ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi និង Mbappe មួយ​ណា​អាច​ធ្វើ​ជា​ម្ចាស់​ពាន​ស្បែកជើង​មាស​ឆ្នាំ​នេះ?

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​ប្រកួត Champions League កាន់តែ​ខិត​ជិត​ដល់ទី​បញ្ចប់ គ្រប់​គ្នា​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ភាព​ជា​ម្ចាស់​ពាន​ស្បែកជើង​មាស នៅ​ក្នុង​រដូវ​កាល​នេះ ។…

តាម​ប្រភព​ព័ត៌មាន Goal បានឱ្យ​ដឹង​ថា ក្រោយ​ពី​ការ​ប្រកួត Champions League កាន់តែ​ខិត​ជិត​ដល់ទី​បញ្ចប់ គ្រប់​គ្នា​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ភាព​ជា​ម្ចាស់​ពាន​ស្បែកជើង​មាស នៅ​ក្នុង​រដូវ​កាល​នេះ ។ គេ​ឃើញ​ថា អ្នក​ដែល​ស៊ុត​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​លើ​តារាង គឺជា​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ។

បើ​ទោះបីជា Messi ស្ថិត​នៅ​លើ​កំពូល​តារាង​ក៏​ដោយ​កីឡាករ​វ័យក្មេង​សញ្ជាតិ​បារាំង Kylian Mbappe គឺ​កំពុង​តាម​ប្រកៀក​ៗ ដែល​អាច​នឹង​កែប្រែ​ស្ថានភាព​បច្ចុប្បន្ន​ក៏​ថា​បាន ។ នៅ​ត្រឹម​ចុងបញ្ចប់​នៃ​ខែ​មុន Messi រក​គ្រាប់​បាល់​បាន​៣៤​គ្រាប់ ខណៈ​ដែល Mbappe កំពុង​តាម​ពីក្រោយ​ខុស​គ្នា​៤​គ្រាប់ (​បាន​៣០​គ្រាប់​) សម្រាប់​រដូវ​កាល​នេះ ។

គេ​សង្កេត​ឃើញ​ថា កីឡាករ​វ័យ​ខុស​គ្នា​ឆ្ងាយ​ទាំង​ពីរ​នាក់​នេះ​អាច​នឹង​ប្រជែង​គ្នា​យ៉ាង​ខ្លាំង ដោយសារ​តែ Messi អាច​នឹង​ត្រូវ​ខាង Barca ឱ្យ​សម្រាក​នៅ​ក្នុង​ការ​ប្រកួត​ខ្លះ​ពេល​ខាង​មុខ ។ សម្រាប់ Mbappe វិញ​នៅ​ក្មេង ហើយ PSG អាច​នឹង​ឱ្យ​ទាត់​ជាប់​មិន​ឈប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi ធ្លាប់​ឈ្នះ​ពាន​ស្បែកជើង​មាស​នេះ ចំនួន​៥​ដង​ហើយ ដែល​រួម​មាននៅ​ក្នុង​រដូវ​កាល 2017-18, 2016-17, 2012-13, 2011-12 និង 2009-10 ខណៈ​ដែល Mbappe មិន​ធ្លាប់​នោះ​ទេ ។ តែ​គេ​ត្រូវ​បាន​មហាជន​ចាត់ទុកជា​អនាគត​កីឡាករ​ខ្លាំង​ផុត​លេខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ