ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Facebook ផ្លាស់​ប្តូរ​រូបរាង និង​ពណ៌​ថ្មី​រួម​ជាមួយ​មុខងារ​កាន់តែ​ពិសេស

4 ឆ្នាំ មុន

កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ថ្មី​ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់​ៗ​នេះ គឺ​បាន​ណែនាំ​អំពី​រូបសណ្ឋាន​ថ្មី (icon) និង​បំបាត់​ផ្ទៃ​ពណ៌​ខៀវ ។ លោក Mark Zuckerberg អគ្គនាយក Facebook…

កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ថ្មី​ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់​ៗ​នេះ គឺ​បាន​ណែនាំ​អំពី​រូបសណ្ឋាន​ថ្មី (icon) និង​បំបាត់​ផ្ទៃ​ពណ៌​ខៀវ ។ លោក Mark Zuckerberg អគ្គនាយក Facebook បាន​ប្រកាស​នៅ​ឯ​សន្និសីទ​អភិវឌ្ឍន៍ F8 2019 កាលពី​ពេល​ថ្មី​ៗ​មកនេះ​ថា វា​គឺជា​ជំនាន់​ទី​៥ របស់​ហ្វេ​ស​ប៊ុ​ក ។

នៅ​ខាងក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា FB5 ។ លោក Zuckerberg បាន​ពិពណ៌នា​អំពី​វា​ថា វា​ពិតជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​បំផុត​សម្រាប់​ហ្វេ​ស​ប៊ុ​ក​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មកនេះ ។

ភាព​ទាក់ទាញ​ដំបូង​បំផុត គឺ​ការ​ផ្លាស់​ប្តូរ​ពណ៌​តែ​ម្តង ។ គួរ​កត់សម្គាល់​ផង​ដែរ​ថា កម្មវិធី​ហ្វេ​ស​ប៊ុ​ក​បច្ចុប្បន្ន​មាន​ពណ៌​ចម្រុះ​ដោយ​ពណ៌​ខៀវ ហើយ​ឥឡូវនេះ​វា​កំពុង​ប្តូរ​ទៅ​ជា​ពណ៌​ស ដែល​តូច​ជាង​មុន ដោយ​មាន​ស៊ុម​ពណ៌​ប្រផេះ និង​ក្រាហ្វិក​តិចតួច ។ icon របស់​ហ្វេ​ស​ប៊ុ​ក​ថ្មី​នេះ​ផង​ដែរ កំពុង​ទទួល​បានការ​ធ្វើ​បច្ចុប្បន្នភាព​ដោយ​មាន​រូបរាង​ជា​«​រង្វង់​»​។

ផ្នែក​មួយ​នៃ​ការ​ផ្តោតអារម្មណ៍​នៃ​កម្មវិធី​ថ្មី​នេះ​នឹង​ត្រូវ​បាន​ជំរុញ​លើ Facebook Groups ដែល​គេ​នឹង​កាន់តែ​ងាយស្រួល​ក្នុង​ការ​ស្វែងរក​នៅ​ក្នុង​កម្មវិធី​ក៏​ដូច​ជា ងាយស្រួល​ក្នុង​ការ​ចូលរួម និង​បង្កើត ។ ចំពោះ​កំណែ​ហ្វេ​ស​ប៊ុ​ក​ថ្មី​សម្រាប់​កុំព្យូទ័រ​លើ​តុ​នឹង​ដើរ​តាម​កម្មវិធី​ថ្មី​នេះ​ដែរ ។ សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ថ្មី​នេះ​នឹង​ចេញ​ឱ្យ​ប្រើប្រាស់​នៅ​អា​មេ​រិ​ក និង​ទីផ្សារ​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ