ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ នយោបាយ​ខ្លះ​ស្នើ​ឲ្យ​កម្មករ​ចាប់​ពូ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ថ្ងៃនេះ​…​កម្មករ​ចាប់​ពូ​ថើប ចាប់​អោប

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា មាន​អ្នកនយោបាយ​ខ្លះ​បាន​ស្នើ​ឲ្យ​កម្មករ​ចាប់​សម្តេច ប៉ុន្តែ​អ្វី​ដែល​ស្នើ​នោះ​មិន​ពិត​នោះ​ទេ ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ…

ខេត្តកណ្តាល ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា មាន​អ្នកនយោបាយ​ខ្លះ​បាន​ស្នើ​ឲ្យ​កម្មករ​ចាប់​សម្តេច ប៉ុន្តែ​អ្វី​ដែល​ស្នើ​នោះ​មិន​ពិត​នោះ​ទេ ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា នឹង​មក​ស្រុក ហើយ​នាំ​កម្មករ​ពី​ក្រៅ​មក​ចាប់​សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត​ផង ។

ថ្លែង​ក្នុង​ឱកាស​អញ្ជើញពិសា​អាហារ​សាមគ្គី និង​រាំ​លេង​កម្សាន្ត​ជាមួយ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី​នៅ​រោងចក្រ​យី​ដា ប្រមាណ​៣,៧០០​នាក់ ស្ថិត​នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដើម្បី​អបអរសាទរ «​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា​» លើក​ទី​១៣៣ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កន្លង​ទៅ​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ មាន​អ្នកនយោបាយ​ខ្លះ​បាន​ស្នើ​ឲ្យ​កម្មករ​ចាប់​ពូ ហើយ​ថ្ងៃនេះ​ពិត​ត្រឹមត្រូវ​មាន​មែន គឺ​កម្មករ​ចាប់​ពូ​ថើប ចាប់​អោប និង​ចាប់​ថតរូប​ជាដើម​» ។ សម្តេច​បន្ត​ថា សកម្មភាព​នេះ​ក៏​បាន​បង្ហាញ​ពី​ភាព​ជិត​ស្និត​រវាង​កម្មករ​កម្មការិនី​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស ប៉ុ​ន្ត​អ្វី​ដែល​ហួស​ពី​នេះ គឺ​ការ​សាមគ្គីភាព​នូវ​ក្នុង​ចំណោម​អ​យើង​ទាំងអស់​គ្នា ។ សម្តេច​ក៏​អរគុណ​ដល់​ម្ចាស់​រោងចក្រ​ចំនួន​១២៨៧ និង​រោងចក្រ​ផ្សេង​ទៀត​ដែល​បាន​រៀបចំ​កម្មវិធី​សំណេះសំណាល និង​ការ​ជួបជុំ ដើម្បី​ជួបជុំ​បាយ​សាមគ្គី និង​ការ​រាំង​លេង​កម្សាន្ត​នៅ​តាម​បណ្តាល​រោងចក្រ​នានា ។

សម្តេច​បន្ថែម​ថា បើ​ប្រៀបធៀប​ចំនួន​រោងចក្រ​នៅ​ឆ្នាំ​២០១៨ នៅ​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​១២៨៧ គឺ​កើន​៣៩៤​រោងចក្រ​បាន​រៀបចំ​កម្មវិធី​បាយ​សាមគ្គី និង​រាំ​លេង​កម្សាន្ត ។ សម្រាប់​កម្មករ​វិញ​ឆ្នាំ​នេះ​មាន​ចំនួន​៧៩​ម៉ឺន​នាក់ គឺ​កើន​២៦​ម៉ឺន​នាក់​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បាន​អបរ​អរសាទ​ចំពោះ​កម្មករ​ដែល​ចូលរួម​កម្មវិធី​កម្សាន្ត​នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ឆ្នាំ​២០១៩ នេះ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា សិទ្ធិ​ជ្រើសរើស​ក្នុង​ការ​អបអរសាទ​ទិវា​ពលកម្ម​អន្តរជាតិ​១​ឧសភា មាន​ផ្សេង​គ្នា ដោយ​អ្នកខ្លះ​បាន​ជ្រើសរើស​បាយ​សាមគ្គី​នៅ​តាម​រោងចក្រ អ្នកខ្លះ​ជ្រើសរើស​នៅ​តាម​ផ្ទះ អ្នកខ្លះ​ជ្រើសរើស​តាម​ការ​ប្រមូលផ្តុំ​ដាក់​ញាត្តិ​ទាមទារ​នេះ​ទាមទារ​នោះ ។

សម្តេច​បញ្ជាក់​ថា​«​នេះ​ជា​សិទ្ធិ​ដែល​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​១​ឧសភា​នេះ ក៏​មានការ​ប្រលងប្រជែង​ប្រុស​ស្អាត ស្រី​ស្អាត​ដែល​កម្មករ​មក​ពី​បណ្តា​រោងចក្រ​នានា សម្រាប់​ឆ្នាំ​២០១៩​ផង​ដែរ ។ សម្តេច​ក៏​បាន​សម្តែង​ក្តី​សង្ឃឹមថា នឹង​មានការ​រៀបចំ​កម្មវិធី​អបអរសាទ​ទិវា​ពលកម្មរ​អន្តរជាតិ ១​ឧសភា នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ។ ក្នុង​ឱកាស​នោះ​ដែល​សម្តេច​តេ​ជោ​ក៏​បាន​ផ្តល់​ថវិកា​ជូន​កម្មករ​ចំនួន​៣៧០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ