាក់​នៅ​លើ​ភ្នែក​២០​ទៅ​៣០​នាទី ចាំ​លាង​ចេញ​វិញ​។ អ្នក​អាច​ធ្វើ​បែប​នេះ​ច្រើន​ដង​តាមតែ​អាច​ធ្វើ​បាន​ដើម្បី​បន្ថយ​ភាព​ហើម​របស់​ភ្នែក​បាន​។

៣-ប្រេង​វីតាមីន E ៖ វីតាមីន E មាន​សារសំខាន់​ណាស់​សម្រាប់​សុខភាព​ស្បែក ហើយ​អ្វី​ដែល​ល្អ​នោះ​គឺ​វា​អាច​កាត់​បន្ថយ​ការ​ហើម​ភ្នែក​បាន​យ៉ាង​ល្អ​ជាមួយនឹង​ការ​លាបប្រេង​វីតាមីន E លើ​ស្បែក​ផ្ទាល់ ។ ចូរ​ច្របាច់​ប្រេង​វីតាមីន E ចូល​ទៅ​ក្នុង​ទឹក​ដាំ​ពុះ​មួយ​ចាន ហើយ​កូរ​វា​ឲ្យ​សព្វ រួច​យក​សម្លី​ពីរ​ដុំ​ជ្រលក់ ហើយ​មក​ដាក់​នៅ​លើ​ភ្នែក​២០​នាទី​។

៤-ស្លាបព្រា​ត្រជាក់ ៖ ចូរ​យក​ស្លាបព្រា​ដាក់​ត្រាំ​ក្នុង​ទឹកកក ឬ​ទូ​ក្លា​ស្សេ​រយៈពេល​ពីរ​បី​នាទី​សិន ។ បន្ទាប់​មក​យក​វា​មក​ស្អំ​នៅ​លើ​ភ្នែក ។ ភាព​ត្រជាក់​អាច​ជួយ​បន្ថយ​ការ​រលាក នៅ​ក្រោម​ភ្នែក ហើយ​ក៏​បំបាត់​ការ​ហើម​ដែរ ។

៥-ដំឡូងបារាំង ៖ ដំឡូងបារាំង​អាច​ទប់ស្កាត់​ការ​ហើម​ភ្នែក​បាន​ដោយសារ​តែ​វា​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក ។ ចូរ​ដាក់​ដំឡូងបារាំង​នៅ​ក្នុង​ទូរ​ទឹកកក​ចោល​ពីរ​បី​ម៉ោង ៕ (​ប្រភព​ពី​៖ Health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ